ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៤ ខែមីនា បានឲ្យដឹងពីដំណើរចុះបេសកកម្មតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ក្រុមការងារបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អមដំណើរដោយឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម និងមន្រ្តីបច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ […]
Tag: រដូវប្រាំង
រដូវប្រាំង២០២៤៖ កម្ពុជា កាន់តែក្តៅហើយស្ងួត ខណៈភ្លៀងធ្លាក់តិចជាងឆ្នាំមុខ
ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុលើកទី២ សម្រាប់រដូវប្រាំងពីខែមីនា ដល់ដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីបានធ្វើការតាមដាន វិភាគ និងព្យាករណ៍ពីស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយមសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំង និងដើមរដូវវស្សាចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៤ ។ ក្រសួងធនធានទឹក បានឲ្យដឹងថា យោងតាមការតាមដានទៅលើការពិនិត្យសង្កេត និងព្យាករស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពលើផ្ទៃសមុទ្រប៉ាស៊ីហ្វិក ក្បែរអេក្វាទ័របង្ហាញឱ្យឃើញថា៖ ចាប់ពីខែមីនាដល់ខែមេសា ឆ្នាំ២០២៤ អត្រានៃបាតុភូតអែលនីណូ […]
ពេលគម្រោងទំនប់ទឹកអាងទាំងនេះរួចរាល់ ខេត្តភាគពាយ័ព្យលែងបារម្ភបញ្ហាខ្វះខាតទឹកនៅរដូវប្រាំងទៀតហើយ
ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងនៅថ្ងៃទី២២ ខែកុម្ភៈនេះថា ក្នុងឱកាសចុះពិនិត្យការងារតាមបណ្តាខេត្តនាភាគពាយ័ព្យឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម និងឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសហការីប្រធានអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងខេត្តប៉ៃលិនបានចុះពិនិត្យទំនប់អាងស្ទឹងក្រញូងក្នុងភូមិសាស្រ្តស្រុករតនមណ្ឌល និងស្រុកសំឡូតក្បាលស្ទឹងសង្កែ ចំងាយ ៣០ គីឡូម៉ែត្រប៉ែកខាងលើពីសំណង់សេកសករបស់ខេត្តបាត់ដំបង និងទំនប់អាងស្ទឹងស្លេវ ទំនប់អាងបរហ៊ុយនិងទំនប់អាងបុសស្អំក្នុងខេត្តប៉ៃលិន ដើម្បីឈានទៅអនុវត្តនីតិវិធីបន្តនាពេលខាងមុខនេះ។ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ពេលអនុវត្តគម្រោងរួចទំនប់ទឹកអាងក្រញូងមានសារសំខាន់ក្នុងការដោះស្រាយបញ្ហាទឹកជំនន់ស្ទឹងសង្កែដែលតែងជន់លិចខេត្តបាត់ដំបង និងអាចកាត់បន្ថយជាអតិបរមាលើគ្រោះរាំងស្ងួតក្នុងខេត្តមួយនេះ។ ទំនប់ទឹកអាងក្រញូងនឹងក្លាយជាមូលដ្ឋានសន្តិសុខទឹកដ៏ធំរបស់ខេត្តបាត់ដំបងជាពិសេសដោះស្រាយការខ្វះខាតទឹកក្នុងតំបន់អាងទឹកកំពីងពួយអាងទឹកសេកសកដោះស្រាយលើបញ្ហាគ្រោះរាំងស្ងួតក្នុងតំបន់កង្ហត […]
សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹក ខណៈរដូវប្រាំងអូសបន្លាយយូរ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធដែលបានខិតខំអន្តរាគមន៍ទាន់ពេលវេលាក្នុងការដោះស្រាយបញ្ហាដែលពលរដ្ឋក្នុងតំបន់មួយចំនួនខ្វះទឹកធ្វើស្រែប្រាំង ដោយសារឆ្នាំនេះស្រូវឡើងថ្លៃហើយ កសិករសម្រុកធ្វើស្រែប្រាំងលើសផែនការ។ សម្ដេច ក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹក ពីព្រោះការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យរដូវប្រាំងឆ្នាំនេះអូសបន្លាយពេលយូរ។ សម្តេចធិបតី ក៏បានណែនាំឱ្យពិនិត្យ និងស្តារប្រព័ន្ធធារាសាស្ត្រ តាមគ្រប់លទ្ធភាពដែលមាន។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ […]

