ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាលោកនឹងត្រូវឆ្លើយតបចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន លើកងនាវាទម្លាក់គ្រាប់បែក ដែលមានសមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៊ី ទន្ទឹមនឹងនោះក៏បានពណ៌នាកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែនថា «មានប្រយោជន៍»។ នេះបើយោងតាមការផ្សាយចេញទីភ្នាក់ងាររ៉យទ័រនៅថ្ងៃទី៥ ខែមិថុនានេះ។ សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនកាន់តែតានតឹងឡើង បន្ទាប់ពីមានជម្លោះ និងការគំរាមកំហែងជិតបួនខែមកលើទីក្រុងមូស្គូ និងទីក្រុងគៀវពីលោក ត្រាំ ដែលចង់បានសន្តិភាពបន្ទាប់ពីជម្លោះដ៏សាហាវបំផុតនៅអឺរ៉ុបអស់រយៈពេលជាង ៣ ឆ្នាំចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ បន្ទាប់ពីអ៊ុយក្រែនទម្លាក់គ្រាប់បែកលើស្ពាន និងវាយប្រហារកងនាវាផ្ទុកយន្តហោះទម្លាក់គ្រាប់របស់រុស្ស៊ី […]

