បណ្ឌិត គិន ភា៖ សូមកុំផ្អើលឈូឆរទិញទំនិញ និងប្រេងឥន្ធនៈស្តុកទុកដោយភាពតក់ស្លុត

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាពកម្ពុជា បានលើកឡើងថា ក្នុងស្ថានភាពដែលកម្ពុជាកំពុងប្រឈមមុខនឹងសង្រ្គាមឈ្លានពានពីប្រទេសថៃផង និងរងសម្ពាធពីវិបត្តិសង្រ្គាមនៅមជ្ឈិមបូព៌ាផងនោះ ស្មារតីស្ងប់ស្ងាត់របស់ប្រជាពលរដ្ឋម្នាក់ៗ គឺជាខែលការពារសេដ្ឋកិច្ចជាតិដ៏មានឥទ្ធិពលបំផុត។  លោកបណ្ឌិតបានចាត់ទុកថា ការផ្អើលឈូឆរទិញទំនិញនិងប្រេងឥន្ធនៈស្តុកទុកដោយភាពតក់ស្លុត មិនមែនជាដំណោះស្រាយការពារគ្រួសារនោះទេ ផ្ទុយទៅវិញ វាគឺជាការបង្កើតឱកាសឱ្យឈ្មួញទុច្ចរិតឆ្លៀតឱកាសដំឡើងថ្លៃទំនិញតាមអំពើចិត្ត ដែលបង្កឱ្យមានអតិផរណា និងធ្វើឱ្យទំនិញនៅលើទីផ្សារឡើងថ្លៃហួសកម្រិត។ សកម្មភាពនេះនឹងបង្កើតជាបន្ទុកដ៏ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល ជាពិសេសប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនពលរដ្ឋដែលមានចំណូលទាប និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចដែលកំពុងផុយស្រួយស្រាប់ កាន់តែធ្លាក់ក្នុងវិបត្តិ។ ជាពិសេសពាក់ព័ន្ធនឹងសន្តិសុខថាមពល ការផ្អើលទិញប្រេងឥន្ធនៈស្តុកទុកក្នុងនៅតាមផ្ទះសម្បែង ឬទីតាំងមិនសមស្របគឺជាហានិភ័យដ៏ធំធេងបំផុត។ ការរក្សាទុកប្រេងឥន្ធនៈដោយមិនសមស្របតាមលក្ខណៈស្តង់ដាបច្ចេកទេសនិងគ្មានសុវត្ថិភាព មិនត្រឹមតែនាំឱ្យខាតបង់ថវិកា និងបង្កឱ្យមានការខ្វះខាតប្រេងនៅតាមស្ថានីយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កជាគ្រោះអគ្គិភ័យដ៏សាហាវ ដែលបំផ្លាញទាំងទ្រព្យសម្បត្តិនិងអាយុជីវិតក្រុមគ្រួសារនិងអ្នកជិតខាងទៀតផង។ ក្នុងគ្រាមានអាសន្ន […]

«ក្មេងទំនើង» អាចក្លាយជាប្រជាការពារ៖ ជាគោលបំណងល្អ​ ប៉ុន្តែមានហានិភ័យខ្ពស់!

ប្រធានបទក្មេងទំនើង អាចក្លាយជាប្រជាការពារ ដែលមានតួនាទីជាភ្នាក់ងារសន្តិសុខ ភូមិ និងឃុំ ឬសង្កាត់ បានក្លាយជាប្រធានបទពិភាក្សាវែកញែកក្នុងបណ្តាញសង្គមប៉ុន្មានថ្ងៃមកនេះ។ទស្សនទានដើមអាចជាគោលបំណងល្អ។ ប៉ុន្តែមានហានិភ័យខ្ពស់។ ទស្សនទានល្អ គឺអាចអោយក្រុមក្មេងដែលមិនចុះសម្រុងនឹងសណ្តាប់ធ្លាប់សង្គមចេះសម្របខ្លួននឹងការងារថ្មី និងភ្ញាក់រលឹកចេះជួយសង្គម ជាពិសេសផ្នែកសន្តិសុខមូលដ្ឋាន។ ប៉ុន្តែហានិភ័យ អាចធំធេង និងស្មានមិនដល់។ នោះគឺដរាបណាក្មេងទាំងនេះមិនទាន់កែខ្លួន មិនទាន់ចេះសម្របក្នុងសង្គម មិនទាន់ចេះស្គាល់តម្លៃនៃសណ្តាប់ធ្នាប់រស់នៅក្នុងក្របខណ្ឌច្បាប់ នោះពួកគេនឹងធ្វើការងារតាមទំនើងដែលពួកគេធ្លាប់អនុវត្តកន្លងមកដោយមិនក្រែងរអា។ នៅពេលនោះ ភាពរញ៉េរញ៉ៃនៃសណ្តាប់ធ្នាប់មូលដ្ឋាន នឹងកើនឡើងលើសកម្រិត។ នៅពេលដែលពួកគេមិនទាន់កែខ្លួន នោះពួកគេនៅតែរក្សាគំនិតជាបន និងក្រុមដែលបែកឆ្វេងពីសង្គម។ […]

