លោក​មាជ សុវណ្ណារ៉ា បានក្លាយជាប្រធានគណបក្សនយោបាយដែលទើបតែបង្កើតថ្មីមួយឈ្មោះ គណបក្សជំនាន់ថ្មី​ ដែលបានរៀបចំសមាជបក្សលើកដំបូងនៅខេត្តសៀមរាបកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ ១០ថ្ងៃ ក្រោយឡើងធ្វើជាបក្ស លោកបានព្រលយសារនយោបាយវាយប្រហារគណបក្សប្រឆាំងចំនួនពីរ គឺគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិថា ជាគណបក្សគ្មានការសាមគ្គីគ្នា និងកំពុងបែកបាក់ផ្ទៃក្នុង។ អ្នកនយោបាយចាស់វស្សារូបនេះ បានថ្លែងក្នុងបទសម្ភាសន៍មួយផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមិថុនាថា ហេតុអ្វីបានជាលោកមិនទៅចូលរួមជាមួយបក្សភ្លើងទៀន និងបក្សកម្លាំងជាតិ? លោកថា គណបក្សពីរនេះ រវល់តែរឿងហានិភ័យ បែកបាក់ឈ្លោះគ្នា ជេរប្រចោរគ្នាអត់ដឹងកូនដឹងឪ ឲ្យលោកនាំបក្សពួកលោកទៅចូលរួមម្តេចកើត។ […]