កាន់តែក្តៅហើយ! កងរាជអាវុធហត្ថ ប្រកាសមិនអាចទទួលយកបាននូវការជេរប្រមាថ គ្មានក្រមសីលធម៌ វិជ្ជាជីវៈមកលើបុគ្គល ឬអង្គភាពកងរាជអាវុធហត្ថ

កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រកាសមិនអាចទទួលយកបានឡើយចំពោះការជេរប្រមាថ គ្មានក្រមសីលធម៌ វិជ្ជាជីវៈជាអ្នកសារព័ត៌មានមកលើបុគ្គល ឬអង្គភាពកងរាជអាវុធហត្ថ។ ក្នុងនោះ ញត្តិថ្កោលទោសរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកងរាជអាវុធហត្ថតាមបណ្តាខេត្តនានា បានធ្លាក់មកជាបន្តបន្ទាប់ និងបានសុំឱ្យមានការបកស្រាយ និងបង្ហាញភស្តុតាងជាសាធារណៈ ចំពោះពាក្យសម្តីដែលបានផ្សព្វផ្សាយ និងការជេរប្រមាថមកលើកងរាជអាវុធហត្ថ។ ក្នុងញត្តិបានអះអាងថា កងរាជអាវុធហត្ថ ទទួលខុសត្រូវរាល់សកម្មភាពក្នុងការអនុវត្តតួនាទី ភារកិច្ចរបសខ្លួន ប្រសិនបើប្រព្រឹត្តអំពើល្មើសច្បាប់នឹងទទួលទោសចំពោះមុខច្បាប់ ប្រសិនបើខុសវិន័យកងទ័ព នឹងទទួលវិន័យទណ្ឌកម្ម។ តាមរយៈសេចក្ដីបំភ្លឺរបស់ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស […]

លោក ផែង វណ្ណៈ ដកពាក្យបណ្តឹងប្តឹងលោក ពេជ ពិសិដ្ឋ ហៅ ស៉ិន ស៉ីសាមុត ចាប់ ជាតិ ព្រមទាំងជូនថវិកាថែមទៀត

រឿងបានបញ្ចប់ហើយ រវាងលោក ផែង វណ្ណៈ និងលោក ពេជ ពិសិដ្ឋ ហៅ ស៉ិន ស៉ីសាមុត ចាប់ ជាតិ ដោយនៅរសៀល ថ្ងៃ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ លោក ផែង វណ្ណៈ បានមក អយ្យការ […]