ក្នុងឱកាសអញ្ជើញជាអធិបតី សំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ០១ ឧសភានេះ
Tag: ព្រែកជីកហ្វូណនតេជោ
ឯកឧត្តម ប៉ែន បូណា៖ លោក សម រង្ស៊ី ជាអ្នកនយោបាយចាស់តែវស្សា តែខ្លីបញ្ញាស្មារតី
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ហៅលោក សម រង្ស៊ី ថាជាអ្នកនយោបាយប្រឆាំងជ្រុលនិយម ចាស់តែវស្សា តែខ្លីបញ្ញាស្មារតី។ នេះបើតាមខ្លឹមសារក្នុងសំណេររបស់ឯកឧត្តម នៅថ្ងៃទី២៩ ខែមេសានេះដែលមានចំណងជើងថា ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា។ ឯកឧត្តមបានលើកឡើងថា ចលនាជាតិដ៏ធំធេងដើម្បីគាំទ្រព្រែកជីកហ្វូណនតេជោដែលកើតឡើងពេលនេះកំពុងបង្ហាញពីការរួបរួមរបស់ខ្មែរគ្រប់មជ្ឈដ្ឋានជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រនិងជាប្រយោជន៍ជាតិដ៏យូរអង្វែង។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ចម្លែកអីតែអ្នកនយោបាយប្រឆាំងជ្រុលនិយម ចាស់តែវស្សា តែខ្លីបញ្ញាស្មារតី ស្រាប់តែចេញមុខប្រឆាំងដោយលើកហេតុផលដូចគ្នាទាំងស្រុងទៅនឹងបរទេសដែលរារាំងគម្រោងព្រែកជីករបស់កម្ពុជា។ ការចេញមុខប្រឆាំងផលប្រយោជន៍ជាតិខ្លួនឯងកំពុងធ្វើឱ្យអ្នកនយោបាយរូបនោះ […]
ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា
សន្ទុះនៃការគាំទ្រគម្រោងព្រែកជីក ហ្វូណនតេជោ កំពុងកើតឡើងយ៉ាងផុលផុសដូចទឹកបាក់ទំនប់។ ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និស្សិត បញ្ញវន្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ស្ថាប័នជាតិ និងក្រោមជាតិ ព្រមទាំងបក្សនយោបាយនិងអង្គការសង្គមស៊ីវិលផង បានចេញញ្ញត្តិ និងបញ្ចេញសំឡេងគាំទ្រយ៉ាងកងរំពងដើម្បីឱ្យរាជរដ្ឋាភិបាលសម្រេចគម្រោងព្រែកជីកនេះឱ្យទាល់តែបាន
សូមស្វែងយល់អំពីព្រែកជីកហ្វូណនតេជោទាំងចំពោះហេដ្ឋារចនាសម្ព័ន្ធ និងអត្ថប្រយោជន៍
សូមស្វែងយល់អំពីព្រែកជីកហ្វូណនតេជោទាំងចំពោះហេដ្ឋារចនាសម្ព័ន្ធ និងអត្ថប្រយោជន៍
ព្រែកជីកហ្វូណនតេជោនាំឱ្យមានសាមគ្គីភាព និងមោទនភាពជាតិ
គម្រោងព្រែកហ្វូណនតេជោរបស់ប្រទេសកម្ពុជាបានក្លាយជាចំណុចសំខាន់នៃមោទនភាពជាតិ និងសាមគ្គីភាពក្នុងចំណោមប្រជាជនកម្ពុជានៅទូទាំងប្រទេស
សម្តេចធិបតី ហ៊ុន ម៉ាណែត ហៅទណ្ឌិត សម រង្សុី ប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទ
ឆ្លើយតបនឹងការលើកឡើងពីទណ្ឌិត សម រង្សុី ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរថា តើទណ្ឌិត សម រង្សុី
លោក គិន ភា ភ្ញាក់ផ្អើលនិងហួសចិត្តជាខ្លាំងដែល សម រង្សុី ង្ហោះសារដ៏ល្ងិតល្ងង់នៅក្នុងបណ្តាញសង្គមរឿងព្រែកជីកហ្វូណនតេជោ
លោក គិន ភា មន្រ្តីនៃរាជបណ្ឌិត្យភាកម្ពុជា បានចេញមកប្រតិកម្មនឹងការង្ហោះសារដ៏ល្ងិតល្ងង់នៅក្នុងបណ្តាញសង្គមរបស់ទណ្ឌិត សម រង្សុី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ
សម្ដេចតេជោ ហ៊ុន សែន ស្នើប្រធានរដ្ឋឡាវគាំទ្រគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ស្នើសុំឲ្យឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoutlith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គាំទ្រនូវគម្រោង ព្រែកជីកហ្វូណន របស់កម្ពុជា ពីព្រោះព្រែកជីកនេះគឺមិនមានការប៉ះពាល់ដល់បរិស្ថាន ឬក៏លំហូរចរន្តទឹកអ្វីនោះទេ តែព្រែកជីកនេះ គឺជាការតភ្ជាប់រវាងទន្លេបាសាក់ដើម្បីទៅកាន់សមុទ្រកម្ពុជា។ ការស្នើរបស់សម្តេចតេជោក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីតនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ […]
ប្រមុខការទូតចិន មកបំពេញទស្សនកិច្ចនៅកម្ពុជា ស្របពេលគម្រោងព្រែកជីកហ្វូណនតេជោ ឡើងកម្តៅ
ប្រមុខការទូតចិន ឯកឧត្តម វ៉ាង យី នឹងត្រូវចំណាយពេល ៣ថ្ងៃ ដើម្បីបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ពោលគឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងអំឡុងទស្សនកិច្ចនេះ ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្តី្រការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម […]
ឆ្លើយតបនឹងការរារាំងការកសាងព្រែកជីកបណ្ឌិត សុខ ទូច ស្នើឱ្យវៀតណាមត្រូវចងចាំរឿងរ៉ាវប្រវត្តិសាស្ត្រដែលកម្ពុជាបានជួយនៅក្នុងទិដ្ឋភាពជាច្រើន
លោក សុខ ទូច បានស្នើឱ្យវៀតណាមត្រូវចងចាំរឿងរ៉ាវប្រវត្តិសាស្ត្រ ដែលកម្ពុជាបានជួយវៀតណាមនៅក្នុងទិដ្ឋភាពជាច្រើន។

