នាយករដ្ឋមន្ត្រី ឆ្លើយតបចំពោះកង្វល់ដែលថា គម្រោងព្រែកជីកហ្វូណនតេជោ ចំណាយលុយអត់ប្រយោជន៍

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ជាថ្មីថា គម្រោងសាងសង់ព្រែកជីក​ហ្វូណន-តេជោ ដើម្បីបម្រើប្រយោជន៍សេដ្ឋកិច្ច ពោលគឺមិនមែនចំណាយលុយកសាងអត់ប្រយោជន៍ដូចកង្វល់ពីមជ្ឈដ្ឋានមួយចំនួននោះទេ។ ថ្លែងក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្រេ្វស មីល ឯ.ក នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ព្រែកជីកហ្វូណន មានទទឹង ១០០ម៉ែត្រ ជម្រៅជីក […]

បណ្ឌិត សុខ ទូច៖ វៀតណាមគិតពីបរិស្ថាន ​តែបំផ្លាញព្រៃឈើកម្ពុជា

“វៀតណាមជីកប្រឡាយ ជីកព្រែក ដើម្បីដឹកជញ្ជូន និងរស់នៅលើទឹក តើមានបានគិតពីបរិស្ថានទេ?…អ្នកឯង (វៀតណាម) ទិញឈើពីកម្ពុជាច្រើនណាស់ ដឹកឈើពីកម្ពុជាច្រើនណាស់ តើមានបានគិតទេពីបរិស្ថាន, បើអ្នកឯងគិតពីបរិស្ថាន មិនគួរគាស់ មិនគួរទិញពីកម្ពុជាទេ អ្នកឯងដឹកឈើពីកម្ពុជាច្រើនណាស់ បំផ្លាញព្រៃឈើពីកម្ពុជាច្រើនណាស់”។ នេះជាការលើកឡើងរបស់បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ឆ្លើយតបចំពោះការមួលបង្កាច់មកលើកម្ពុជាជុំវិញករណីព្រែកជីកហ្វូណនតេជោ នាល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ បណ្ឌិតសភាចារ្យ សុខ […]

ច្បាស់ការហើយ! គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំនេះ

“យើងនឹងមាន គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា ដែលគ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ ខាងមុខនេះ ”។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន។ សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន […]

TOP NEWS: សម្តេចធិបតី ហ៊ុន ម៉ាណែត មិនជឿថា មានមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ល្ងង់មិនយល់ពីអត្ថប្រយោជន៍គម្រោងព្រែកជីកហ្វូណនតេជោនោះទេ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សម្តេចមិនជឿថា មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ល្ងង់មិនយល់ពីអត្ថប្រយោជន៍ ដែលថាគម្រោងព្រែកជីកហ្វូណនតេជោគ្មានបានផលអ្វីដល់កម្ពុជា ដែសលសម្តេចមិនជឿថាមានមន្ត្រីល្ងង់បែបនេះនោះទេ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ” នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានចេញសេចក្តីបំភ្លឺថា ការចុះផ្សាយរបស់កាសែត​ឌី​ខេម​បូឌាដេលី ដែលថារដ្ឋាភិបាលកម្ពុជា […]

គម្រោងជាប្រវតិ្តសាស្ត្រ «ព្រែកជីកហ្វូណនតេជោ» ត្រូវបានពន្លឿនឲ្យឆាប់លេចចេញជារូបរាងឡើង

គម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ» បានទទួលការអនុម័តគាំទ្រពីរាជរដ្ឋាភិបាលនីតិកាលទី៦ ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយបានប្រសិទ្ធនាមថា គម្រោង “ព្រែកជីកហ្វូណនតេជោ”។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្តការយកចិត្តទុកដាក់ ដោយផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ដើម្បីពន្លឿនដំណើរការអនុវត្តគម្រោងនេះផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង […]