រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវនឹងថ្ងៃប្រវត្តិសាស្ត្រ ៦៣ឆ្នាំមុន (នៅថ្ងៃទី ១៥ មិថុនា ១៩៦) ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ។ តាមការបញ្ជាក់របស់សម្តេចបវធិបតីនាយករដ្ឋមន្ត្រី នៅថ្ងៃចន្ទនេះ មន្ត្រីតំណាងកម្ពុជា នឹងប្រគល់លិខិតផ្លូវការនេះដោយផ្ទាល់ដៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ។ […]
Tag: ព្រំដែន
ស្នាមញញឹមព្រំដែន! ឯកឧត្ដម ស សុខា ចុះជួបសំណេះសំណាល និងប្រគល់អំណោយផ្ទាល់ដល់កងកម្លាំងនគរបាលជាតិ ដែលកំពុងបំពេញភារកិច្ចការពារព្រំដែនកម្ពុជា-ថៃ
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយភរិយា បានចុះជួបសំណេះសំណាល និងប្រគល់អំណោយរបស់ក្រសួងមហាផ្ទៃ ជូនកងកម្លាំងនគរបាលជាតិ ដែលកំពុងឈរជើងនៅតំបន់ការពារព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នេះ ។ អំណោយដែលប្រគល់ជូន រួមមានថវិកា ស្បៀងអាហារផ្សេងៗ ដើម្បីគាំទ្រកងកម្លាំងនគរបាលជាតិដែលកំពុងបំពេញភារកិច្ច។ នាឱកាសនោះ កងកម្លាំងដែលទទួលបានរួមមាន៖ -គណៈបញ្ជាការ និងកងកម្លាំងជាច្រើនផ្នែក ទទួលបានថវិកាចាប់ពី […]
បណ្ឌិត យង់ ពៅ ៖ ថៃទាំងឡាយ! កុំចង្អុលមកកម្ពុជា ខណៈថៃខ្លួនឯង ប្រើផែនទីចោរឆ្នាំ២០០៨
ក្នុងស្ថានភាពតានតឹងតាមព្រំដែនកម្ពុជា-ថៃ រហូតមានការបិទច្រកតំបន់ និងច្រករបៀងបណ្ដោះអាសន្នដោយភាគីថៃ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានចេញសម្ដីឆ្លើយតបតាមបណ្ដាញសង្គម ដោយផ្ដាំថៃឱ្យគោរពច្បាប់អន្តរជាតិ និងសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) មុននឹងប្រតិកម្មនយោបាយណាមួយចំពោះកម្ពុជា។ បណ្ឌិត យង់ ពៅ លើកឡើងថា « ទាំងយោធា ទាំងរដ្ឋាភិបាល ទាំងអ្នកជាតិនិយមវង្វេងសម័យកាលទាំងឡាយ មុននឹងប្រតិកម្មមកកម្ពុជា […]
បណ្ឌិត អ៊ិន សុផលក្រើនរំលឹកដល់ពលរដ្ឋទាំងអស់កុំឱ្យធ្លាក់ក្នុងអន្ទាក់របស់ថៃដូចឆ្នាំ២០០៣ ទោះបីប្រជាជនថៃធ្វើបាតុកម្មប្រឆាំងកម្ពុជា!
លោកបណ្ឌិត អ៊ិន សុផល សាស្ត្រាចារ្យ និងជាអ្នកនិពន្ធសៀវភៅពិធីការជាតិ-អន្តរជាតិ បានបញ្ចេញមតិយោបល់ជុំវិញបញ្ហាជម្លោះព្រំដែន ដែលកម្ពុជានៅតែសម្រេចបញ្ជូនទៅតុលាការ ICJ ទោះកម្ពុជាឯកភាពធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ គណៈកម្មការចម្រុះ JBCក៏ដោយ។ លោកបណ្ឌិត អ៊ិន សុផល បានសរសេររៀបរាប់លើបណ្ដាញសង្គម នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ដែលមានខ្លឹមសារ ទាំងស្រុងដូចខាងក្រោមថា៖ ការប្តឹងទៅ ICJ គឺជាជម្រើសដ៏ល្អសម្រាប់កម្ពុជា ! ១.ភាគីថៃ […]
ឯកឧត្តម ជុំ សុន្ទរី៖ កម្ពុជា-ថៃ នឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥
កម្ពុជាបានឯកភាពធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី០៤ ខែមិថុនានេះ។ ឯកឧត្តម ជុំ សុន្ទរី រៀបរាប់ថា ៖ « ក្នុងជំនួបទ្វេភាគីនៅទីក្រុងតូក្យូ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ […]

