ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍៧ឆ្នាំរបស់តារាសម្តែង កុល ដាវី នាងបានបង្ហាញពីក្តីប្រាថ្នា៥យ៉ាងពីស្វាមីរបស់ខ្លួន ។ មកទល់ពេលនេះតារាសម្តែង កុល ដាវី បានចាប់ដៃគ្នាជាមួយស្វាមីរយៈពេល១៣ឆ្នាំហើយ ដោយទទួលបានកូនស្រីម្នាក់ជាចំណងដៃ បើទោះបីជាចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរទើបតែបាន ៧ឆ្នាំ ប៉ុន្តែការចាប់ដៃគ្នារកស៊ីនិងបង្កើតគ្រួសារតូចមួយ និងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល ។ តារាសម្តែង កុយ ដាវី ពិតជារីគរាយជាមួយគ្រួសារតូចរបស់ខ្លួនខ្លាំងណាស់ ជាពិសេសកូនស្រីបណ្តូលចិត្តគឺជាគ្រាប់ពេជ្រដែលមិនអាចកាត់ថ្លៃបាន ។ ជាមួយនិងការជួបជុំក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍៧ឆ្នាំនេះ កុល ដាវី បានរៀបរាប់ថា « […]
Category: កម្សាន្ត
តារាកំប្លែងនាយ ក្រិន មកដល់មន្ទីរពេទ្យកាល់ម៉ែត្រហើយ ក្រោយធ្លាក់ខ្លួនឈឺធ្ងន់ប៉ះពាល់ដល់ប្រព័ន្ធប្រសាទវង្វេងលែងស្គាល់អ្នកជុំវិញខ្លួន !
តារាកំប្លែងនាយ ក្រិន ត្រូវបានបញ្ជូនមកទីក្រុងភ្នំពេញហើយដើម្បីព្យាបាលជំងឺ បន្ទាប់ពីដឹងខ្លួនពីសន្លប់ ប៉ុន្តែអ្វីដែលស្លុតចិត្តនោះគឺ នាយក្រិន វង្វេងស្មារតីលែងស្គាល់អ្នកជុំវិញខ្លួន ។ បើតាមសម្តីតារាសម្តែងលោក សាវិន ហ្វីលីព បានរៀបរាប់ថា « នាយក្រិន កំពុងវង្វេងវង្វាន់ដោយសារមេរោគឡើងពេញឈាម និងខួរក្បាល ។ វេជ្ជបណ្ឌិតបញ្ជាក់នៅព្រឹកនេះថា នាយក្រិន មានជំងឺរលាកប្រអប់ត្រចៀកខាងឆ្វេងធ្ងន់ធ្ងរហើយបង្កជាមេរោគយ៉ាងច្រើន ហើយមេរោគបានរាលដាលចូលពេញឈាមនិងដល់ខួរក្បាលទៅហើយ រហូត២៤ពាន់មេរោគឯណោះ ។ ពេលនេះនាយក្រិន គាត់វង្វេងវង្វាន់មិនស្គាល់ខ្ញុំទេ ខ្ញុំគិតថានេះអាចជារឿងគ្រោះថ្នាក់ដល់ជីវិតរបស់គាត់បើយើងបណ្ដែតបណ្ដោយទុកគាត់នៅគ្លីនីកខេត្តយូរតទៅទៀត ។ ដូច្នេះខ្ញុំបានស្នើរសុំដល់វេជ្ជបណ្ឌិតនៅគ្លីនីក សុវណ្ណ ក្រុងបាត់ដំបងដើម្បីបញ្ជូននាយក្រិនមកសង្រ្គោះបន្ទ្ទាន់នៅភ្នំពេញដោយគ្រូពេទ្យប្រាប់ថាគួរតែធ្វើយ៉ាងនេះដែរ ។ ពេលទៅដល់ភ្នំពេញនឹងមានតារាកំប្លែង ប្រឹមប្រិយ ចាំទទួលជួយគាត់ » ។ តារាកំប្លែង […]
ហត់នឿយបំពេញការងារពេញមួយសប្តាហ៍ហើយ ! តស់ទៅសាកថ្មីជីវិតនិងចូលរួមសប្បាយក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT ទាំងអស់គ្នា !
