ដើមឆ្នាំថ្មី អ៊ីវ៉ា ទិញរថយន្តតម្លៃរាប់សែនដុល្លារទុកជាកាដូមុនដឹកដៃគូស្នេហ៍ចូលរោងជ័យ !

តស៊ូរកស៊ីជាអ្នកលក់អនឡាញត្រឹមតែរយៈពេលខ្លីសោះតារាចម្រៀងរាងតូចច្រឡឹង អ៊ីវ៉ា និងគូស្នេហ៍បានសល់ទ្រព្យសម្បត្តិយ៉ាងច្រើនមានទាំងផ្ទះវីឡា ដីធ្លី ជាពិសេសថ្មីៗនេះអ្នកទាំងពីរបានទិញរថយន្តតម្លៃរាប់សែនដុល្លារ ទុកជាកាដូមុនថ្ងៃចូលរោងជ័យ ។ តារាចម្រៀង អ៊ីវ៉ា បានងាកទៅចាប់អាជីពលក់អនឡាញបន្ទាប់ពីការងារចម្រៀងរបស់នាងមានការធ្លាក់ចុះ ​និងមិនសូវរកប្រាក់ចំណូលបានច្រើនដូចមុន ។ នាងនិងគូស្នេហ៍ក៏បានចាប់ដៃគ្នារកស៊ីអស់ពេលជាច្រើនឆ្នាំ រហូតសន្សំបានប្រាក់កាសច្រើនតាមបំណងប្រាថ្នា ។ អ្វីដែលធ្វើឱ្យទស្សនិកជនកាន់តែចាប់អារម្មណ៍នោះ គឺថ្មីៗនេះ អ៊ីវ៉ា បានបង្ហាញកាដូរថយន្តទំនើបថ្មីស្រឡាងមួយគ្រឿងដែលមានតម្លៃរាប់សែនដុល្លារ ជាកាដូឆ្នាំថ្មីពីដៃគូរបស់ខ្លួន ។     ជាមួយនិងការបង្ហាញរថយន្តថ្មីដែលមានតម្លៃរាប់សែនដុល្លារនោះ កញ្ញា អ៊ីវ៉ា […]

ណាត់គ្នាមកនេះ! តារាចម្រៀងល្បីៗ ត្រៀមនឹងអង្រួនឆាក GANZBERG Premium Idol Tour Concert ២ថ្ងៃជាប់គ្នានៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

បងប្អូនយើងណាត់គ្នាមកនេះ! ការប្រគំតន្រ្តី Ganzberg Premium Idol Tour Concert បានមកដល់ភូមិភាគខាងកើតប្រទេសកម្ពុជាហើយ គឺនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលនាំយកនូវចំណីចក្ខុប្លែកៗមកបង្ហាញទស្សនិកជនទស្សនាកម្សាន្តអារម្មណ៍។ ព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG Premium Idol Tour Concert រីករាយជាមួយ កំពូលតារាចម្រៀង ល្បី ៗ ប្រចាំ ផលិតកម្ម Galaxy ដែលនឹងរៀបចំឡើងរយៈពេល២ថ្ងៃជាប់ៗគ្នា […]

មាសសុទ្ធមិនខ្លាចភ្លេីង! ចង់ដឹងភាគីណាផ្ទុះអាវុធមុន? សម្ដេចធិបតី​ហ៊ុន ម៉ាណែត ជំរុញអាមេរិក និងម៉ាឡេស៊ី ផ្ទៀងផ្ទាត់ជាមួយរូបភាពផ្កាយរណប

ខ្លីៗងាយយល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញ ឲ្យសហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី អាចប្រើ រូបភាពផ្កាយរណប ដើម្បីផ្ទៀងផ្ទាត់ថាតើភាគីណាបាញ់មុន។ សម្តេចបញ្ជាក់ថា វិធីសាស្រ្តនេះងាយស្រួល និងមានតម្លាភាពបំផុត ហើយកម្ពុជាត្រៀមខ្លួនសហការ ក្នុងករណីមានតម្រូវការ។ តាមរយៈការសន្ទនាតាមទូរស័ព្ទជាមួយលោក Donald Trump ប្រធានាធិបតីអាមេរិក និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី, សម្តេចធិបតី ហ៊ុន […]

