នាយករដ្ឋមន្ត្រី៖ មន្ទីរពេទ្យជាតិតេជោសន្តិភាព សម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា

«បើត្រូវការ មកប្រើប្រាស់សេវានៅទីនេះ កុំខ្លាច គឺធ្វើសម្រាប់បងប្អូនហើយ ពេទ្យធំខ្នាតអន្តរជាតិ (មន្ទីរពេទ្យជាតិតេជោសន្តិភាព) មិនមែនធ្វើឱ្យអ្នកណាទេ គឺសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ដែលនឹងទទួលផល»។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិតេជោសន្តិភាព និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រូសារងាយរងហានិភ័យ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។ ទន្ទឹមនេះ សម្តេចនាយករដ្ឋមន្ត្រីលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ប្រើប្រាស់មន្ទីរពេទ្យជាតិតេជោសន្តិភាពឱ្យអស់លទ្ធភាព ដើម្បីទទួលបាននូវសេវាសុខភាព […]

ពេទ្យគំរូ! គ្រូពេទ្យរដ្ឋម្នាក់ ដើរពិនិត្យក្មេងៗឈឺទាំងថ្ងៃយប់ ទទួលបានការគោរព និងកោតសរសើរពីពលរដ្ឋ

“ប៉ុន្មានថ្ងៃនៅក្នុងពេទ្យ ខ្ញុំតែងតែឃើញលោកគ្រូពេទ្យម្នាក់នេះដើរពិនិត្យក្មេងៗនាក់ជំងឺដោយមិនគិតថាយប់ថ្ងៃ ម៉ោង១យប់ឃើញលោកដើរយួរសារ៉ូម ត្រួតពិនិត្យនាក់ជុំងឺ ម៉ោង២យប់ក៏យួរដើរ. ដល់ម៉ោង3កន្លះក៏យួរដើរ. សុំសសើរ ហើយក៏សប្បាយចិត្តដែរមានពេទ្យដែរមិនខ្លាចនឿយហ៊ត់ (ចង់អោយពេទ្យទាំងអស់យកគំរូតាមលោកគ្រូម្នាក់នេះ ) ចុងក្រោយសូមជូនពរអោយលោកគ្រូជួបតែក្តីសុខនិងជោគជយ័គ្រប់កិច្ចការងារ” នេះជាការលើកឡើងលើគណនីហ្វេសប៊ុកឈ្មោះ Lyka Ka នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។ ម្ចាស់គណនីហ្វេសប៊ុកនេះ ក៏អំពាវនាវដល់បងប្អូនខ្មែរ ជួយស៊ែរម្នាក់មួយ អោយបានដល់ប្រធានពេទ្យ នៅមន្ទីរពេទ្យកុមារជាតិ ដើម្បីកូនៗយើងទាំងអស់គ្នានិងអោយពេទ្យដទៃទៀតយកគាត់ជាគំ ខណៈមិនស្គាល់ឈ្មោះគាត់ទេ ដោយសារលួចថត។ […]

ចង់ដឹងទេថា មន្ទីរពេទ្យរដ្ឋប៉ុន្មានបានកែប្រែមុខមាត់ថ្មី និងមានមន្ទីរពេទ្យសាងសង់ថ្មី ប៉ុន្មានដែលបំពាក់ដោយ​ឧបករណ៍ទំនើប

មន្ទីរពេទ្យដែលបានបន្សល់ពីសម័យមុន មានដូចជា មន្ទីរពេទ្យព្រះកេតុមាលា មន្ទីរពេទ្យកុមារ ជាតិ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យព្រះអង្គឌួង និង មន្ទីរពេទ្យ លោកសង្ឃ ដែលបច្ចុប្បន្នបានកែប្រែមុខមាត់ថ្មី ដោយមានសាងសង់បន្ថែម អាគារថ្មីៗ នៅក្នុង បរិវេណចាស់ ទំនើបធំស្គឹមស្កៃ ។ ជាមួយគ្នានេះ ក៏មានមន្ទីរពេទ្យមួយចំនួនត្រូវបាន រាជរដ្ឋា​ភិបា​ល រៀបចំសាងសង់ថ្មី បំពាក់ដោយឧបករណ៍ទំនើបៗ មានដូចជា មន្ទីរពេទ្យហ្លួងម៉ែ មន្ទីរ​ពេទ្យ​​មិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ និង មន្ទីរពេទ្យតេជោសែនកោះធំ។