នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមករានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ ថ្ងៃនេះខ្ញុំមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ
Tag: លោក ខេង យ័ន
ACU ចេញដំណើរហើយ ដោយឃាត់ខ្លួនអភិបាលក្រុងកែបសង្ស័យពាក់ព័ន្ធករណីពុករលួយ
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីថ្ងៃទី២ ខែមករាម្សិលមិញ បានឃាត់ខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប ម្នាក់ទៀត បន្ទាប់ពីលោកបានបញ្ចប់កិច្ចប្រជុំមួយកាល ដោយសង្ស័យពាក់ព័ន្ធករណីពុករលួយ

