កុលសម្ព័ន្ធ ការ៉ែន ក្បែរថៃ ប្រកាសផ្ដាច់ខ្លួនពីមីយ៉ាន់ម៉ា បង្កើតជាប្រទេស “សាធារណរដ្ឋកាថូឡី”

កូនប្រុសរបស់អតីតបុរសខ្លាំងនៃប្រធានសហភាពជាតិការ៉ែន (Karen) ឧត្តមសេនីយ៍ បូ ម្យ៉ា គឺ ឧត្តមសេនីយ៍ ណឺដាហ៍ ម្យ៉ា (Nerdah Mya) បានប្រកាសឯករាជ្យ ផ្តាច់ខ្លួនចេញពីរបបយោធាមីយ៉ាន់ម៉ា ហើយបង្កើតសាធារណៈរដ្ឋកាថូឡី (Kawthoolei) និងប្រកាសខ្លួនឯងជាប្រធានាធិបតីថ្មី រួមទាំងប្រកាសបង្កើតរដ្ឋាភិបាលថ្មី ការតែងតាំងនាយករដ្ឋមន្ត្រីថ្មី និងសមាជិកគណៈរដ្ឋមន្ត្រីថ្មី។ នៅក្នុងសេចក្តីប្រកាស លោក ណឺដាហ៍ ម្យ៉ា បាននិយាយថា សាធារណៈរដ្ឋកាថូឡី […]

មនុស្ស ១០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អាមេរិកចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា

នៅក្នុងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយទាំងកំរោលគឃ្លើនតាំងព្រឹកព្រលឹមត្រឹមរយៈពេល ៣ម៉ោងប៉ុណ្ណោះពីកងកម្លាំងយោធាសហរដ្ឋអាមេរិក ដែលបានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ  និងភរិយា កាលពីថ្ងៃសៅរ៍កន្លងទៅ បណ្តាឲ្យមានមនុស្សយ៉ាងហោចណាស់ចំនួន ១០០នាក់បានស្លាប់។ សារព័ត៌មាន Reuters ចេញផ្សាយដោយស្រង់សម្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃវេណេស៊ុយអេឡា លោក Diosdado Cabello បាននិយាយថា ភរិយារបស់លោក ម៉ាឌូរ៉ូ គឺលោកស្រី ស៊ីលីយ៉ា ហ្រ្លរ៉េស ដែលត្រូវបានចាប់ខ្លួនជាមួយលោក ម៉ាឌូរ៉ូ ដែរនោះ […]

ត្រាំ ចុះហត្ថលេខាដកអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦បន្ថែមទៀត ក្រោមហេតុផលផ្ទុយពីប្រយោជន៍ជាតិ

ប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ដកសហរដ្ឋអាមេរិកចេញពីស្ថាប័នក្រៅប្រព័ន្ធអង្គការសហប្រជាជាតិចំនួន ៣៥ និងស្ថាប័នចំណុះអង្គការសហប្រជាជាតិចំនួន ៣១ បន្ថែមទៀត ក្រោមហេតុផលថា ស្ថាប័នទាំងនោះ ធ្វើប្រតិបត្តិការផ្ទុយនឹងផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក។ នេះបើតាមសារព័ត៌មាន Reuters ចេញផ្សាយ។ យោងតាមសេតវិមានអាមេរិកបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃពុធ ទី៧ ខែមករាថា អង្គការ ឬស្ថាប័នទាំងនោះរួមមាន វេទិកាប្រឆាំងភេរវកម្មសកល (Global Counterterrorism Forum), […]

