ដោយសារខ្លាចបាត់បង់ប្រាក់ចំណូលពិធីការិនី ហេង កែវនីតា សុខចចិត្តចេញធ្វើការរកលុយទាំងនៅសរសៃខ្ចី ។ មកទល់ពេលនេះកូនស្រីរបស់ពិធីការិនី ហេង កែវនីតា ទើបតែមានវ័យមិនទាន់បាន២ខែផង ប៉ុន្តែនាងមិនបានធ្វើខ្លួននៅទំនេរទេ ជាក់ស្តែងថ្មីៗនេះនាងបានចេញរកលុយតាមរយៈការលក់ដូរសម្លៀកបំពាក់តាមអនឡាញ និង បានទទួលការងារជាពិធីករនៅក្នុងកម្មវិធីនានាឡើងវិញ ។ ពិធីការិនី ហេង កែវនីតា បាននិយាយលេងជាមួយអ្នកគាំទ្ររបស់ខ្លួនថា ចេះតែប្រឹងៗទៅដើម្បីជីវភាព ពេលនេះនាងចេញរកលុយវិញហើយ សូមគាំទ្រផង ។ សម័យនេះនៅសរសៃខ្ចីមិនចេញធ្វើការ ច្បាស់ជាបាត់បង់ចំណូលហើយ មានលុយឯណាចិញ្ចឹមកូន ។ ទោះបីជាពិធីការិនី ហេង កែវនីតា […]
Author: rotha
ទ្រព្យសម្បត្តិហូហៀរ ! តូតា នៅតែចិញ្ចឹមចិត្តចង់តាមយកកូនស្រីទី៣ក្នុងថ្ងៃខួបកំណើតវ័យ៣២ឆ្នាំ !
បើទោះបីជាមានកូនប្រុស២នាក់ជាចំណងដៃតារាសម្តែង តូតា នៅតែចិញ្ចឹមចិត្តចង់បានកូនស្រីទី៣ ដើម្បីបំពេញក្តីស្រមៃខ្លួន ជាក់ស្តែងក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍៦ឆ្នាំ ក៏ដូចជាថ្ងៃកំណើតវ័យ៣២ឆ្នាំរបស់ខ្លួន នាងនៅតែប្រាថ្នាចង់បានកូនស្រីទី៣ ។ តារាសម្តែង ម៉ាក សែនសូនីតា ហៅ តូតា បានរៀបចំពិធីជប់លៀង និងខួបកំណើតវ័យ៣២ឆ្នាំរបស់ខ្លួនយ៉ាងសប្បាយរីករាយ នាងថែមទាំងទទួលបានកាដូចជាច្រើនពីមិត្តភក្តិ ជាពិសេសកាដូស្វាមីបណ្តូលចិត្ត ។ ចាប់តាំងពីចាប់ដៃគ្នាសាងគ្រួសារអស់ពេល៦ឆ្នាំ ជីវិត តូតា កាន់តែសុខស្រួល និងមានសុភមង្គលខ្លាំងឡើង នាងទទួលបានកូនប្រុស២នាក់ជាចំណងដៃ ថែមទាំងបានបើកអាជីវកម្មជាច្រើនកន្លែង ទាំងហាងលក់គ្រឿងអលង្ការ […]
បេសកកម្មនៅតែបន្ត ! ការប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT នឹងជួបបងប្អូនអ្នកខេត្ត តាកែវ ចែករំលែកភាពរីករាយមិនធ្លាប់មាន !