ហត់នឿយក្នុងការបំពេញការងារពេញមួយសប្តាហ៍ហើយ ត្រូវចេះរកពេលវេលាសម្រាកខ្លះ សប្បាយខ្លះ និងសាកថ្មីជីវិតខ្លះ ទើបជីវិតមានន័យ ដូច្នេះកុំភ្លេចចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT នៅលើទឹកដីខេត្តក្រចេះទាំងអស់គ្នា ។ ក្នុងមួយសប្តាហ៍ៗមានតែ២ថ្ងៃប៉ុណ្ណោះដែលពុកម៉ែបងប្អូនត្រូវសម្រាកពីការងារ ហើយសម្រាប់កម្មវិធីប្រគំតន្រ្តី EXPREZ CHARITY CONCERT ក៏មានតែ២ថ្ងៃដែរក្នុងមួយសប្តាហ៍ដើម្បីរៀបចំការប្រគំតន្រ្តីតាមបណ្តាខេត្តក្រុងនានា ដើម្បីចែករំលែកភាពសប្បាយរីករាយដល់ពុកម៉ែបងប្អូន បើមិនដឹងទៅណាកុំភ្លេចបបួលគ្នាទៅចូលរួមក្នុងការប្រគំតន្រ្តី EXPREZ CHARITY CONCERT ឱ្យបានច្រើន ពេលនេះយើងបានធ្វើដំណើរទៅដល់ទឹកដី ខេត្តក្រចេះហើយ […]
ជាបងប្អូនជីដូនមួយ ព្រះនាង ជេនណា សាទរកូនប្រុសតារាសម្តែង សិទ្ធី នីកា ទទួលបានមេដាយមាសក្នុងការប្រកួតកីឡាជឺជីតស៊ូថ្នាក់ជាតិលើកទី៤ !
តារាសម្តែង សិទ្ធី នីកា បានសម្តែងនូវការត្រេអរយ៉ាងខ្លាំងនៅពេលកូនប្រុសបណ្តូលចិត្តរបស់ខ្លួនទទួលបានមេដាយមាសក្នុងការប្រកួតកីឡា ជឺជីតស៊ូ ថ្នាក់ជាតិលើកទី៤ ។ ក្នុងនោះព្រះនាង ជេនណា ក៏បានចូលរួមសាទរផងដែរចំពោះបងប្អូនជីដូមួយរបស់ខ្លួនក្នុងការទទួលបានមេដាយមាសទាំង២រូប ។ តារាសម្តែង សិទ្ធី នីកា និងស្វាមីរបស់ខ្លួនបានទៅគាំទ្រកូនប្រុសទាំងពីររបស់ខ្លួនយ៉ាងពេញទំហឹងកាលពីថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០២៦ ក្នុងការប្រកួតកីឡា ជឺជីតស៊ូ ថ្នាក់ជាតិលើកទី៤ ។ ជាលទ្ធផល កូនប្រុសទាំងពីរទទួលបានមេដាយមាស ។ […]
បវរកញ្ញាភពផែនដី មកពី៣៥ប្រទេស ដាំដើមត្នោតប្រមាណ៣០០ដើម នៅសហគមន៍ទេសចរណ៍កំពង់ឃ្លាំង ដើម្បីជំរុញការអភិរក្សបរិស្ថាន
សមាគមទេសចរណ៍កម្ពុជា (CATA) សហការជាមួយបវរកញ្ញាភពផែនដីអន្ដរជាតិ ឆ្នាំ២០២៥ លើកទី៥ (Miss Planet International) និងអាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី១០ ខែមីនា ឆ្នា២០២៦នេះ បានរៀបចំពិធីដាំដើមត្នោតចំនួន ៣០០ដើម នៅសហគមន៍ទេសចរណ៍កំពង់ឃ្លាំង ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងការអភិរក្សបរិស្ថានឱ្យកាន់តែមានប្រសិទ្ធភាព។ ពិធីនេះដែរធ្វើឡើងក្រោមវត្តមានរបស់លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និងលោកស្រី ឆាយ […]
