ដំណឹងរៀបការនៅឆ្នាំក្រោយរបស់តារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត មិនមែនជារឿងលេងសើចទេ អ្នកទាំងពីរគ្រោងដឹកដៃគ្នាចូលរោងការតាមប្រពៃណីខ្មែរជាលើកទី២ នៅឆ្នាំក្រោយយ៉ាងពិតប្រាកដមែន សូម្បីតែ ទេព បូព្រឹក្ស ផ្ទាល់ក៏បាននិយាយទៅកាន់មិត្តភក្តិរបស់ខ្លួនថា ត្រូវតែរៀបការឆ្នាំក្រោយឱ្យផ្អើលប្រទេស ។  តារាចម្រៀង ទេព បូព្រឹក្ស និង លោក ជី ដេវីត មានក្តីស្រមៃរួមគ្នាចង់បង្កើតកូនស្រីម្នាក់ទៀតមុនពេលខ្លួនរៀបចំពិធីមង្គលការលើកទី២ ប៉ុន្តែពេលនេះអ្នកទាំងពីរបានត្រឹមតែកូនប្រុសម្នាក់ជាចំណងដៃប៉ុណ្ណោះ តែអ្នកទាំងពីរហាក់ដូចជាទ្រាំចាំលែងបានហើយ រហូតបានព្រលយពាក្យថា ចង់រៀបការឆ្នាំក្រោយ […]