រយៈកាលកន្លងមក គេបានឃើញអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបក្មេងទំនើង ដូចភ្លៀងរលឹម មិនថាក្រុមបន្លំលួចឆក់ប្លន់ ក្រុមបង្ហោះម៉ូតូ ក្រុមវាយកាប់ចាក់ ក្រុមប្រមូលផ្តុំគ្នាជក់ថ្នាំញៀន ឬជក់បារីអេឡិចត្រូនិក ក្រុមកែច្នៃបំពង់ស៊ីម៊ាំងរថយន្ត និងម៉ូតូខុសលក្ខណៈបច្ចេកទេសបើកបរល្បឿនលឿនលើសច្បាប់កំណត់ ។ល។ ដោយនាំយកទៅព្រមាន អប់រំ តាមវិធានការរដ្ឋបាល និងឈានដល់ការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ជាបន្តបន្ទាប់។ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា សកម្មភាពបង្ក្រាបក្រុមក្មេងទំនើងទាំងនេះ ពិតជាទទួលបានការសាទរពេញទំហឹង ពីមហាជនទូទៅ តែក៏នៅមានមតិរិះគន់ខ្លះ ហាក់មិនយល់ និងមិនពេញចិត្តចំពោះចំណាត់ការរបស់សមត្ថកិច្ច។ […]
Category: សង្គម
រាជរដ្ឋាភិបាល សម្រេចដាក់ចេញវិធានការសន្សំសំចៃប្រេងឥន្ធនៈ និងអគ្គិសនីគ្រប់ក្រសួង ស្ថាប័នទាំងអស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារាចរស្ដីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី ស្របពេលស្ថានការណ៍នៃសង្គ្រាមដែលកំពុងកើតមាន និងរីករាលដាលនៅតំបន់មជ្ឈិមបូព៌ាបានបង្កឱ្យមានផលប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងឆៅ និងជាហេតុធ្វើឱ្យថ្លៃប្រេងឥន្ធនៈសកល រួមទាំងព្រះរាជាណាចក្រកម្ពុជា មានការកើនយ៉ាងគំហុក។ ទន្ទឹមនេះ ថ្លៃដើមនៃការផលិតអគ្គិសនី ក៏អាចនឹងមានការកើននាពេលខាងមុខ ដោយសារប្រេងឥន្ធនៈ គឺជាធាតុចូលសំខាន់មួយពាក់ព័ន្ធនឹងការផលិតអគ្គិសនី។ ទោះជាយ៉ាងនេះក្តី ផ្អែកតាមការពិភាក្សាជាមួយក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា ក៏ដូចជាបណ្តាក្រុមហ៊ុននាំចូលប្រេងឥន្ធនៈ សមត្ថភាពផ្គត់ផ្គង់ប្រេងឥន្ធនៈនិងអគ្គិសនីនៅកម្ពុជា នៅចំពោះមុខនេះ ត្រូវបានវាយតម្លៃថា នៅតែអាចរក្សាបាននូវស្ថិរភាពនៃការប្រើប្រាស់ប្រេងឥន្ធនៈ […]
អស្ចារ្យសមរាត្រីអង្គរ! ទេសចរជាង៣ម៉ឺននាក់ មកផ្ដិតយកទិដ្ឋភាពថ្ងៃរះចំកំពូលប្រាសាទ
នាព្រលឹមស្រាងៗថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៣ម៉ឺននាក់ បានធ្វើដំណើរមកពីគ្រប់ទិសទី ដើម្បីទស្សនាព្រឹត្តិការណ៍សមរាត្រី (Equinox) ដែលជាទិដ្ឋភាពព្រះសូរិយារះឡើងចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តយ៉ាងស្រស់ត្រកាលបំផុត។ នេះជាភស្តុតាងដែលបង្ហាញពីចំណេះដឹងផ្នែកតារាសាស្ត្រ និងស្ថាបត្យកម្មដ៏ខ្ពង់ខ្ពស់នៃអាណាចក្រខ្មែរ។ សម្រាប់លោកអ្នកដែលមិនទាន់បានមកទស្សនា កុំអាលអស់សង្ឃឹម! លោកអ្នកនៅតែអាចមកគយគន់ទិដ្ឋភាពដ៏វិសេសវិសាលនេះបានរហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ សូមកុំរំលងឱកាសផ្ដិតយកនូវអនុស្សាវរីយ៍ដ៏កម្រនេះជាមួយអច្ឆរិយវត្ថុរបស់ពិភពលោក។
