ទស្សនិកជនធ្លាប់តែឃើញព្រះនាង នរោត្តម ជេនណា ច្រៀងរាំនិងសម្តែង តែពេលនេះព្រះនាងនឹងលេចវត្តមានថ្មីនៅក្នុងការបង្ហាញម៉ូដដ៏ធំជាលើកដំបូងក្នុងជីវិត ជាមួយនិងរសជាតិថ្មី ប្លែក មិនធ្លាប់មានពីមុនមក ។ តាមការបញ្ជាក់ប្រាប់ពីលោក អូលីវ៉ា គង់ ដែលជាអ្នកច្នៃម៉ូដនិងបង្រៀនដើរម៉ូដល្បីឈ្មោះ បានឱ្យដឹងថា នៅថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០២៥ ខាងមុខលោកត្រៀមនឹងរៀបចំពិធីបង្ហាញម៉ូដដ៏ធំប្រចាំឆ្នាំមួយដែលមិនធ្លាប់មានពីមុនមក ដោយបានអញ្ជើញតារាបង្ហាញម៉ូដជាច្រើនចូលរួម ក្នុងនោះក៏មានព្រះនាង នរោត្តម ជេនណា ចូលរួមបង្ហាញម៉ូដនៅពេលបិទកម្មវិធីផងដែរ […]

