កាលពីថ្ងៃទី១៥ ខែកុម្ភៈ ម្សិលមិញនេះ លោក តាំង សារ៉ាដា ដែលគេស្គាល់ថា ជាអ្នកសារព័ត៌មានពូកែប្រឌិតព័ត៌មានប្រចាំនៅស្ថាប័នព័ត៌មានខុសច្បាប់ The Cambodia Daily Khmer បានចូលរួមផ្តល់សក្ខីកម្មផ្សេងៗនៅចំពោះគណៈកម្មការសិទ្ធិមនុស្សរដ្ឋសភាអាមេរិក។ សក្ខីកម្មដែលអ្នកកាសែតពូកែប្រឌិតព័ត៌មានរូបនេះលើកឡើង គឺសុទ្ធតែនិយាយមិនល្អពីរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ហើយបានលើកឡើងថា ខ្លួនទទួលរងនូវការគំរាមកំហែងថែមទៀតផង

