រាជរដ្ឋាភិបាលកម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងបំផុត ចំពោះការបាញ់ប្រហារដោយគ្មានហេតុផលរបស់កងកម្លាំងថៃមកលើជនស៊ីវិលកម្ពុជា នៅខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យជនស៊ីវិលម្នាក់ស្លាប់ និង ៣នាក់រងរបួស ។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុកថា ឧប្បត្តិហេតុនេះបង្ហាញពីការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ក៏ ដូចជាការបំពានយ៉ាងគឃ្លីនចំពោះច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន […]
Tag: រាជរដ្ឋាភិបាលកម្ពុជា
ទេសរដ្ឋមន្ត្រី លី ធុជ៖ រាជរដ្ឋាភិបាលបានគ្រប់គ្រង និងប្រើប្រាស់បំណុលសាធារណៈយ៉ាងមានប្រសិទ្ធភាព
ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាល បានគ្រប់គ្រង និងប្រើប្រាស់បំណុលសាធារណៈ យ៉ាងមានប្រសិទ្ធភាព ដែលក្នុងនោះ ភាគច្រើននៃកម្ចីដែលទទួលបាន មានលក្ខណៈជាសម្បទាន និងត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍវិស័យអាទិភាព ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែងប្រកប ដោយចីរភាពនិងបង្កើនផលិតភាពសេដ្ឋកិច្ច។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (គ.ជ.អ.ស) ថ្លែងក្នុងកិច្ចពិគ្រោះយោបល់គោលនយោបាយលើរបាយការណ៍សេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ី […]
ស្នាមញញឹម និងក្តីសង្ឃឹមរបស់ពលរដ្ឋខ្មែរ ត្រូវបានធានាការពារដោយរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា
ជារៀងរាល់ចុងសប្តាហ៍ ជាពិសេសក្នុងពេលមានពិធីបុណ្យនិងថ្ងៃឈប់សម្រាក គ្រួសារខ្មែរតែងតែធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានទេសចរណ៍ណាមួយដែលពួកគេពេញចិត្ត។ ជួនកាល ពួកគេអាចធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ច្រើនកន្លែងក្នុងដំណើរតែមួយ ដោយសារអំណោយផលនៃផ្លូវគមនាគមន៍ខ្វាត់ខ្វែង ខណៈដែលអ្នកខ្លះទៀត ចេញទៅទេសចរណ៍នៅឯបរទេស។ ចំនួនអ្នកទេសចរកម្សាន្តឬទេសចរបែបជំនួញ ទាំងក្នុងនិងក្រៅប្រទេសមាននិន្នាការកើនឡើងជាបន្តបន្ទាប់។ ស្ថានភាពបែបនេះកើតឡើងក៏ដោយសារតែប្រជាពលរដ្ឋមានជីវភាពធូរធា មានលំនឹងខាងសេដ្ឋកិច្ច និងមានក្តីសង្ឃឹមក្នុងជីវិត។ សន្តិភាពនិងស្ថិរភាពនយោបាយ គឺជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេស ក៏ដូចជាការពង្រឹងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។ ក្តីសង្ឃឹមនិងលំនឹងជីវភាពគ្រួសារនេះហើយ ដែលជាប្រភពនៃស្នាមញញឹមរបស់ប្រជាពលរដ្ឋខ្មែរ។ ជាការពិត អតីតកាលដ៏ឈឺចាប់ខ្លោចផ្សារបស់កម្ពុជា បានធ្វើឱ្យស្នាមញញឹមរបស់ប្រជាពលរដ្ឋខ្មែរកប់បាត់យ៉ាងជ្រៅទៅក្នុងអន្លង់នៃភ្លើងសង្គ្រាម ក្នុងសោកនាដកម្មនៃរបបប្រល័យពូជសាសន៍ និងភាពក្រីក្រតោកយ៉ាករកទីបំផុតគ្មានអស់រយៈពេលជិត៣ទសវត្សរ៍។ ប៉ុន្តែ […]
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ស្ថានការណ៍នៅអុីស្រាអែលមានភាពស្ងប់ស្ងាត់ ហើយនិស្សិតខ្មែរទាំងអស់មានសុវត្ថិភាព
អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ីស្រាអែលសម្រាប់ថ្ងៃទី១០ តុលា ឆ្នាំ២០២៣នេះ ដើម្បីជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបដូចតទៅ៖ ទី១៖ តាមការជូនដំណឹងពីរដ្ឋាភិបាលអ៊ីស្រាអែល ពេលនេះកងទ័ពអ៊ីស្រាអែលគ្រប់គ្រងសភាពការណ៍នៅជុំវិញតំបន់ហ្គាហ្សាបានទាំងស្រុងហើយ ដោយគ្មានវត្តមានភេវរជនណាម្នាក់អាចជ្រៀតចូលតាមរបងមកក្នុងទឹកដីអ៊ីស្រាអែលបានទៀតឡើយ។ កងទ័ពអ៊ីស្រាអែលក៏បានត្រៀមជើងការបានយ៉ាងល្អដើម្បីការពារនៅគ្រប់ទិសផ្សេងទៀត ទាំងផ្លូវអាកាស និងផ្លូវគោក។ ទី២៖ និស្សិតខ្មែរដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែលក៏បានអះអាងដែរថា ពេលនេះស្ថានការណ៍មានភាពស្ងប់ស្ងាត់ ហើយពួកគេមានសុវត្ថិភាព និងមានស្បៀងអាហារសម្រាប់បរិភោគប្រចាំថ្ងៃគ្រប់គ្រាន់ដោយគ្មានខ្វះខាតអ្វីទេ។ ទី៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់គ្រប់ពេលវេលាទាំងអស់មិនថាយប់ឬថ្ងៃឡើយចំពោះសុខទុក្ខរបស់សិស្សនិស្សិតខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែល។ ក្រុមការងារដែលជាសេនាធិការរបស់សម្តេចធិបតីដែលដឹកនាំផ្ទាល់ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ […]
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន។ អនុក្រឹត្យនេះកំណត់អំពីទំហំ ការផ្ទេរ និងការគ្រប់គ្រងបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន ក្នុងថិរវេលា៥ឆ្នាំ (២០២៤-២០២៨) ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋាន៕
រាជរដ្ឋាភិបាល បង្កើតអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ឲ្យស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ការបង្កើត និងបំពេញបន្ថែមអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលឱ្យស្ថិតនៅក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានាប្រសិទ្ធភាព និងសក្តិសិទ្ធិភាពនៃការដឹកនាំការគ្រប់គ្រង និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៃប្រទេសកម្ពុជា។ នេះបើតាមអនុក្រឹត្យ ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងអនុក្រឹត្យបញ្ជាក់ថា អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បំពេញមុខងារជាសនាធិការឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើបេសកកម្មដឹកនាំគ្រប់គ្រង និងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៃប្រទេសកម្ពុជា ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងសមធម៌សង្គម អនុលោមតាមគោលនយោបាយយុទ្ធសាស្រ្ត […]
កម្ពុជា ពង្រឹងការផ្តល់សេវាចាំបាច់ដល់ស្រ្តីកំពុងជាប់ឃុំ នៅពេលធ្វើសមាហរណកម្មទៅក្នុងសហគមន៍វិញ
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកិច្ចការនារី បាននិងកំពុងពង្រឹងការផ្តល់សេវាចាំបាច់ដល់ស្រ្តីកំពុងជាប់ឃុំឃាំង ដើម្បីឲ្យពួកគេមានភាពប្រសើរឡើងទាំងមុខជំនាញ មុខរបរនៅពេលធ្វើសមាហរណកម្មទៅក្នុងសហគមន៍វិញ។