បណ្ឌិត គិន ភា ប្រដូចបទសម្ភាសន៍របស់សម្តេចធិបតីជាមួយ​សារព័ត៌មានអន្តរជាតិទៅនឹង«ភ្លៀងកក់ខែនៅកណ្តាលរដូវប្រាំង»

បទសម្ភាសន៍ផ្ទាល់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាមួយសារព័ត៌មានអន្តរជាតិពីរគឺ Reuters និង Fox News ប្រៀបដូចជាភ្លៀងកក់ខែនៅកណ្តាលរដូវប្រាំង ក្រោមហេតុផលពីរយ៉ាង ៖ ១. ថ្នាក់ដឹកនាំកំពូលរបស់យើង រហូតដល់ថ្នាក់រដ្ឋមន្ត្រីចៅក្រសួង និងប្រធានស្ថាប័ននានាកម្រផ្ដល់បទសម្ភាសន៍ផ្ទាល់ដល់អ្នកសារព័ត៌មានណាស់។ ម្យ៉ាងទៀត ស្រុកយើងក៏គ្មានការិយាល័យឆ្លើយឆ្លងព័ត៌មានរបស់សារព័ត៌មានអន្តរជាតិធំៗប្រចាំនៅស្រុកយើងដែរ ម្ល៉ោះហើយមានរឿងរ៉ាវជាច្រើន សារព័ត៌មានអន្តរជាតិនានា គេយោងប្រភពតែពីភាគីបច្ចាមិត្តយើង។ ដូច្នេះ ការពិតជាច្រើនត្រូវបានបិទបាំង វេចខ្ចប់ ឬកែច្នៃ […]

បណ្ឌិត ស៊ឺន សំ៖ កម្ពុជាតែងចូលរួមក្នុងគំនិតផ្តួចផ្តើមសន្តិភាព

ប្រទេសកម្ពុជាត្រូវការសន្តិភាព និងតែងតែបង្ហាញពីជំហររឹងមាំក្នុងការលើកកម្ពស់សន្តិភាពទាំងក្នុងតំបន់ និងលើពិភពលោក។ ជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងភាពវឹកវរ យូរអង្វែង កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ដោយសារហេតុនេះ កម្ពុជាតែងតែចូលរួមយ៉ាងសកម្មនៅក្នុងវេទិកាអន្តរជាតិ និងគំនិតផ្តួចផ្តើមផ្សេងៗ ដែលមានគោលបំណងជំរុញសន្តិភាព ការសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា ដោយគោរពចំពោះអធិបតេយ្យភាព និងឯករាជ្យភាពរបស់គ្នាទៅវិញទៅមក។ កន្លងមក កម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនតាមរយៈការចូលរួមជាសមាជិក (ឬដៃគូសន្ទនា) នៃវេទិកាកិច្ចសហប្រតិបត្តិការទីក្រុងសៀងហៃ (Shanghai Cooperation Organisation – […]

វិចារណកថា ៖ទិសដៅខ្យល់បច្ចុប្បន្នបង្ហាញថា អ័ព្ទផ្សែងពីកម្ពុជា មិនមែនជាមូលហេតុនៃបញ្ហាបំពុលខ្យល់នៅទីក្រុងបាងកកឡើយ

