នៅក្នុងឱកាស អញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាបើកនៅក្នុងសិក្ខាសាលាលើកទី២ ស្ដីពី «លទ្ធផលស្រាវជ្រាវបុរាណវត្ថុវិទ្យា៖ របកគំហើញនៅក្រៅរាជធានីអង្គរ» លោកបណ្ឌិត យង់ ពៅ បានឆ្លៀតគូសបញ្ជាក់អំពីករណីប្រតិកម្មរបស់មហាជនខ្មែរមួយចំនួន ចំពោះការលើកឡើងរបស់អ្នកនយោបាយប្រឆាំងរបស់ថៃមួយក្រុមតូច ដែលកំពុងដុតបញ្ឆេះបញ្ហាអធិបតេយ្យជាមួយនឹងកម្ពុជានោះថា «កម្ពុជាគ្មានភាពចាំបាច់ នឹងត្រូវទទួលផ្សែងនយោបាយពីអ្នកជាតិនិយមមួយក្ដាប់តូចនៃប្រទេសថៃនោះទេ»។ លោកបណ្ឌិត បានពន្យល់បកស្រាយថា កម្ពុជាតែងតែគោរពនូវ «គោលការណ៍ខ្សែព្រំដែនមិនកែប្រែ» ដែលភាសាឡាតាំងសរសេរថា «Uti Possidetis» មានន័យថាបន្តទទួលស្គាល់និងគោរពនូវព្រំដែនដែលបានកំណត់ដោយម្ចាស់អាណានិគម ដែលរួមមាន៖ សន្ធិសញ្ញា អនុសញ្ញា ផែនទី […]

