សាលាដំបូងខេត្តកណ្ដាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន និងករណី សមគំនិតក្នុងបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្ស សម្រាប់នាំឆ្លងដែន កើតឡើងនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានឲ្យដឹងថា នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងខេត្តកណ្តាល បានបើកសវនាការជាអសាធារណៈដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ២៣៩៥ អ.ក ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករ ប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន បទល្មើសមានចែងឱ្យផ្ដន្ទាទោស […]