រដ្ឋមន្ត្រីវប្បធម៌ រន្ធត់ក្តុកក្តួលយ៉ាងខ្លាំងពេលបានឃើញការបំផ្លិចបំផ្លាញប្រាសាទព្រះវិហារ ដែលមានទំហំរាប់រយដងលេីសពីការកត់ត្រា
លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានចុះពិនិត្យ និងវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ ដោយសារជម្លោះប្រដាប់អាវុធកាលពីខែកក្កដា និងខែធ្នូឆ្នាំ២០២៥កន្លងទៅ ដោយមានការចូលរួមពីឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមន្ត្រីជំនាញ។ ក្នុងបេសកកម្មខាងលើនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី និងប្រតិភូទាំងអស់បានសម្តែងនូវមនោសញ្ចេតនារន្ធត់ […]
ដំណឹងល្អ! រដ្ឋ មិនយកពន្ធនាំចូលប្រេងឥន្ធនៈ និងសម្រេចបញ្ចុះអាករលេីតម្លៃបន្ថែម ដើម្បីជួយសម្រាលជីវភាពពលរដ្ឋ
ចាប់តាំងពីការប្រយុទ្ធគ្នានៅនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង ដែលបង្កឱ្យមានការកេីនឡេីងនៃតម្លៃប្រេងឥន្ធនៈជាសាកលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការអន្តរាគមន៍បន្ទាន់និងចាំបាច់មួយចំនួន ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងបានអនុវត្តរួចហេីយរួមមាន៖ ១/ បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ២/ បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ក្នុងករណីថ្លៃប្រេងសាំងអន្តរជាតិឡេីងលេីសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡេីងលេីស ១០០ដុល្លារ/បារ៉ែល៣/ ពន្ធគយ ០ (សូន្យ) គឺជាការមិនយកពន្ធគយលេីការនាំចូល ជាមួយគ្នានេះ ដោយផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកេីនឡេីងនៅទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែម កាលពីថ្ងៃ២០ ខែមីនា […]
កម្ពុជា តវ៉ាជាផ្លូវការបន្ថែមថ្មីទៀតប្រឆាំងនឹងសកម្មភាពយោធាថៃឈូសឆាយដីធ្លី បែងចែកដី និងសង់សំណង់ផ្សេងៗ ក្នុងទឹកដីកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាជាផ្លូវការបន្ថែមថ្មីទៀតប្រឆាំងនឹងការបន្តសកម្មភាពរំលោភ លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេស បានបញ្ជាក់ថា នៅចុងសប្ដាហ៍នេះ កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការបន្ថែមថ្មីទៀតប្រឆាំងនឹងការបន្តសកម្មភាពរំលោភ លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្រោយបទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅទីតាំងដូចខាងក្រោម៖ រាជរដ្ឋាភិបាលកម្ពុជាសង្កត់ធ្ងន់ថា កម្ពុជាមិនទទួលយកខ្សែព្រំដែន ឬការទាមទារទឹកដីណាមួយតាម ការអះអាងជាឯកតោភាគីដោយប្រទេសថៃឡើយ។ សកម្មភាពខាងលើមិនប៉ះពាល់ដល់សិទ្ធិ និងជំហរស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាលើការកំណត់ព្រំដែនអន្តរជាតិរបស់កម្ពុជានោះទេ។ […]