ចិន ពេញចិត្តការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានលើកឡើងថា ចិនពេញចិត្តចំពោះការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ និងការវិលត្រឡប់របស់ទាហានកម្ពុជាទាំង ១៨នាក់មកវិញដោយសុវត្ថិភាព ដែលទាហានថៃចាប់ដោយខុសច្បាប់អស់រយៈពេល ១៥១ថ្ងៃ។ តាមរយៈបណ្តាញសង្គមកាលពីថ្ងៃទី៥ ខែមករាម្សិលមិញ លោក Guo Jiakun បាននិយាយថា «យើងសង្ឃឹមថា កម្ពុជា និងថៃនឹងបន្តសម្លឹងឆ្ពោះទៅមុខ បង្កើនកិច្ចសន្ទនា និងការប្រាស្រ័យទាក់ទងគ្នា ធានាបាននូវបទឈប់បាញ់ពេញលេញ យូរអង្វែង និងកសាងទំនុកចិត្តឡើងវិញ […]

ប្រធានាធិបតី ម៉ាឌូរ៉ូ អះអាងប្រាប់តុលាការអាមេរិកថា លោកនិងភរិយាមិនមានទោសទេ

ប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោកបានបដិសេធមិនទទួលយក ចំពោះការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន ហើយបាននិយាយប្រាប់ទៅកាន់ចៅក្រមតុលាការស្រុកអាមេរិកថា លោកនិងភរិយាមិនមានទោសទេ នឹងថាលោកនៅតែជាប្រធានាធិបតីវេណេហ្ស៊ុយអេឡា។ នេះបើតាមសារព័ត៌មាន Reuters ចេញផ្សាយ។ លោក ម៉ាឌូរ៉ូ និងភរិយារបស់លោកគឺលោកស្រី ស៊ីលីយ៉ា ហ្រ្លរ៉េស បានសារភាពប្រាប់ចៅក្រមថា «ពួកយើងមិនមានទោសទេ»។ លោក ម៉ាឌូរ៉ូ ថា «ខ្ញុំនៅតែជាប្រធានាធិបតីនៃប្រទេសខ្ញុំ និងភរិយារបស់ខ្ញុំនៅតែស្រ្តីទី១»។ ក្រោយចប់សវនាការលោក ម៉ាឌូរ៉ូ […]

ចិនប្រឆាំងនូវទង្វើរបស់ប្រទេសណាមួយ ដែលដើរតួជា «តុលាការពិភពលោក» ក្រោយអាមេរិកចាប់ខ្លួនលោក ម៉ាឌូរ៉ូ

ចិនប្រកាសទទួលយកមិនបានឡើយនូវទង្វើរបស់ប្រទេសណាមួយ ដែលដើរតួជា «តុលាការពិភពលោក» បន្ទាប់ពីសហរដ្ឋអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅព្រឹកថ្ងៃចន្ទ។ នៅចំពោះមុខសមភាគីរបស់លោក គឺរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោក Ishaq Dar ក្នុងជំនួបមួយនៅទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ ដែលមានការពិភាក្សាអំពីស្ថានការណ៍វិវឌ្ឍន៍ដ៏ឆាប់រហ័សនៅប្រទេសវ៉េណេស៊ុយអេឡា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានថ្លែងថា «យើងមិនជឿទេថា ប្រទេសណាមួយអាចដើរតួជាប៉ូលិសពិភពលោកបាននោះ ហើយយើងក៏មិនអាចទទួលយកបានដែរចំពោះប្រជាជាតិណាមួយ ដែលអះអាងថា […]

នាយករដ្ឋមន្ត្រីទីងមោងថៃ មិនខ្វល់ខ្វាយជាមួយនឹងពាក្យសម្តីរបស់លោក Trump ឡើយ

ពេលនេះ នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃដែលល្មោភសង្រ្គាមប្រកែកមិនទទួលស្គាល់ការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលថាថៃជាអ្នកបើកការវាយប្រហារលើប្រទេសកម្ពុជាមុន។ លោក Anutin Charnvirakul អះអាងថា ថៃគឺជាអ្នករងគ្រោះដោយការឈ្លានពាន និងការវាយប្រហារមុនប៉ុណ្ណោះ ហើយអ្វីដែលកងទ័ពថៃបានធ្វើ គឺជាការឆ្លើយតបដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។ តាមរយៈការចុះផ្សាយរបស់កាសែតថៃ The Standard នៅថ្ងៃទី២៣ ធ្នូនេះ ដែលក្រុមអ្នកសារព័ត៌មានសួរថា តើលោក (Anutin Charnvirakul) មានកង្វល់ទេនៅពេលដែលលោកប្រធានាធិបតី Donald Trump […]