ក្រុមហ៊ុនអាម៉េរិកធំៗ ប្ដេជ្ញាបន្តពង្រីកការវិនិយោគក្នុងវិស័យសក្ដានុពលនៅកម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Ted Osius (ឯកអគ្គរដ្ឋទូតអាម៉េរិកចូលនិវត្តន៍) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC) និង គណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម Ted […]

តំណាងអចិន្ត្រៃយ៍កម្ពុជា ស្នើឧត្តមស្នងការសិទ្ធិមនុស្ស ស៊ើបអង្កេតអំពីការបំពានសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌ ដែលបង្កឡើងដោយភាគីថៃ

ឯកឧត្តមឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបប្រជុំជាមួយ ឯកឧត្តម Volker Türk ឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ដើម្បីផ្តល់ព័ត៌មានថ្មីៗអំពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃដែលកំពុងបន្តកើតមាននៅតាមព្រំដែន។ ឯកឧត្តមបានមានប្រសាសន៍ថា ស្ថានភាពព្រំដែននៅតែមានភាពតានតឹងខ្លាំង ដែលត្រូវបានសម្គាល់ដោយការឈ្លានពានរបស់ថៃជាបន្តបន្ទាប់ សកម្មភាពបង្ខិតបង្ខំប្រឆាំងនឹងជនស៊ីវិល ភូមិដែលត្រូវបានឡោមព័ទ្ធ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជនស៊ីវិល និងការមិនបញ្ជូនទាហានកម្ពុជាចំនួន ១៨នាក់ត្រឡប់មកវិញ ទោះបីជាមានការធានាជាមុនក៏ដោយ។ […]

ត្រាំ ផ្ញើលិខិតទៅនាយករដ្ឋមន្រ្តីថៃ ឲ្យដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា

នាយករដ្ឋមន្រ្តីថៃ Anutin Charnvirakul បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលានេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតមួយមកកាន់លោក ឲ្យដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា ដែលនៅមិនទាន់បាត់ភាពតានតឹងនៅឡើយ។  តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP បានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តីថៃ បាននិយាយប្រាប់អ្នកសារព័ត៌មាននៅទីក្រុងបាងកកយ៉ាងដូច្នេះថា «ប្រធានាធិបតី ត្រាំ បានផ្ញើលិខិតមួយមកកាន់លោក ដោយបង្ហាញពីបំណងចង់ឃើញប្រទេសទាំងពីរ គឺថៃនិងកម្ពុជា ចរចាគ្នារកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះ។ លោក […]

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧទ្ទិសសូមឱ្យជាតិខ្មែរទាំងមូលបានជួបតែសេចក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍ 

នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាថ្ងៃឆ្លងបិណ្ឌ ឬហៅថាភ្ជុំបិណ្ឌ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារសាច់ញាតិ និងមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយបាន​អញ្ជើញចូលរួម​ពិធី​បុណ្យ​ភ្ជុំបិណ្ឌនៅវត្តមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក) ដែលស្ថិតនៅក្នុង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ស្ថិតក្នុងវត្តមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក) […]