បន្ទាប់ពីចប់បេសកកម្មនៅទឹកដីសមុទ្រហើយ ពេលនេះ GANZBERG PREMIUM IDOL TOUR CONCERT បានបន្តដំណើរទៅជួបបងប្អូនអ្នកខេត្ត តាកែវ វិញម្តង ដើម្បីចែករំលែកភាពសប្បាយរីករាយជាមួយនិងការសម្តែង ព្រមទាំរាំលេងកម្សាន្តជាមួយបទចម្រៀងថ្មីៗពីកំពូលតារាចម្រៀងល្បីៗជាច្រើនប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។ បងប្អូនអ្នកខេត្ត តាកែវ រង់ចាំយូរហើយមែនទេ ? ពេលនេះការប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR […]
បើកឆាកស្នាដៃដំបូង ភឹម ស្រីណូ ប្រែប្រួលសឹងមិនជឿ !
ជាមួយនិងការបង្ហាញស្នាដៃដំបូងរបស់ខ្លួន ភឹម ស្រីណូ បានផ្លាស់ប្តូរសម្រស់និងរូបរាងថ្មី មើលទៅពិតជាខុសប្លែកពីមុនឆ្ងាយណាស់ សូម្បីតែអ្នកជិតស្និទ្ធជាមួយនាងក៏មើលនាងសឹងតែមិនស្គាល់ ។ រយៈពេលជាងមួយឆ្នាំនេះតារាស្រី ភឹម ស្រីណូ បានប្រឹងប្រែងផ្លាស់ប្តូរខ្លួនឯងពីមនុស្សស្រីសាមញ្ញ ទៅជាមនុស្សស្រីដែលខ្លាំង និងមានរូបសម្រស់ស្រស់ស្អាតមិនធម្មតា រហូតធ្វើឱ្យអ្នកដែលធ្លាប់មើលងាយនាងថាជាក្មេងស្រីសំរ៉ែ សប្បុរខ្មៅ រូបរាងមិនស្អាត ភ្ញាក់ផ្អើលជាមួយរូបរាងនិងសម្រស់ថ្មី របស់ខ្លួន ។ កន្លងមកតារាស្រី ភឹម ស្រីណួ បានទទួលស្គាល់ផងដែរថា នាងមានចំណុចខ្វះខាតជាច្រើនទាំងសម្រស់និងរូបរាង ប៉ុន្តែនាងនឹងប្រឹងប្រែងផ្លាស់ប្តូរខ្លួនឯងទៅជាមនុស្សថ្មីម្នាក់ទៀត […]
ទឹកភ្នែកហូរគ្មានបញ្ហា ! កញ្ញា អ៊ិន ម៉ូលីកា ទោះមិនបានមកុដ តែឈរនៅទីនេះដោយកម្លាំងខ្លួនឯង
កញ្ញា អ៊ិន ម៉ូលីកា មានការខកចិត្តរហូតដល់ស្រក់ទឹកភ្នែកបង្ហាញពីភាពឈឺចាប់ ដែលមិនទទួលបានមកុដ Amazing Star ដូចក្តីស្រមៃ តែទោះជាយ៉ាងនេះក្តីនាងអាចឈរនៅទីនេះបានដោយកម្លាំងខ្លួនឯង ។ បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញក្នុងកម្មវិធី Amazing Star កញ្ញា អ៊ិន ម៉ូលីកា មានក្តីរំពឹងថា ខ្លួនអាចនឹងក្លាយទៅជាម្ចាស់មកុដនេះយ៉ាងពិតប្រាកដ ពីព្រោះនាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត មានសមត្ថភាពលើផ្នែកសិល្បៈ និងចំណេះដឹងប៉ុណ្ណោះទេ នាងថែមទាំងមានបទពិសោធច្រើននៅក្នុងវិស័យនេះ ប៉ុន្តែអ្វីដែលគួរឱ្យស្តាយនោះ គឺលទ្ធផលនាងទទួលបានត្រឹមលំដាប់រងទី១ ក្នុងការប្រកួត Amazing Star ប៉ុណ្ណោះ ។ កញ្ញា អ៊ិន ម៉ូលីកា ពិតជាមានការខកចិត្តខ្លាំងណាស់ដែលខ្លួនមិនអាចទទួលបានមកុដក្នុងក្តីស្រមៃ រហូតបានហូរទឹកភ្នែកនៅចំពោះមិត្តភក្តិ […]
រាំលេងមុនចូលឆ្នាំថ្មី ! មិនដល់មួយថ្ងៃផង MV ចម្រៀង « ប្តីខ្មែរ » កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មានអ្នកចូលទស្សនាដល់ទៅ 2M View (2លានដង)
កៀករដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរហើយ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានចេញបទចម្រៀងថ្មីៗជាច្រើនដើម្បីចែកជូនពុកម៉ែបងប្អូនរាំលេងកម្សាន្ត ជាក់ស្តែបទចម្រៀង « ប្តីខ្មែរ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលទើបនិងចេញនេះកំពុងផ្ទុះខ្លាំងពេញបណ្តាញសង្គមដោយគ្រាន់តែចេញមិនទាន់បានមួយថ្ងៃផងមានអ្នកចូលទស្សនារហូតដល់ទៅ 2M ទៅហើយ ។ គ្រាន់តែបើក្បាលមកក៏ចង់រាំលេងកម្សាន្តជុំញាតិមិត្តដែរ MV ចម្រៀងដែលមានចំណងជើងថា«ប្តីខ្មែរ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលបានចេញនៅថ្ងៃ អាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ នេះពិតជាទាក់អារម្មណ៍ទស្សនិកជនខ្លាំងណាស់ បទចម្រៀងនេះមិនត្រឹមតែមានលក្ខណៈជាខ្មែរនោះទេ សូម្បីតតែការតុបតែងខ្លួន ការស្លៀកពាក់ […]
កម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER រកឃើញបេក្ខជន Top4 ហ្វេនៗអាចបោះឆ្នោតកំណត់ជោគវាសនាពួកគាត់បាន !
សល់តែប៉ុន្មានថ្ងៃទៀតកម្មវិធីប្រឡងចម្រៀងរ៉េង CAMBO RAPPER ឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ សម្រាប់បេក្ខជន Top4 បានត្រៀមខ្លួនរួចរាល់ហើយដើម្បីដណ្តើមពានរង្វាន់ប៉ុន្តែក្នុងអំឡុងពេលត្រៀមខ្លួននេះ ទស្សនិកជនក៏ដូចជាអ្នកគាំទ្រទាំងអស់អាចចូលរួមបោះឆ្នោតកំណត់ជោគវាសនារបស់ពួកគេបានតាមរយៈការ Scan QR របស់ពួកគេម្នាក់ៗ ដោយការផ្ញើសារម្តងតម្លៃ ២០០០រៀល ឬ 0,5$ប៉ុណ្ណោះ។ បេក្ខជន Top 4 ដែលឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះរួមមាន បេក្ខជន Ak-K , SINA , B2 […]
៥ឆ្នាំកម្ពុជាទើបគ្រងមកុដ ! កញ្ញា ស៊ីដនី ម៉ារិទ្ធ បំបែកកំណត់ត្រាក្លាយជាម្ចាស់មកុដ Miss Planet International ជាលើកដំបូង
ទីបំផុត កម្ពុជា ធ្វើបានហើយ ដោយកញ្ញា ស៊ីដនី ម៉ារិទ្ធ បានបំបែកកំណត់ត្រារយៈពេល៥ឆ្នាំក្លាយទៅជាម្ចាស់មកុដ Miss Planet International ប្រចាំឆ្នាំ២០២៥ជាលើកដំបូងក្នុងនាមជាម្ចាស់ផ្ទះ ។ ឆ្នាំនេះគឺជាឆ្នាំទី៥ហើយដែលកម្មវិធីបង្កើតឡើងដោយស្នាដៃកូនខ្មែរ Miss Planet International បានរៀបចំឡើងនៅលើទឹកដី កម្ពុជា ប៉ុន្តែ កម្ពុជា មិនធ្លាប់ទទួលបានមកុដនោះទេ បើទោះបីជាកម្មវិធីនេះជាកម្មវិធីបង្កើតឡើងដោយកូនខ្មែរ និងប្រកួតនៅក្នុងប្រទេស កម្ពុជា ក្តី ។ ដោយឡែក កម្ពុជា បានបំបែកកំណត់ត្រានៅឆ្នាំទី៥ធ្វើឱ្យមានការភ្ញាក់ផ្អើលបំផុត ជាក់ស្តែងនៅថ្ងៃទី ១៥ ខែ មីនា […]
ដំណឹងល្អ ! «THE ZERO PROJECT» បើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ CAM-POP បេសកកម្មចម្រាញ់កំពូលតារាខ្មែរឆ្ពោះទៅកាន់លំដាប់ពិភពលោក !
