ក្រសួងមុខងារសាធារណៈ នឹងចាប់ផ្តើមធ្វើជំរឿនមន្ត្រីនៅទូទាំងប្រទេស ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ដោយយុទ្ធនាការជំរឿនមន្ត្រីនេះ នឹងចាប់ផ្តើមពីក្រសួងមុខងារសាធារណៈ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១,១២,១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយបន្តតាមក្រសួង ស្ថាប័ននានា ដែលជាគោលដៅជាបន្តបន្ទាប់។ នៅថ្ងៃទី១០ ខែវិច្ឆិកា ឯកឧត្ដម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារជំរឿនក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆ្ពោះទៅកាន់ការជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងមុខងារសាធារណៈ ដើម្បីធ្វើការបែងចែកតួនាទីភារកិច្ចរបស់ក្រុមការងារនីមួយៗ ដោយបានគិតគូរទៅលើបច្ចេកទេស និងការងារផ្សេងៗ ដែលគាំទ្រដល់ដំណើរការ នៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងរបស់ក្រសួងមុខងារសាធារណៈ ដើម្បីចូលរួមឱ្យដំណើរការនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងមុខងារសាធារណៈប្រព្រឹត្តទៅបានរលូន […]
Tag: មន្ត្រី
ឯកឧត្តម ហ៊ុន ម៉ានី៖ វប្បធម៌ ឬផ្នត់គំនិតអន្តរាគមន៍ ត្រូវជំនួសដោយវប្បធម៌ទទួលខុសត្រូវជាបុគ្គល ក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល
កន្លងមក ក្រសួងមុខងារសាធារណៈ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដឹកនាំរៀបចំការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល ចំនួន១៦ដង ស្មើនឹង៤២លើក ដោយបានជ្រើសរើសមន្ត្រីចំនួន៤១៩៧ នាក់ ដើម្បីបម្រើការងារតាមបណ្តាក្រសួង ស្ថាប័នចំនួន៨ ក្នុងចំណោមបេក្ខជនចូលរួម ប្រមាណជាង១២ ម៉ឺននាក់។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការប្រឡងប្រជែងនីមួយៗ ត្រូវតែប្រតិបត្តិតាមនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ប្រកបដោយគុណាធិបតេយ្យ […]
ទស្សនៈបណ្ឌិត៖ ភាពសាមញ្ញរបស់សម្តេចធិបតី ជាគំរូដ៏ត្រចះត្រចង់សម្រាប់នាម៉ឺនសព្វមុខមន្ត្រីឯទៀត
“សម្តេចធិបតី ជាមេដឹកនាំរបស់ប្រជាជន ជ្រើសរើសដោយប្រជាជន និងដើម្បីប្រជាជន។ ភាពសាមញ្ញរបស់សម្តេចធិបតី ជាគំរូដ៏ត្រចះត្រចង់សម្រាប់នាម៉ឺនសព្វមុខមន្ត្រីឯទៀត ដែលមានឥរិយាបថបែបអភិជននិយមដែលនៅដាច់សែនឆ្ងាយពីប្រជាជន សូមផ្លាស់ប្តូរឥរិយាបថទៅជាមនុស្សរបស់ប្រជាជន និងដើម្បីប្រជាជន”។ នេះបើតាមការលើកឡើងរបស់លោ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា។ ជាថ្មីម្តងទៀត សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញភាពសាមញ្ញា និងស្និទ្ធស្នាលជាមួយបងប្អូនអាជីវករ មគ្គុទ្ទេសក៍ទេសចរណ៍ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេស ព្រមទាំងថ្វាយបង្គំព្រះ នៅវត្តឥន្ទបត្តបុរីខាងជើង និងខាងត្បូងអង្គរវត្តនាថ្ងៃ១៥ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន អាចផ្ទេរថវិកាដែលសល់ពីការកាត់បន្ថយក្របខណ្ឌ យកមកលើកទឹកចិត្តដល់មន្ត្រី
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់ជាគោលការណ៍ពិសេសមួយដល់ក្រសួង-ស្ថាប័នទាំងអស់ ក្នុងគោលដៅបង្កើនស័ក្កិសិទ្ធិភាព និងប្រសិទ្ធភាពក្នុងការជ្រើសរើសមន្ត្រីចូលបម្រើការងារ នៅឆ្នាំ២០២៥ ឱ្យកាន់តែប្រកបដោយគុណាធិបតេយ្យ, តម្លាភាព, យុត្តិធម៌, បរិយាប័ន្ន, និង ប្រសិទ្ធភាពខ្ពស់។ គោលការណ៍ដែលសម្តេចធិបតីបានណែនាំនោះគឺ សម្តេចបាននលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័ន អាចផ្ទេរថវិកាដែលសល់ពីការសន្សំលើការកត់បន្ថយក្របខណ្ឌ យកមកប្រើប្រាស់សម្រាប់ការលើកទឹកចិត្តដល់មន្ត្រី ឬ/និងបង្កើនចំណាយក្រៅពីបន្ទុកបុគ្គលិក ក្នុងករណីចាំបាច់ និងមានមូលដ្ឋានពន្យល់សមស្រប និងមានហេតុផលត្រឹមត្រូវ។ ចំពោះចំនួនមន្ត្រីដែលត្រូវជ្រើសរើស ត្រូវគ្រោងយ៉ាងច្រើនស្មើចំនួនមន្ត្រីចូលនិវត្តន៍ឆ្នាំ២០២៤ និងគ្រោងតែក្នុងករណីចាំបាច់ដែលអាចពន្យល់បាន […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បម្រើរាស្ត្រ គឺប្រៀបដូចបម្រើខ្លួនឯង និងគ្រួសារ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថា មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនចៅហ្វាយរបស់រាស្ត្រទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តួនាទី និងកៅអីមន្ត្រី បានមកដោយសារពលរដ្ឋ ការបម្រើរាស្ត្រ គឺប្រៀបដូចបម្រើខ្លួនឯង និងគ្រួសារ គឺត្រូវការការផ្តល់សេវាសាធារណៈមួយដែលល្អប្រសើរ។ សម្តេចធិបតីបានថ្លែង នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ […]

