ឆ្លងកាត់ឆាកតន្រ្តីរាប់មិនអស់ តារាចម្រៀងលោក ខេមរៈ សិរីមន្ត បែរជាចាត់ទុកថាការជួបអ្នកគាំទ្រនៅលើឆាកផ្លូវវេងស្រេងជាឆាកដែលមិនអាចបំភ្លេចបានក្នុងមួយជីវិត  

ទោះបីជាមានងារជាឧកញ៉ា ប៉ុន្តែតារាចម្រៀងលោក ខេមរៈ សិរីមន្ត នៅតែធ្វើខ្លួនយ៉ាងសាមញ្ញា ជួបជាមួយអ្នកគាំទ្ររាប់រយនាក់ប្រកបដោយភាពស្និទ្ធស្នាលនិងក្តីស្រឡាញ់ចេញពីបេះដូងពិតៗ ជាពិសេសនៅក្នុងកម្មវិធីប្រគំតន្រ្តីផលិតផលEEW 9 របស់លោក ឧកញ៉ា យឹម តាស្រង់ កាលពីចុងសប្តាហ៍នេះ បានធ្វើឱ្យកក្រើកឆាកតន្រ្តីតែម្តង ហើយលោក ខេមរៈ សិរីមន្ត ថែមទាំងបានពោលពាក្យថា ការប្រគំតន្រ្តីនៅផ្លូវវេងស្រេងជាការប្រគំតន្រ្តីមួយដែលលោកមិនអាចបំភ្លេចបានក្នុងមួយជីវិត ។

តារាចម្រៀង ខេមរៈ សិរីមន្ត នៅ​តែ​អះអាង​ថា​គណនេយ្យ​ហ្វេសប៊ុក​ខ្លួន​នៅ​តែ​មាន​ចំនួន​អ្នក​ Like​ និង Follow ដូចដើម !

បន្ទាប់ពីតារាចម្រៀង ខេមរៈ សិរីមន្ត ឡាយវិដេអូកាលពីម្សិលមិញនិយាយពីទំហំចិត្តរបស់ខ្លួនចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ស្រាប់តែមានព័ត៌មានជាច្រើនថា គណនេយ្យ ហ្វេសប៊ុក របស់តារាចម្រៀង ខេមរៈ សិរិមន្ត ត្រូវបានបាត់ចំនួនអ្នក Like និង Follow  រហូតដល់ទៅរាប់រយខេ ។

ព្រឺសម្បុរ​ជាមួយ MV ចម្រៀង WELCOME TO ANGK​OR​ របស់លោក ខេមរៈ សិរីមន្ត ចេញអបអរ​ក្នុង​ព្រឹត្តិការ​ណ៍​ស៊ីហ្គេម !

ដើម្បីស្វាគមន៍ កម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ផលិតកម្ម Galaxy Navatra បានផលិតបទចម្រៀងថ្មីៗជាច្រើនដើម្បីអបអរព្រឹត្តិការណ៍នេះ ហើយកាលពីប៉ុន្មានម៉ោងមុននេះ ផលិតកម្ម Galaxy Navatra បានបញ្ចេញ MV ចម្រៀងថ្មីមួយទៀតរបស់លោក ខេមរៈ សិរីមន្ត ដែលមានចំណងជើងថា « WELCOME TO ANGKOR » មើលទៅ MV ចម្រៀងថ្មីនេះពិតជាទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ជាពិសេសគឺពេលបើក្បាល MV ចម្រៀងដំបូង ធ្វើឱ្យអ្នកទស្សនាព្រឺសប្បុរតែម្តង