ដោយ៖ ក្រសួងបរិស្ថាន ការវាយតម្លៃផ្នែកបច្ចេកទេសលើលក្ខខណ្ឌអាកាសធាតុបច្ចុប្បន្នបានបង្ហាញថា ក្រោមឥទ្ធិពលនៃរបបខ្យល់មូសុងប្រាំង ដែលមានទិសដៅខ្យល់បក់ពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង អ័ព្ទផ្សែង ដែលមានប្រភពចេញពីប្រទេសកម្ពុជាមិនសូវមានលទ្ធភាពក្នុងការបង្កផលប៉ះពាល់ដល់គុណភាពខ្យល់នៅទីក្រុងបាងកកនោះទេ។ យោងតាមគោលការណ៍ឧតុនិយម ក្នុងអំឡុងរដូវប្រាំង តំបន់អាស៊ីអាគ្នេយ៍ទទួលរងឥទ្ធិពលពីរបបខ្យល់មូសុងប្រាំង ដែលជាទូទៅខ្យល់បក់ពីទិសខាងជើង ឬឦសាន ឆ្ពោះទៅទិសខាងត្បូង ឬនិរតី។ ក្រោមលក្ខខណ្ឌនេះ ម៉ាសខ្យល់មានទិសដៅផ្លាស់ទីឆ្ងាយពីតំបន់កណ្ដាលនៃប្រទេសថៃ ជាជាងផ្លាស់ទីពីតំបន់ភាគអាគ្នេយ៍ ឆ្ពោះទៅទីក្រុងបាងកក។ ដូច្នេះ ការលើកឡើងថាផ្សែងបក់ពីតំបន់ភាគអាគ្នេយ៍ (កម្ពុជា) ឆ្ពោះទៅកាន់ទីក្រុងបាងកក គឺមិនស្របទៅនឹងទិសដៅខ្យល់បច្ចុប្បន្នឡើយ។ អ្នកជំនាញបានពន្យល់ថា ការសាយភាយនៃភាគល្អិត […]

បណ្ឌិត ស៊ឺន សំ៖ កម្ពុជាគួរតែប្រញាប់ទិញអាវុធពីសហរដ្ឋអាម៉េរិក

ដោយ៖ បណ្ឌិត ស៊ឺន សំ គ្រូបង្រៀនជំនាញវិទ្យាសាស្ត្រនយោបាយ បើសិនជាសហរដ្ឋអាម៉េរិកយល់ព្រមលក់អាវុធឱ្យកម្ពុជា កម្ពុជាគួរតែប្រញាប់ប្រឹងទិញអាវុធបន្ថែមឱ្យបានច្រើន និងគ្រប់គ្រាន់តាមលទ្ធភាពហិរញ្ញវត្ថុ សមត្ថភាពគ្រប់គ្រង និងតម្រូវការការពារជាតិពិតប្រាកដរបស់ខ្លួន។ មូលហេតុសំខាន់ៗដែលកម្ពុជាគួរតែទិញអាវុធពីអាម៉េរិកមានដូចខាងក្រោម៖ ទីមួយ ប្រទេសមិត្តភក្តិខ្លះរបស់កម្ពុជា (ជាពិសេសប្រទេសដែលមានឥទ្ធិពលខ្លាំងក្នុងតំបន់ និងជាដៃគូផ្គត់ផ្គង់អាវុធជាចម្បង) គេថាស្រលាញ់កម្ពុជាណាស់ ប៉ុន្តែបើសិនជាកម្ពុជាមិនមានទំនាក់ទំនងល្អជាមួយនឹងសហរដ្ឋអាម៉េរិកនោះទេ  គេនឹងមិនសូវផ្តល់តម្លៃដល់ប្រទេសកម្ពុជានោះទេ។ សូមសិក្សាប្រវត្តិសាស្ត្រក្នុងឆ្នាំ ១៩៦៥ នៅពេលដែលប្រទេសកម្ពុជាបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយនឹងសហរដ្ឋអាម៉េរិក  នៅពេលនោះ តើមិត្តភ័ក្ករបស់កម្ពុជាមានឥរិយាបទបែបណា? អាម៉េរិក គឺជាប្រទេសដំបូងគេដែលបានភា្ជប់ទំនាក់ទំនងការទូតជាមួយនឹងប្រទេសកម្ពុជានៅថ្ងៃទី​១១ […]

ប្រដេញតាមមហិច្ឆតាជាតិនិយមថៃ ក្រោមឥទ្ធិពលគោលនយោបាយការបរទេសអាមេរិក៖ អតីតកាល និងបច្ចុប្បន្ន