បណ្ឌិត គិន ភា៖ កុំតូចចិត្តដែលចិនធ្វើសមយុទ្ធផ្លូវអាកាសជាមួយថៃ

ក្រសួងការពារជាតិចិនបានប្រកាសនៅថ្ងៃចន្ទ ទី១៥ ខែកញ្ញា​នេះ​ថា​ សមយុទ្ធហ្វឹកហ្វឺន​រួមគ្នា​រវាង​កងកម្លាំង​ទ័ពអាកាស​ចិន ​និង​ថៃនឹងធ្វើឡើងនៅចុងខែកញ្ញា ក្នុងប្រទេសថៃ។ ក្រសួងបាននិយាយថា កងទ័ពរំដោះប្រជាជនចិននឹងបញ្ជូនយន្តហោះជាច្រើនប្រភេទ និងកងកម្លាំងការពារ​ដែនអាកាស​ទៅចូលរួមក្នុងសមយុទ្ធនេះ។ នេះបើតាមការចុះផ្សាយពីបណ្តាញព័ត៌មានអន្តរជាតិ ECNS, News AZ, Xinhua។ ជុំវិញរឿងនេះ ឯកឧត្តមបណ្ឌិត គិន ភា​ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានលើកឡើងនូវហេតុផលមួយចំនួន ដើម្បីកុំឲ្យប្រជាពលរដ្ឋ អ្នកតាមសង្គមនានា កុំតូចចិត្តដែលចិនធ្វើសមយុទ្ធផ្លូវអាកាសជាមួយថៃ។ ឯកឧត្តមបានលើកឡើងថា ក្នុងទំនាក់ទំនងអន្តរជាតិ ប្រទេសនីមួយៗតែងព្យាយាមពង្រឹងនិងពង្រីកទំនាក់ទំនងការទូតរបស់ខ្លួន […]

បណ្ឌិត ស៊ឺន សំ៖ កម្ពុជាគួរប្រុងប្រយ័ត្នចំពោះស្ថានការណ៍នយោបាយនៅប្រទេសថៃ

ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានប្រវត្តិសាស្ត្រដ៏ស្មុគស្មាញជាមួយប្រទេសជិតខាង ជាពិសេសប្រទេសថៃ។ ស្ថានការណ៍នយោបាយនៅក្នុងប្រទេសថៃ ដែលជារឿយៗមានភាពចលាចល មិនគួរត្រូវបានចាត់ទុកជាមោទនភាព ឬឱកាសសម្រាប់កម្ពុជានោះទេ។ ផ្ទុយទៅវិញ កម្ពុជាគួរតែបង្កើនការប្រុងប្រយ័ត្នជាអតិបរមា ដើម្បីការពារបូរណភាពទឹកដី និងសន្តិសុខជាតិរបស់ខ្លួន។ ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញជាច្រើនលើកថា ប្រទេសថៃបានប្រើប្រាស់ភាពវឹកវរនៅក្នុងប្រទេសរបស់ខ្លួនជាឱកាសដើម្បីឈ្លានពាន ឬពង្រីកឥទ្ធិពលលើទឹកដីកម្ពុជា។ ដូច្នេះ ការត្រៀមខ្លួនឱ្យបានរឹងមាំ និងការយល់ដឹងអំពីបរិបទនយោបាយរបស់ប្រទេសជិតខាង គឺជាកត្តាដ៏សំខាន់សម្រាប់កម្ពុជា។ ទំនាក់ទំនងរវាងកម្ពុជានិងថៃមានភាពតានតឹងជាយូរមកហើយ ដោយសារបញ្ហាព្រំដែន និងការប៉ុនប៉ងពង្រីកទឹកដី។ នៅសម័យអតីតកាល ប្រទេសថៃ (ឬសៀម ដូចដែលគេហៅពីមុន) […]

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាបានធ្វើការយ៉ាងសកម្មដោយប្រើគ្រប់យន្តការដើម្បីតវ៉ាទៅកាន់ថៃ ចំពោះសកម្មភាពជាឯកតោភាគីប៉ះពាល់ដល់ពលរដ្ឋនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ខេត្តបន្ទាយ​មានជ័យ

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការយ៉ាងសកម្ម ដោយប្រើយន្តការគ្រប់លំដាប់ថ្នាក់ដែលមានជាធរមាន ដើម្បីតវ៉ាទៅកាន់ភាគីថៃ និង ជូនដំណឹងទៅកាន់ភាគីពាក់ព័ន្ធតាមគ្រប់មធ្យោបាយការទូតដោយស្របតាមច្បាប់អន្តរជាតិ ចំពោះករណីដែលបានកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលភាគីថៃបានធ្វើសកម្មភាពជាឯកតោភាគី ចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មក បានធ្វើឱ្យ​ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលជាយូរលង់មកហើយ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ថា យន្តការ […]

5
Promotion