នេះជាដំណឹងល្អសម្រាប់សម្រាប់បេក្ខជនដែលមានបំណងចង់ក្លាយទៅជាតារាចម្រៀងលំដាប់ពិភពលោក ជាក់ស្តែង «THE ZERO PROJECT» បានបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ CAM-POPដែលជាបេសកកម្មចម្រាញ់កំពូលតារា ខ្មែរ ឆ្ពោះទៅកាន់លំដាប់ពិភពលោក ។ «THE ZERO PROJECT» គឺជាកម្មវិធី Reality Survival បែបថ្មីស្រឡាង ដែលបង្កើតឡើងក្នុងគោលបំណងស្វែងរក និងបណ្តុះបណ្តាលយុវជនមានសមត្ថភាព ដើម្បីក្លាយជាក្រុមតារាចម្រៀងប្រុស (BOY BAND) និងតារាចម្រៀងទោល (Solo Artist) ដែលមានសមត្ថភាពពេញលេញទាំងការច្រៀង រ៉េប រាំ និងរូបសម្រស់លេចធ្លោ ដែលថ្មីៗនេះត្រូវបានសារព៌តមាននៅប្រទេសកូរ៉េខាងត្បូង ក៏បានចុះផ្សាយពីគម្រោង «THE ZERO PROJECT» ដូចគ្នា។ ក្រោមគោលគំនិត «FROM ZERO, BUT NOT […]
ឈរមុខប្រាសាទអង្គរវត្ត កុយ អេណា បង្អួតសម្រស់និងបង្ហាញពីភាពខ្លាំងជាស្រ្តី ខ្មែរ !
ឈរថតមុខប្រាសាទអង្គរវត្តនិងមើលថ្ងៃរះ កញ្ញា កុយ អេណា បានបង្អួតសម្រស់យ៉ាងស្រស់ស្អាតក្នុងនាមជាស្រ្តីខ្មែរ មិនតែប៉ុណ្ណោះនាងថែមទាំងបានបង្ហាញពីភាពខ្លាំងរបស់ស្រ្តី ខ្មែរ ក្នុងយុគសម័យថ្មីនេះផងដែរ ។ កញ្ញា កុយ អេណា កំពុងធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ បន្ទាប់ពីនាងបានចូលរួមនៅក្នុងការងារជួយសង្គមច្រើន មិនថាទៅដល់ទីជិតទីឆ្ងាយនាងតែងតែបង្ហាញពីអ្វីដែលជារបស់ខ្មែរ និងអ្វីដែលខ្មែរ មាននិងអាចធ្វើបាន ជាក់ស្តែងថ្មីៗនាងនាងបានទៅដល់ទឹកដីអង្គរជាថ្មីម្តងទៀត ដោយបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតសមជាស្រ្តីខ្មែរនៅមុខប្រាសាទអង្គរវត្តដើម្បីមើលថ្ងៃរះតាមរយៈរូបភាពទាំងនោះបានធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិជាច្រើនចាប់អារម្មណ៍ ។ ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរកញ្ញា កុយ អេណា បានឱ្យដឹងថា សម្រស់ និងកម្លាំងរបស់ស្រ្តីខ្មែរ […]
