លោក គី សេរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន នៃ​រាជបណ្ឌិត្យ​សភាកម្ពុជា បានលើកឡើងថា នៅឆ្នាំ២០២៣ នេះ វិស័យអចលនទ្រព្យនៅកម្ពុជា មានជួបបញ្ហាប្រឈមមួយចំនួន ដូចជា៖ ប្រព័ន្ធនៃការអនុវត្តន៍ច្បាប់ពីសំណាក់ម្ចាស់អាជីវកម្មអចលនទ្រព្យ និងការអនុវត្តពីមន្រ្តីពាក់ព័ន្ធនៅមិនទាន់បានគ្រប់ជ្រុងជ្រោយ,កង្វះពីការបង់ព័ន្ធលើអចលនទ្រព្យ និងដីធ្លីបានច្បាស់លាស់, ការផ្គត់ផ្គង់លើសតម្រូវការ(​តម្រូវការទិញផ្ទះដើម្បីយកលក់បន្តមានច្រើនលើសលប់),និងបញ្ហាដីឡូតិ៍ភាគច្រើនជាប្រភេទដីកសិកម្ម។