មិនទាន់ចប់ទេ ! បេសសកម្មនិងការប្រគំតន្រ្តី DAZZ CHARITY CONCERT នឹងធ្វើដំណើរទៅជួបបងប្អូនអ្នកស្រុកបាភ្នំ២ថ្ងៃជាប់គ្នា
មិនទាន់ចប់ទេបេសសកម្ម និងព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT នៅតែបន្តជួបបងប្អូនទស្សនិកជនជាបន្តបន្ទាប់ទៀត ជាក់ស្តែងនៅចុងសប្តាហ៍នេះ បេសសកម្មថ្មីរបស់យើងនឹងទៅជួបជាមួយបងប្អូនអ្នកស្រុកបាភ្នំ ខេត្ត ព្រៃវែង ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយមិនធ្លាប់មានពីមុនមក ។ ការប្រគំតន្រ្តី DAZZ CHARITY CONCERT ពិតជាទទួលបានការគាំទ្រខ្លាំងពីសំណាក់បងប្អូនទស្សនិកជនទូទាំងក្នុងនិងក្រៅប្រទេស រហូតមានការសំណូមពរច្រើនពីមហាជនឱ្យDAZZ CHARITY CONCERT ធ្វើកម្មវិធីតាមខេត្តក្រុងឱ្យបានច្រើន ។ ឆ្លើយតបតាមសំណូមពរពេលនេះ DAZZ CHARITY […]
រកឯណាបាន ! បានទាំង Chill បានទាំងទស្សនាការប្រគំតន្រ្តី Free ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT នៅតំបន់សមុទ្រ !
ប្រសិនបើមិនសប្បាយចិត្ត គេថាឱ្យទៅលេងសមុទ្រ ! ដូច្នេះត្រូវម៉ាច់តែម្តងការប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT នឹងជួបជាមួយបងប្អូនទស្សនិកជននៅតំបន់សមុទ្រទឹកដីខេត្ត ព្រះសីហនុ រយៈពេល២ថ្ងៃជាប់គ្នា នៅចុងសប្តាហ៍នេះ បានទាំង Chill ! បានទាំងទស្សនាការប្រគំតន្រ្តីដោយ Free ! រកឯណាមាន ណាត់ជួបគ្នាឱ្យហើយទៅ… ។ ការប្រគំតន្រ្តី GANZBERG PREMIUM […]
អែមហួស ! បង្ហាញមុខលើកដំបូងលើឆាក Cambo Rapper ខេម បញ្ចេញស្ទាយថ្មីមិនធ្លាប់មាន
ជាន់ឆាក Cambo Rapper លើកដំបូងតារាចម្រៀង ខេម បានបង្ហាញនូវក្បាច់រាំជាមួយនិងបទចម្រៀងថ្មី មើលទៅប្លែកភ្នែក រហូតធ្វើឱ្យអ្នកទស្សនាលាន់មាត់ថាអែមគ្រប់ៗគ្នា ។ កន្លងមកទស្សនិកជនធ្លាប់តែឃើញតារាចម្រៀង ខេម ឡើងឆាតតន្រ្តីបង្ហើរសូរសៀងបែបមនោរសញ្ចេតនា កំសត់បែកបាក់ជាដើម…ដោយឡែកថ្មីនេះលោកបានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងការប្រឡងចម្រៀងរ៉េប Cambo Rapper ដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ដោយលោកបានតុបតែងខ្លួនយ៉ាងសង្ហា សមជាយុវវ័យសម័យថ្មី ប្លែក អមជាមួយបទចម្រៀងថ្មី មើលទៅពិតជាទាក់ទាញខ្លាំងណាស់ ទស្សនិកជនជាច្រើនបានលាន់មាត់សរសើរលោកមិនដាច់ពីមាត់ ថាអែម អស្ចារ្យ មិនធ្លាប់មាន ។ លោក ខេម ពិតជារីករាយខ្លាំងណាស់ដែលទទួលបានឱកាសល្អ ចូលរួមសម្តែងនិងច្រៀងជូនបងប្អូនទស្សនិកជនទស្សនាក្នុងការប្រឡងចម្រៀង Cambo Rapper លោកថែមទាំងបាននិយាយថា នេះជាលើកដំបូងហើយដែលលោកចូលរួមកម្មវិធីនេះ សង្ឃឹមថាអ្វីដែលខ្លួនបានធ្វើ ទស្សនិកនឹងគាំទ្រច្រើន ។ […]
ផ្ទុះការចាប់អារម្មណ៍ខ្លាំង ! កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទៅ Surprise អ្នកគាំទ្រនិងបេក្ខជនលើឆាក Cambo Rapper
កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានទៅ Surprise អ្នកគាំទ្រក៏ដូចជាបេក្ខជនទាំង៨រូបនៅក្នុងកម្មវិធីប្រឡងចម្រៀងរ៉េប Cambo Rapper កាលពីចុងសប្តាហ៍ ធ្វើឱ្យផ្អើលឆាកតែម្តង ដោយលោកបានពាំនាំនូវបទចម្រៀងថ្មីដែលច្រៀង Fit ជាមួយលោក Tempo មានលក្ខណៈជាខ្មែរមួយរយភាគរយ ។ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហាញនូវអារម្មណ៍ពិតរបស់ខ្លួនថា លោកពិតជារំភើបចិត្តណាស់ដែលបានជាន់ឆាក Cambo Rapper ជាលើកដំបូង ជាពិសេសបាន Surprise អ្នកគាំទ្រ ក៏ដូចជាបេក្ខជន និងគ្រូបង្វឹកនៅក្នុងកម្មវិធីនោះ ។ អ្វីដែលកាន់តែអស្ចារ្យនោះគឺលោកបានច្រៀង Fit ជាមួយតារាចម្រៀង Tempo ដែលជាគូ្របង្វឹកនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambo Rapper ជាក់ស្តែងតាមរយៈវិដេអូដែលទស្សនិកជនឃើញស្រាប់ ការចាប់ដៃគ្នាច្រៀងនិងសម្តែងរួមគ្នារបស់កំពូលតារាចម្រៀងទាំងពីរ ពិតជាទាក់ទាញ និងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជនជាមួយនិងបទចម្រៀងជាលក្ខណៈជាខ្មែរសុទ្ធសាធ ។ ដូចដែលទស្សនិកជនបានឃើញស្រាប់ កាលពីចុងសប្តាហ៍ […]
ទទួលបាននូវរសជាតិថ្មី បទពិសោធថ្មី ជាមួយ Greet Premium Lite
ក្រុមហ៊ុនឆេមពានគ្រុប បានផលិតនូវស្រាបៀរថ្មី គឺ Greet Premium Lite ដែលមានរសជាតិស្រាល ស្រទន់ កម្រិតអាល់កុលទាប 3.9Vol ហើយមានកម្រិតកាល់ឡូរីទាប។ ទាំងនេះ ធ្វើអោយអ្នកពិសាលែងសូវបារម្ភអំពីបញ្ហាធាត់ ជាមួយរសជាតិ ស្រាល Smooth ផ្តល់អារម្មណ៍រីករាយ ស្រស់ស្រាយ។ Greet Premium Lite ត្រូវបានផលិតដោយបច្ចេកវិជ្ជាទំនើបពីសហភាពអ៊ឺរ៉ុប គ្រឿងផ្សំ ស្រូវសាលី ផ្កាហប់ប្រណីតៗ […]
