ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា យោងតាមរបាយការណ៍ចរាចរណ៍ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពោលគឺចប់ថ្ងៃបោះឆ្នោត ជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ គឺមានរថយន្តជាង២ម៉ឺន គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។របាយការណ៍នេះ ត្រូវបានបង្ហាញឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។

