រដ្ឋមន្ដ្រី ៣រូប ពួតដៃគ្នាជំរុញសហគមន៍កសិកម្មទំនេីប​ សហគមន៍កសិករប្រេីប្រាស់ទឹក ​និងភូមិគំរូ​

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានរួមគ្នាដឹកនាំកិច្ចប្រជុំអន្តរក្រសួងលេីកទី២ ស្ដីពីការសម្របសម្រួលអនុវត្តកម្មវិធី​នយោបាយ​ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនេីប​ សហគមន៍កសិករ​ប្រេីប្រាស់ទឹក​និងភូមិគំរូ។ នៅក្នុងកិច្ចប្រជុំដែលរៀបចំធ្វើនៅព្រឹកថ្ងៃទី១៩​ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងធនធានទឹក​និងឧតុនិយមនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត […]

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ណែនាំឲ្យរៀបចំភូមិគំរូ មានលក្ខណៈ ៤យ៉ាង

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពី ការរៀបចំភូមិគំរូ នៅតំបន់ជនបទនៃប្រទេសកម្ពុជា។ ក្នុងកិច្ចប្រជុំ ឯកឧត្តមបានផ្ដល់អនុសាសន៍ណែនាំលើការរៀបចំ “ចលនាភូមិគំរូ” ឱ្យទទួលបានជោគជ័យ ដោយត្រូវរៀបចំភូមិគំរូផ្អែកលើបទពិសោធន៍ដែលបានអភិវឌ្ឍកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដូចជា៖ ១. នាយកដ្ឋានជំនាញទាំង ៤ នៃកម្មវិធីទី៣ ត្រូវរៀបចំរបាយការណ៍រួមស្ដីពី ភូមិគំរូ ដោយរួមបញ្ចូលនូវវឌ្ឍនភាពភូមិគំរូ ការរៀបចំបញ្ជីភូមិគំរូ […]