ដើម្បីរក្សាអំណាច អនុទិន ប្រើយន្តហោះ F-16 ទម្លាក់គ្រាប់ ២៣លើកលេីប្រទេសកម្ពុជា

លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា បានធ្វើការកត់ត្រានូវទង្វើរបង្កើតសង្រ្គាមវាយប្រហារទាំងកំរោលរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា តាមផ្លូវអាកាសប្រហែល ២៣ លើកដោយវាយបំផ្លាញទាំងគោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងសាលាបឋមសិក្សា វត្តអារាម និងស្ពាន គិតត្រឹមម៉ោង ១២:០០ អធ្រាត្រ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ លោកថា កម្រិតខ្លាំងក្លានៃការវាយប្រហារតាមអាកាសបានកើនឡើង ដោយមាន ៥ លើកនៅថ្ងៃទី១៨ ខែធ្នូ និង […]

លោក ត្រាំ រំពឹងថា កម្ពុជា-ថៃ នឹងគោរពនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ បន្ទាប់ពីប៉ះទង្គិចគ្នាជាថ្មី

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រំពឹងថា ប្រទេសកម្ពុជា និងថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់គ្នា បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏សាហាវតាមបណ្តោយព្រំដែនដែលមានជម្លោះរបស់ប្រទេសទាំងពីរ។ នេះបើយោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបានប្រាប់សារព័ត៌មាន Anadolu កាលពីថ្ងៃចន្ទ។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់សុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា លោក ត្រាំ ប្តេជ្ញាចិត្តធ្វើការដើម្បីបន្តបញ្ឈប់អំពើហិង្សា ហើយរំពឹងដែរថា រដ្ឋាភិបាលកម្ពុជា និងថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេដើម្បីបញ្ចប់ជម្លោះនេះ។ សាររបស់ប្រធានាធិបតីអាមេរិក បានកើតឡើងនៅពេលដែលប្រទេសថៃបានបើកការវាយប្រហារតាមអាកាសលើកម្ពុជា កាលពីព្រឹកថ្ងៃចន្ទ។ សកម្មភាពនេះ […]

មេដឹកនាំចិន ក្តៅស្លឹកត្រចៀកចំពោះគំនិត​ចង់​ទម្លាក់​ទំនួល​ខុស​ត្រូវ​លើ​ចិន ក្នុង​វិបត្តិ​អ៊ុយក្រែន

នៅក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុងប៉េកាំង ជាមួយលោក ស៊ី ជីនពីង, ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានូអ៊ែល ម៉ាក្រុង បានជំរុញឱ្យប្រទេសចិនជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងកាត់បន្ថយភាពមិនស្មើគ្នានៃពាណិជ្ជកម្មជាមួយអឺរ៉ុប។ ជាការឆ្លើយតបលោក ស៊ី ក្តៅស្លឹកត្រចៀកប្រកាសប្រឆាំងគំនិត​ចង់​ទម្លាក់​ទំនួល​ខុស​ត្រូវ​លើ​ចិនក្នុង​វិបត្តិ​អ៊ុយក្រែន។ លោក ម៉ាក្រុង ស្ថិតនៅក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែធ្នូ ដែលលោកបានទទួលនូវការស្វាគមន៍ដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជាមួយនឹងពិធីដ៏មហោឡារិកនៅក្នុងរដ្ឋធានីប៉េកាំង។ ភាគីទាំងពីរ […]

5
Promotion