មិត្តរូមជំនាន់ត្អូញត្អែររកប្រាក់ចំណូលមិនសូវបាន ស្រាប់តែតារាសម្តែងកូន ២ ម៉ាក សែម សូនីតា ហៅ តូតា បានបោះប្រាក់បន្ថែមខ្ទង់សែនដុល្លារ ដើម្បីបើកហាងគ្រឿងអលង្ការរបស់ខ្លួនឱ្យធំជាងពេលមុនទៅទៀត ។ តាំងពីទទួលបានកូនប្រុស ២ នាក់ជាចំណងដៃមកជីវិតគ្រួសារ តូតា កាន់តែមានសុភមង្គលឡើង នាងនិងស្វាមីកាន់តែរកស៊ីកាក់កបជាងមុន រហូតធ្វើឱ្យនាងលែងខ្វល់ពីអាជីពសិល្បៈ ជាក់ស្តែងតាំងពីរៀបការរួចនាងបានស្ងាត់ឈឹងវិស័យសម្តែង បើទោះបីជានាងធ្លាប់បានប្រកាសថា នឹងវិលត្រឡប់មកាន់វិស័យចាស់របស់ខ្លួនក្តី មកទល់ពេលនេះនាងពុំទាន់លេចមុខក្នុងភាពយន្តណាមួយឡើយ ។  ថ្វីដ្បិតតែគ្មានមុខក្នុងអាជីពសម្តែង តែ […]