តុលាការធម្មនុញ្ញថៃ នៅថ្ងៃពុធ ទី ១៩ ខែកក្កដានេះ បានប្រកាសព្យួរតំណែងពីសមាជិកសភារបស់មេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក ភីថា លីមចារើនរ៉ាត់ ជាបណ្តោះអាសន្ន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាមិនមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ ដើម្បីប្រជែងការបោះឆ្នោត ដោយ សារតែការកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនឯកជន។ នេះបើតាមចេញផ្សាយដោយសារព័ត៌មាន The Nation ។
Tag: លោក ភីថា លីមចារើនរ៉ាត់
គណបក្សឆ្ពោះទៅមុខ ព្យាយាមប្ដឹងកាត់បន្ថយអំណាចព្រឹទ្ធសភា ក្រោយ Pita មិនអាចក្លាយជានាយករដ្ឋមន្ត្រីថៃ
គណបក្សឆ្ពោះទៅមុខ ដែលបានឈ្នះសំឡេងឆ្នោតច្រើនជាងគេ អំឡុងការបោះឆ្នោតជាសកល កាលពីពេលថ្មីៗនេះកន្លងទៅ បានធ្វើការបញ្ជូនសេចក្តីព្រាងច្បាប់មួយ ដើម្បីព្យាយាមកាត់បន្ថយអំណាចរបស់ព្រឹទ្ធសភា ក្នុងដំណើរការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ពោលគឺក្រោយពីមេដឹកនាំរបស់ខ្លួន មិនអាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ពីការប្រជុំសភារួមគ្នា កាលពីម្សិលមិញ។ នេះបើតាមការចុះផ្សាយពី CNA ។

