អភិបាលខេត្តតាកែវ៖ ឆ្នាំ២០២៤ ការនាំទំនិញឆ្លងកាត់ព្រំដែនរវាងខេត្តតាកែវ និងខេត្តអាងយ៉ាង មានទំហំទឹកប្រាក់ជាង ១ពាន់លានដុល្លារ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤កន្លងមក ការនាំទំនិញចេញ និងចូលឆ្លងកាត់តាមព្រំដែនរវាងខេត្តតាកែវ និងខេត្តអាងយ៉ាង របស់ប្រទេសវៀតណាម មានទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារអាមេរិក។ ការឱ្យដឹងបែបនេះរបស់ឯកឧត្តមអភិបាលខេត្តតាកេវ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលការងារសហប្រតិត្តិការឆ្នាំ២០២៤ និងលើកទីសដៅអនុវត្តន៍ការងារបន្តឆ្នាំ២០២៥ រវាងថ្នាក់ដឹកនាំខេត្តតាកែវ និងថ្នាក់ដឹកនាំខេត្តអាយ៉ាងដែលដឹកនាំដោយលោក ហូ វ៉ាំងមឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង របស់វៀតណាម នៅរសៀលថ្ងៃ អង្គារ៍ ទី៨ ខែមេសា ឆ្នាំ២០២៥ […]

រីករាយឆ្នាំថ្មីជាមួយ សង្រ្កាន្តកម្ពុជា នាតំបន់ Pub Street ខេត្តសៀមរាប ដែលរៀបចំដោយក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រយៈពេលបីថ្ងៃពេញ

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះកុំភ្លេចណាត់ជួបមិត្តភក្តិ បងប្អូនមីងមាឱ្យហើយ ពីព្រោះតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra នឹងជួបអ្នកសៀមរាបរយៈពេលបីថ្ងៃជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី សង្រ្កាន្តកម្ពុជា របស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស ។  មហាព្រឹត្តិការណ៍ប្រគំតន្រ្តីសង្រ្កាន្ត កម្ពុជារបស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra សប្តាហ៍នេះមានកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ,លោក ខេម ,កញ្ញា តន់ ចន្ទសីម៉ា ,លោក […]

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុម​ការងារចំពោះ​កិច្ចស​ម្រ​បស​ម្រួល​ទំនាក់ទំនងពាណិជ្ជកម្ម ​និងវិនិយោគទ្វេភាគីជាមួយអាមេរិក

យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត មនាយករដ្ឋមន្ត្រី នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ចកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ។ ក្រុមការងារចំពោះកិច្ចនេះ ត្រូវដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាប្រធាន , លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម […]

ឯកអគ្គរាជទូតថៃថ្មី ប្តេជ្ញាពង្រីកសហ​ប្រតិបត្តិការជាមួយកម្ពុជា

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួល​ជួបសម្តែង​ការ​គួរសម​ និងពិភាក្សាការងារជាមួយ ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​ថៃថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងជំនួបនោះ, ឯកឧត្តម Tull TRAISORAT បានបង្ហាញនូវសេចក្តី​សោមនស្ស​រីករាយ​ និង​មាន​កិត្តិយស​ ដែលត្រូវ​បានតែងតាំងជាឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​ថៃប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបាន​សម្តែង​នូវការ​ពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អ  និងយូរអង្វែងរវាងប្រទេសទាំងពីរ ក្នុងភាពជាអ្នកជិតខាងល្អ។ ឯកឧត្តមបានបញ្ជាក់ថា […]

ពលករខ្មែរវិលត្រលប់ពីប្រទេសថៃចូលមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ ដោយពុំមានការបង់ថ្លៃលើសេវាចេញ-ចូល នោះទេ

ខណៈពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតចូលមកដល់ ពលករខ្មែរបានសម្រាកពីការងារ វិលត្រលប់ពីប្រទេសថៃចូលតាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ នានា ដើម្បីមកលេងស្រុកកំណើត។ ជាការកត់សំគាល់ ពលករបានលើកឡើងថា ការធ្វើដំណើរចូលនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ពុំមានការបង់ប្រាក់លើសេវា ចេញ-ចូល នោះទេ និងឃើញមានក្រុមការងាររបស់ក្រសួងការងារ នៅរង់ចាំជួយសម្របសម្រួលអន្តរាគមន៍ដល់ការបំពេញឯកសារនានារបស់ពលករ ផងដែរ។ នេះគឺជាកាដូរបស់រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ សម្រាប់ពលករខ្មែរអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។  កញ្ញា […]

ការវិវត្តន៍ចុងក្រោយរឿងពន្ធគយ! នាយករដ្ឋមន្ត្រីកម្ពុជា ប្រគល់ភារកិច្ចដល់ក្រុមការងារអន្តរក្រសួង-ស្ថាប័ន ចរចាផ្ទាល់ជាមួយភាគីអាមេរិក នាពេលឆាប់ៗខាងមុខនេះ

ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីការប្រកាសនូវអត្រាពន្ធគយបដិការ (Reciprocal Tariffs) ដែលឯកឧត្តមប្រធានាធិបតី Donald J.​Trump បានកំណត់កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាម៉េរិក) កន្លងទៅ​ តាមរយ:ការបង្កើនអត្រាពន្ធគយបដិការលើបណ្តាប្រទេសជាច្រេីន​ ក្នុងនោះមានកម្ពុជារហូតដល់ ៤៩%​។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានសិក្សាវាយតម្លៃ និងរៀបចំនីតិវិធី ព្រមទាំងយន្តការផ្សេងៗ​ ជាបន្ទាន់ក្នុងគោលដៅធ្វើការចរចាផ្ទាល់ជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាម៉េរិកដេីម្បីទម្លាក់ចំនួនអត្រាពន្ធវិញ។ […]

អ្នកនាង គង់ សុជាតិ យុគ ចិន្តា និង លោក ជា វិបុល ប៉ះគ្នាក្នុងសង្រ្កាន្តសមាគមសិល្បករខ្មែរ !

ក្នុងឈុតមស្លៀកបំពាក់និងការតុបតែងខ្លួននៅទស្សវត្សទី៦០ អ្នកនាង គង់ សុជាតិ យុគ ចិន្តា និងលោក ជា វិបុល ពិតជាស្រស់ស្អាតខ្លាំងណាស់ អ្នកទាំង៣កម្រនឹងបានជួបគ្នាក្នុងកម្មវិធីបែបនេះណាស់ ។ អ្នកនាង គង់ សុជាតិ យុគ ចិន្តា និង លោក ជា វិបុល ក៏បានចូលរួមនៅក្នុងសង្រ្កាន្តឆ្នាំថ្មីដេលរៀបចំឡើងដោយសមាគមសិល្បករខ្មែរផងដែរកាលពីថ្ងៃទី ០៨ ខែ មេសា […]

ឯកឧត្តម ប៉ែន បូណា៖ មនុស្សទ្រុស្តប្រយោជន៍ជាតិ បង្ហាញធាតុពិតឱ្យ​ឃើញយ៉ាងច្បាស់ក្រឡែត

នៅពេលមនុស្សទូទាំងពិភពលោក ទាំងថ្នាក់ដឹកនាំ ទាំងអ្នក​នយោបាយ ទាំងប្រជាពលរដ្ឋ រាប់ទាំងកម្ពុជាផង កំពុងនាំគ្នាគិតរិះរក​មធ្យោ​បាយដោះស្រាយបញ្ហាដើម្បីការពារផលប្រយោជន៍ជាតិ​របស់​ខ្លួន​ពាក់​ព័ន្ធជាមួយការដំឡើងអត្រាពន្ធរបស់សហរដ្ឋអាម៉េរិក ចុះចម្លែក​អីតែ​បុគ្គល សម រង្ស៊ី ខុសគេខុសឯងបែរជាបន់ស្រន់ឱ្យប្រទេសជាតិ និង​ប្រជា​ជនរបស់ខ្លួន «ស្លាប់» ទៅវិញ។ តើលើលោកយើងនេះមានមនុស្សណាអាក្រក់ជាងនេះទៀតទេ? ធ្វើ​នយោ​បាយមិនដែលចេះយល់កាលៈទេសៈ មិនដែលគិតប្រយោជន៍​ជាតិ និងប្រជាជន ពោលគឺក្នុងមួយជីវិតនយោបាយតាំងពីក្មេងដល់​ចាស់​​ចេះតែម្យ៉ាងគត់ គឺញុះញង់ លាបពណ៌ដើម្បីបំផ្លិចបំផ្លាញអ្នកដទៃ និងបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯង។ ឥឡូវនេះ មនុស្សទ្រុស្ត​ប្រយោជ​ន៍​ជាតិរូបនេះបានបង្ហាញធាតុពិតឱ្យប្រជាពល​រដ្ឋខ្មែរបាន​ឃើញយ៉ាងច្បាស់ក្រឡែត។ ប្រទេសយើងសំណាងណាស់ដែលមានមេដឹកនាំខ្លាំងពូកែដូចជាសម្តេចតេជោ ហ៊ុន […]

ខេត្តប៉ៃលិនឆ្នាំនេះដឹងតែកក្រើកជាមួយការប្រគំតន្រ្តីសង្រ្កាន្តដាហ្ស8H រៀបចំដោយក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំការប្រគំតន្រ្តីទេសចរខ្នាតយក្សរយៈពេលបីថ្ងៃពេញ

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះកុំភ្លេចណាត់ជួបមិត្តភក្តិ បងប្អូនមីងមាឱ្យហើយ ពីព្រោះតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra នឹងជួបអ្នកអន្លង់វែងរយៈពេលបីថ្ងៃជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី សង្រ្កាន្តដាហ្ស8Hរបស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ។  មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra សប្តាហ៍នេះមានកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ,លោក ខេម ,កញ្ញា […]

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខបណ្ឌិតសភាចារ្យ ខ្លូត ធីតា អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជានៅមន្ទីរពេទ្យ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ បានចាត់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញសួរសុខទុក្ខនាំយកភេជ្ជៈផ្លែឈើនិងថវិកាជូនលោកជំទាវបណ្ឌិតសភាចារ្យ ខ្លួត ធីតា អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដោយការដួលប៉ះទង្គិចប្រព័ន្ធប្រសាទ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី […]