ក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានទទួលសេចក្តីរាយការណ៍មានការផ្សព្វផ្សាយទិញលក់មាសនៅតាមបណ្តាញសង្គម (Online) ដោយក្រុមជនខិលខូចមានវិធីសាស្ត្រផលិតមាសក្លែងក្លាយ ដោយប្រើប្រាស់វត្ថុធាតុម្យ៉ាងជ្រលក់ជាមួយទឹកមាស ដើម្បីបន្លំជនរងគ្រោះ ព្រមជាមួយបច្ចេកទេសកាត់តវីដេអូ ដើម្បីបោកប្រាស់ឱ្យជនរងគ្រោះជឿទុកចិត្ត និងប្រើប្រាស់វិធីសាស្ត្រធ្វើតេស្តសាកល្បងតាមបែបប្រពៃណីផងដែរ។ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបញ្ជាក់ថា ជាការពិតណាស់ការទិញលក់ដែលគ្មានប្រភពច្បាស់លាស់នៅលើប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គម ធ្វើឱ្យអ្នកទិញពិបាកផ្ទៀងផ្ទាត់ផលិតផល តម្លៃ និងសេវាផ្សេងៗ ខណៈហាងទិញលក់មាសដែលបានលិខិតអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរ ការធានាទិញចូលវិញក្នុងតម្លៃសមរម្យតាមលក្ខន្តិកៈដែលបានកំណត់ ដែលអ្នកទិញអាចជឿទុកចិត្តបាន ។ ហេតុដូចនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ […]

