ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានព្រមានដកតួនាទីនិងបញ្ចប់ក្របខ័ណ្ឌ ចំពោះមន្រ្តីដែលមិនបានបំពេញតួនាទី ភារកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួន ក្នុងការបង្រ្កាបបទល្មើសបរិស្ថាន ដែលធ្វើឱ្យមានបញ្ហាបរិស្ថាន ប៉ះពាល់សុខភាពនិងអាយុជីវិត របស់ប្រជាពលរដ្ឋ។ ការព្រមាននេះកាលពីរសៀលថ្ងៃពុធ ទី២១ ខែ សីហា ឆ្នាំ២០២៤ ក្នុងជួបជាមួយថ្នាក់ដឹកនាំនិងមន្រ្តីទទួលបន្ទុក នាយកដ្ឋានគ្រប់គ្រងគុណភាពទឹក និងនាយកដ្ឋាន អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា មន្រ្តីបរិស្ថានត្រូវរួមគ្នាការពារសុខភាព […]