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ មានព័ត៌មានថា ប្រទេសកម្ពុជាបានទទួលយកការអញ្ជើញជាផ្លូវការពីរដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដើម្បីចូលរួម «ក្រុមប្រឹក្សាសន្តិភាព» ដែលនេះគឺជាការបង្ហាញអំពីឆន្ទៈដ៏ប្រពៃនិងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាពជាសកល។ នេះគឺជាឱកាសជាប្រវត្តិសាស្ត្រ និងជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់កម្ពុជា។ នេះគឺជាឱកាសមួយសម្រាប់ពិភពលោកក្នុងការឈ្វេងយល់អំពីគំនិតផ្តួចផ្តើមប្រកបដោយថាមពល និងយុទ្ធសាស្ត្រច្នៃ ប្រឌិតថ្មីៗ របស់រដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។ មិនតែប៉ុណ្ណោះ នេះគឺជាកិត្តិយសសម្រាប់កម្ពុជា ក្នុងការដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងចំពោះសន្តិភាពសកលលោក។ ដោយឡែកពីការលើកឡើងខាងលើ នៅមានបញ្ហាដ៏សំខាន់មួយទៀត គឺជម្លោះព្រំដែនរវាងប្រទេសថៃ និងប្រទេសកម្ពុជា […]

បណ្ឌិត គិន ភា៖ «ភ្លើងគ្មានអណ្ដាត កម្ដៅគ្មានផ្សែង និងភារកិច្ចចំពោះមុខរបស់យើង»

ដោយបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់នៃមាតុភូមិយើង «ភ្លើងគ្មានអណ្ដាតនិងកម្ដៅគ្មានផ្សែង» គឺជា​សញ្ញាណ​នៃសង្គ្រាម​ឈ្លានពានរបស់ថៃ ដែល​អនុវត្តមកលើទឹកដីខ្មែរយើងអស់រាប់​សតវត្សរ៍មក​ហើយ។ ការឈឺចាប់​របស់​ប្រជាជនកម្ពុជាដែលបង្កឡើងដោយសង្គ្រាមឈ្លានពានរបស់ថៃ គឺជា​ដំបៅ​ដែលកប់ដ៏សែនជ្រៅ​ក្នុងបេះដូង​ឈាមជ័រ​ខ្មែរគ្រប់រូប ដែលវាមិនងាយនឹងព្យាបាល​ឱ្យ​ជា​សះស្បើយបានឡើយ។ ចាប់តាំងពីសតវត្សរ៍ទី១៣​មក មហិច្ឆតាវាតទីនិយមរបស់ថៃបានលេបត្របាក់​ទឹកដី​មាតុភូមិ​យើង​អស់ជិត​៤០​ខេត្ត ហើយរហូតមកដល់បច្ចុប្បន្ន ឧបាយកលដ៏ខ្មៅកខ្វក់ក្នុង​គោល​បំណង​​រំលោភបំពាន​អធិបតេយ្យ​​ជាតិយើងនៅតែបន្តកើតមានយ៉ាងគឃ្លើន។ ជាក់ស្តែង ក្នុង​រយៈពេលជាងកន្លះឆ្នាំ ចាប់តាំងពីចុង​ខែឧសភា ឆ្នាំ២០២៥ មក​ ដើម្បី​​បម្រើមហិច្ឆតាឈ្លាន​ពាន​និង​លេបត្របាក់ទឹកដីខ្មែរយើងឱ្យខាងតែបាន ថៃបាន​ប្រព្រឹត្ត​នូវ​អំពើសាហាវ ​ឃោរឃៅ ព្រៃផ្សៃ និង​អមនុស្សធម៌​បំផុត។ […]

ឯកឧត្តម គួច វែងស្រ៊ុន៖ រក្សាស្មារតីអត់ធ្មត់​ និងជឿជាក់លេីរាជរដ្ឋាភិបាល​ ដើម្បីយកឈ្នះនឹងយុទ្ធសាស្ត្រ​បំបែកបំបាក់​គ្រប់រូបភាពរបស់ប្រទេសឈ្លានពានកម្ពុជា

ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី បានអំពាវដល់ប្រជាជនកម្ពុជាគ្រប់រូប ត្រូវបន្តរក្សាស្មារតីអត់ធ្មត់​ និងជឿជាក់លេីរាជរដ្ឋាភិបាល​ ដើម្បីយកឈ្នះនឹងយុទ្ធសាស្ត្រ​បំបែកបំបាក់​គ្រប់រូបភាពរបស់ប្រទេសឈ្លានពានកម្ពុជា។ ក្នុងសំណេរលើបណ្តាញសង្គម ឯកឧត្តម គួច វែងស្រ៊ុន បានរៀបរាប់ថា ប្រជាជនកម្ពុជាមួយភាគធំ​ និងបណ្តាញសង្គមពេលនេះ​ ដែលកំពុងជជែកច្រេីនលេីប្រធានបទក្តៅ​ ក្រោយអនុវត្តបទឈប់បាញ់​រវាងកម្ពុជានិងថៃ ខណៈដែលសម្តេចបវរធិបតី និងលោកជំទាវបណ្ឌិតបានកំពុងបំពេញការងារទាំងថ្ងៃទាំងយប់សឹងតែគ្មានពេលសម្រាកសោះឡេីយ។  ឯកឧត្តម គួច វែងស្រ៊ុន គូសរំលេចថា ស្ត្រីទី១កម្ពុជាបានយកចិត្តទុកដាក់ជាប្រចាំ ចំពោះវីរកងទ័ពទាំងពលី​ […]

កុំគិតងាយ!

ក្នុងកាលៈទេសៈដែលប្រជាជាតិកម្ពុជាកំពុងទទួលរងនូវទន្ទ្រានឈ្លានពានទឹកដីដោយខុសច្បាប់ និងយ៉ាងគគ្លើននៅតាមតំបន់ព្រំដែនពីសំណាក់កងទ័ពថៃ ក្រុមប្រឆាំងមួយក្តាប់តូចដែលកំពុងរស់នៅនិរទេស​ឯក្រៅប្រទេសក្រោមការដឹកនាំរបស់ទណ្ឌិតមួយរូប ដែលតែងតែធ្វើនយោបាយប្រជាភិថុត ឆ្លៀតឱកាស កេងចំណេញនយោបាយ និងបរាជ័យគ្រប់សមរភូមិរហូតដល់រលំរលាយបក្ស កំពុងឆ្លៀតឱកាសធ្វើការវាយប្រហារលើរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូលជាតិរបស់យើងតាមរយៈការបង្ហោះសារផ្សេងៗក្នុងនោះការញុះញង់អោយមានការផ្លាស់ប្តូរថ្នាក់ដឹកនាំជាដើមទើបប្រទេសជាតិទទួលបានសុខសន្តិភាពជាមួយប្រទេសចោរឈ្លានពាន។ មានសំណួរជាច្រើនបានលើកឡើងថា តើសន្តិភាពនោះអាចកើតឡើងតាមរបៀបណានៅពេលដែលមានការផ្លាស់ប្តូរថ្នាក់ដឹកនាំកម្ពុជានោះ? សន្តិភាពតាមរយៈការលះបង់ទឹកដីអោយទៅក្រុមយោធាចោរថៃឬ? ហេតុអ្វីបានជាគំនិតនេះត្រូវបានក្រុមប្រឆាំងក្រៅច្បាប់នឹកឃើញទៅរួច? ទង្វើរបស់ក្រុមប្រឆាំងក្រៅច្បាប់នេះកំពុងបង្ហាញយ៉ាងច្បាស់ថាពួកគេកំពុងគាំទ្រទង្វើទន្ទ្រានឈ្លានពានយ៉ាងសាហាវរបស់យោធាចោរថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា និងកំពុងខ្ចីដៃពួកសត្រូវដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ដែលបានកើតឡើងដោយការបោះឆ្នោតស្របតាមឆន្ទះរបស់ប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ។ តើនេះឬជាស្មារតីជាតិនិយមរបស់ក្រុមប្រឆាំងដែលតែងតែស្រែកក្តែងៗថាខ្លួនស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី និងស្រឡាញ់ប្រជាពលរដ្ឋនោះ? សង្គ្រាមបង្កឡើងដោយក្រុមយោធាចោរថៃតាំងពីចុងខែឧសភា ឆ្នាំ២០២៥មកនេះ មានវីរយុទ្ធជន និងប្រជាពលរដ្ឋខ្មែរស្លូតត្រង់គ្រប់វ័យបានបាត់បង់ជីវិត បានរងរបួស បានបាត់បង់ទ្រព្យសម្បត្តិខណៈប្រជាពលរដ្ឋប្រមាណជាងកន្លះលាននាក់ផ្សេងទៀតកំពុងភៀសខ្លួនទៅតំបន់សុវត្ថិភាព […]

5
Promotion