ក្រោយចំណាយពេល ៦ឆ្នាំ ទីបំផុត រូបសំណាក «ព្រះសិវៈរាំ» បែកបាក់ជាង ១ម៉ឺនបំណែក ត្រូវបានផ្គុំឡើងវិញ
ក្រោយចំណាយពេល ៦ឆ្នាំ ក្នុងការជួសជុលរូបសំណាក ព្រះសិវៈរាំ នៅតំបន់កោះកេរ រូបសំណាកត្រូវបានសម្ពោធដាក់ឱ្យទស្សនាជាផ្លូវការ ក្រោមអធិបតីភាពរបស់ លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីពេលថ្មីៗនេះ។ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៦ ក្រុមការងារជំនាញបានខិតខំផ្គុំឡើងវិញនូវបដិមាដ៏ធំសម្បើមនៃសតវត្សទី១០នេះ ដែលបានបែកបាក់ជាបំណែកតូចៗជាង ១ម៉ឺនបំណែក និងត្រូវបានចោរចូលលួចក្នុងសម័យសង្គ្រាមស៊ីវិល។ នេះជាវត្ថុបុរាណដែលមានកម្ពស់ ៥ម៉ែត្រ មានព្រះភក្ត្រ៥ ព្រះហស្ថ១០ និងទម្ងន់ប្រមាណ ៧តោន។ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឱ្យភាគីពាក់ព័ន្ធរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិត អំឡុងពេលតម្លៃប្រេងឥន្ធនៈកើនឡើង
នៅលើបណ្តាញសង្គមនៅយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែលតំណាងកម្មករនិយោជិត ពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិត នៅក្នុងរយៈពេលអន្តរកាលនេះឱ្យបានឆាប់បំផុត ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថាភាគីនិយោជក និងភាគីសហជីព […]
ទូតថ្មីរបស់ស្លូវ៉ាគី ដៅវិស័យពាណិជ្ជកម្មនិងវិនិយោគ ជាចំណុចស្នូលដែលត្រូវពង្រីកបន្ថែមរវាងកម្ពុជានិងស្លូវ៉ាគី
នៅក្នុងឱកាសអញ្ជើញប្រគល់សារតាំងជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អេឡិចសិនដឺ មីខូវស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា បេសកកម្មរបស់ឯកឧត្តមនៅពេលនេះ គឺមានភារកិច្ចក្នុងការលើកកម្ពស់ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងស្លូវ៉ាគីដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ។ បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា […]
ជនជាតិចិនម្នាក់បង្ខូចឈ្មោះកម្ពុជាថា ស្មុគស្មាញរឿងឯកសារ ខណៈមន្ត្រីរឹតបណ្តឹងការចូល-ចេញរបស់ជនបរទេស
អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបំភ្លឺជុំវិញជនជាតិចិនម្នាក់លើកឡើងពីភាពស្មុគស្មាញរឿងឯកសារ ចូល-ចេញកម្ពុជា ខណៈមន្ត្រីបានរឹតបណ្តឹងលើជនបរទេសដែលមានបំណងចូលមកធ្វើសកម្មភាពខុសច្បាប់នៅកម្ពុជា។ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ មានអ្នកទេសចរណ៍ជនជាតិចិនមួយរូបឈ្មោះ PENG ZHILEI ភេទប្រុស ធ្វើដំណើរតាមជើងហោះលេខ K6-669 (CAN-KTI) ចូលមកព្រះរាជាណា ចក្រកម្ពុជា ក្នុងគោលបំណងទេសចរណ៍ ក្រោយពីមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំការនៅអាកាស យានដ្ឋានអន្តរជាតិតេជោ(តាខ្មៅ) បានធ្វើការសាកសួរនិងរកឃើញថា រូបគាត់មិនមានសំបុត្រយន្តហោះ សម្រាប់ការត្រលប់ទៅវិញទេ (Return […]
