រដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញ​រថយន្តក្រុង​ ៣៥០​គ្រឿង សម្រាប់​​ដឹកពលរដ្ឋទៅ​បោះ​ឆ្នោត​នៅស្រុកកំណើត ​​ដោយឥតគិតថ្លៃ

ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់កម្មករ និយោជិក និងប្រជាពលរដ្ឋ បានទៅស្រុកកំណើត ចូលរួមទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុង ប្រមាណ៣៥០គ្រឿង សម្រាប់ដឹកជញ្ជូនដោយឥតគិតថ្លៃ។

រថ​យន្តក្រុង​សា​ធារណៈ បើក​ខ្សែរត់ពិ​​សេ​ស​២ខ្សែ ជិះ​​ដោ​យ​​​​ឥត​​គិតថ្លៃ សម្រាប់​​អ្នកទៅទស្សនា​​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម

រដ្ឋាករស្វយ័ត​ដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ នឹងរៀបចំខ្សែរត់ពិសេស ចំនួន២ខ្សែ ស​ម្រា​ប់​បម្រើដល់ការធ្វើ​ដំណើររបស់ មហាជន រួមទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទាំងអស់ ទៅទស្សនាក្នុងព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី​១២ ដែល ព្រះរាជាណាចក្រកម្ពុជា​ធ្វើ​​ជាម្ចាស់ផ្ទះ។