កូនផ្សោតដែលទើបកើតថ្មីចំនួន១ក្បាល ត្រូវបានក្រុមអ្នកស្រាវជ្រាវនិងល្បាតនៃរដ្ឋបាលជលផល និងអង្គការ WWF កម្ពុជា បានប្រទះឃើញ នៅវេលាម៉ោង១៥និង៤០នាទីរសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់អន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា កូនផ្សោតថ្មីទី៨នេះ មានអាយុប្រហែល១ថ្ងៃ មានសុខភាពល្អ និងកំពុងបណ្តើរដោយមេដែលមានលេខកូដសម្គាល់១៣៨ រួមជាមួយក្រុមសត្វផ្សោតធំៗចំនួន៤ក្បាលផ្សេងទៀត។ គួរបញ្ជាក់ថា ឆ្នាំ២០២៥ គឺជាឆ្នាំនៃកំណត់ត្រាប្រវត្តិសាស្រ្តជាលើកទី១ របស់កម្ពុជា […]
Tag: ផ្សោត
លើកទី១! ពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាកនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ នៅខេត្តស្ទឹងត្រែង
ក្រសួងទេសចរណ៍ នឹងរៀបចំ «ពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១» មានរយៈពេល ៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០-៣១ ខែឧសភា
ប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាលនៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង
កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង៩:៣០នាទីព្រឹក កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅអន្លង់ត្បូងខ្លា ភូមិត្បូងខ្លា ឃុំអូម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថា កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៦ក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី១ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ។ គិតត្រឹមដើមឆ្នាំ២០២៥នេះ ចំនួនផ្សោតក្បាលត្រឡោកដែលមានវត្តមាននៅកម្ពុជា មានចំនួនកើនដល់ ១០៥ក្បាល។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ […]
ទទួលបានលិខិតសរសើរ ក្រោយសង្គ្រោះ និងលែងផ្សោតសមុទ្រមួយក្បាល ចូលក្នុងសមុទ្រវិញ
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តល់លិខិតសរសើរ ចំពោះលោក ឈុន ប៊ុនឆួយ នៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលបានសង្គ្រោះនិងលែងសត្វផ្សោតក្បាលត្រឡោក១ក្បាល អាយុប្រមាណ៣ឆ្នាំ ទម្ងន់ជាង៤០គីឡូក្រាម ប្រវែងជាង១ម៉ែត្រ ចូលក្នុងសមុទ្រវិញ បន្ទាប់ពីសត្វផ្សោតនេះបានរុំជាប់នឹងខ្សែរនងនៃឧបករណ៍នេសាទអ្នាក់មឹកសំបកខ្យង នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ រដ្ឋបាលជលផល ចាត់ទុកសកម្មភាពនេះ គឺជាគំរូដ៏ល្អនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា […]
ដំណឹងរីករាយ! ប្រទះឃើញកូនផ្សោតកើតថ្មី១ក្បាល ក្នុងអន្លង់កាំពី ខេត្តក្រចេះ
អង្គការ WWF ប្រកាសពីដំណឹងរីករាយបំផុតពីទន្លេមេគង្គ នោះគឺកូនផ្សោតកើតថ្មី១ក្បាល អាយុប្រមាណពីរថ្ងៃ ប្រទះឃើញហែលក្នុងក្រុមហ្វូងសត្វផ្សោតពេញវ័យចំនួន ៦ ក្បាល ក្នុងអន្លង់កាំពី ខេត្តក្រចេះ។ ក្រុមការងារស្រាវជ្រាវនិងអភិរក្សជលផលនៃរដ្ឋបាលជលផល និងអង្គការ WWF ប្រទះឃើញកូនផ្សោតកើតថ្មី នៅថ្ងៃទី៤ វិច្ឆិកានេះ គឺ បន្ទាប់ពីទទួលដំណឹងពីអ្នករត់ទូកទេសចរណ៍។ ក្រុមការងារ ក៏បានអង្កេតបន្តពីសកម្មភាពក្នុងក្រុមហ្វូងផ្សោតធំដែលមានកូនតូចនៅជាមួយនោះ គឺឃើញថាគ្មានការយាយីពីសត្វផ្សោតធំលើកូនផ្សោតឡើយ។ គួរជ្រាបថា កូនផ្សោតថ្មីនេះគឺជាកូនផ្សោតទី ៨ ហើយដែលត្រូវកត់ក្នុងអត្រាកំណើតឆ្នាំ២០២៣ […]
កម្ពុជា និងបណ្តាប្រទេសដែលមានសត្វផ្សោតទន្លេ ប្តេជ្ញាអនុវត្តរួមគ្នាក្នុងកិច្ចការពារផ្សោតទឹកសាប
