លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត និងជាអ្នករៀបរៀងសៀវភៅ (កូនប្រុសច្បង ដ៏មានឥទ្ធិពល) បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអាទិត្យទី១៤ ខែមករា ឆ្នាំ២០២៤នេះថា បន្ទាប់ពីធ្វើបច្ចុប្បន្នភាព និងបោះពុម្ពលើកទី២ សៀវភៅ (កូនប្រុសច្បងដ៏មានឥទ្ធិពល) បានមានវត្តមាននៅប្រទេសបារាំង បន្ទាប់ពីទៅដល់សហរដ្ឋអាមេរិក និងប្រទេសជប៉ុន តាមការស្នើសុំរបស់អ្នកគាំទ្រ សកម្មជន និងមហាជនកាលពីពេលកន្លងមក