កម្ពុជា រួមនឹងរដ្ឋាភិបាលនៃបណ្តាប្រទេសនៅតំបន់អាស៊ី និងអាមេរិកខាងត្បូងដែលមានសត្វផ្សោតទន្លេ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ដើម្បីជួយសង្គ្រោះ និងផ្តល់សង្ឃឹមក្នុងការរស់រានរបស់ផ្សោតទន្លេនៅក្នុងពិភពលោក។ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូក្រសួង និងតំណាងអង្គការ WWF ប្រចាំនៅកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិរយៈពេលពីរថ្ងៃ ដើម្បីរៀបចំ និងអនុម័តសេចក្តីថ្លែងការណ៍ជាសកល ស្តីពីការអភិរក្សសត្វផ្សោតទន្លេ។ កិច្ចប្រជុំនេះរៀបចំដោយរដ្ឋាភិបាលកូឡុំប៊ី និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ WWF នៅទីក្រុងបូហ្កូតា ប្រទេសកូឡំប៊ី។ […]
កម្ពុជា បង្ហាញការប្តេជ្ញាចិត្តយ៉ាងមុះមុតក្នុងការការពារសត្វផ្សោតទន្លេមេគង្គលើឆាកអន្តរជាតិ តាមរយៈសិល្បៈ និងវិទ្យាសាស្ត្រ
វីដេអូបទចម្រៀង «ផ្សោតដួងចិត្ត» ដែលច្រៀងដោយអ្នកនាង មាស សុខសោភា បង្ហាញយ៉ាងមោទននៃវត្តមានផ្សោត ទន្លេមេគង្គកម្ពុជា នៅក្នុងកិច្ចប្រជុំជាអន្តរជាតិមួយស្តីពី “ការថ្លែងជាសកលក្នុងការការពារសត្វផ្សោតទឹកសាបពិភពលោក” នៅប្រទេសកូឡុំប៊ីកាលពីថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ (ត្រូវនឹងថ្ងៃអង្គារ ទី២៤ ខែតុលានៅកម្ពុជា)។ ភ្ជាប់ជាមួយគ្នានេះ គណៈប្រតិភូតំណាងកម្ពុជាមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និងតំណាងពីអង្គការ WWFកម្ពុជា ក៏បានបង្ហាញពីការសមិទ្ធិផលការងារ ការស្រាវជ្រាវតាមបែបផែនបច្ចេកទេសវិទ្យាសាស្ត្រ […]
ដំណឹងរីករាយពីទន្លេមេគង្គ! ប្រទះឃើញកូនផ្សោតកើតថ្មីទី៦ នៅអន្លង់ផ្សោតកាំពី
រដ្ឋបាលជលផល នៅព្រឹកថ្ងៃទី២៣ ខែសីហានេះ ប្រកាសពីការប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រមាណជាពីរសប្តាហ៍ នៅវេលាម៉ោងប្រមាណជា១០:៣០នាទីព្រឹក នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំនុចដើមក្តុល ក្នុងភូមិសាស្ត្រភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។ ការប្រទះឃើញនេះ ត្រូវបានរាយការណ៍ដោយអ្នកបើកទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី ក្នុងពេលកំពុងជូនភ្ញៀវទេសចរមើលសត្វផ្សោត។ ភ្លាមៗបន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ មន្ត្រីប៉ូលីសទេសចរណ៍ប្រចាំនៅរម្មណីយដ្ឋានអន្លង់ផ្សោតកាំពី និងក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ បានចុះទៅពិនិត្យ និងស្វែងរកកូនសត្វផ្សោតនោះ ហើយក៏បានប្រទះឃើញកូនផ្សោតនោះ […]
ក្រសួងកសិកម្ម បើកឱកាសដល់អ្នកដែលស្រលាញ់ផ្សោតអាចចុះឈ្មោះជាឆ្មាំការពារផ្សោត
ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បើកឱកាសដល់អ្នកដែលស្រលាញ់ផ្សោតអាចចុះឈ្មោះជាឆ្មាំការពារផ្សោត ដែលនេះជាការចូលរួមសហការពីមហាជនក្នុងប្រតិបត្តិការបង្ក្រាប និងការពាររតនសម្បត្តិរបស់យើងទាំងអស់គ្នា។ នេះបើតាមការឲ្យដឹងក្នុងពិធីប្រគល់ទូកនិងសម្ភារល្បាត នៅស្នាក់ការឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ ក្នុងពិធីប្រគល់នេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានកោតសរសើរចំពោះការលះបង់របស់បងប្អូនឆ្មាំទន្លេដែលបានជួយការពារធនធានសត្វផ្សោតមិនឱ្យបាត់បង់ និងសូមបន្តការងារនេះឱ្យមានប្រសិទ្ធភាពនិងរឹងមាំ ដោយត្រូវគិតគូរក្នុងការអភិរក្សរតនសម្បត្តិឱ្យបានល្អ។ ទាក់ទងនឹងការងារនេះ ត្រូវធ្វើមានសហការចូលរួមក្នុងការកំណត់អត្តសញ្ញាណជនប្រព្រឹត្តខុស និងការផ្តល់ឧបករណ៍ល្អៗ ដើម្បីអន្តរាគមន៍បង្ក្រាបបទល្មើសឱ្យបាន និងមានលទ្ធផលល្អ។ ក្នុងស្មារតីនេះដែរ […]

