ក្រុមវេជ្ជបណ្ឌិតមកពីសហអាមេរិក ចាប់ផ្តើមផ្តល់ការព្យាបាលដោយមិនគិតថ្លៃដល់ពលរដ្ឋខ្មែរ នៅមន្ទីពេទ្យបង្អែកខេត្តកំពត ចាប់ពីថ្ងៃទី៩-១៤ ខែកុម្ភៈនេះ

ក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្ត​នៃសមាគមសុខាភិបាលខ្មែរនៅអាមេរិក បានមកដល់ប្រទេសកម្ពុជាហើយ ដើម្បី​បំពេញបេសកកម្ម​មនុស្ស​ធម៌​រយៈពេល​មួយ​សប្តាហ៍​ដោយ​ធ្វើការ​ពិនិត្យ​ព្យាបាល​ជំងឺ ​និង​ផ្តល់​ថ្នាំពេទ្យ និងសម្ភារៈជាច្រើនទៀត​ជូន​ពលរដ្ឋ​កម្ពុជា ​ដោយមិន​គិតថ្លៃ​។​ ពិធីសប្បុរសធម៌នេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០២៦ នៅអគារចក្ខុរោគ នៃមន្ទីរពេទ្យបង្អែកខេត្ដកំពត ដែលសមាគមសុខាភិបាលខ្មែរនៅអាមេរិចច្ចសហការជាមួយ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដ និង មន្ទីរពេទ្យបង្អែកខេត្ដកំពត នឹងបើកពិនិត្យ ព្យាបាលជំងឺទូទៅ វះកាត់ភ្នែក ព្យាបាលមាត់ធ្មេញ ចាក់ម្ចុលវិទ្យាសាស្រ្ដ […]

រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា ទាត់ចោលសម្តីរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ដែលថាប្រាសាទតាក្របី និងប្រាសាទតាមាន់ជារបស់ថៃ

ថ្មីៗនេះ សារព័ត៌មាន The Nation របស់ថៃ និងកាសែត Khaosot បានស្រង់សម្តីរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ​លោកស្រី Sabida Thaiseth ថ្លែងថា ថៃ​កំពុងពន្លឿនការជួសជុលប្រាសាទតាក្របី​ និងជំរុញការចុះបញ្ជីប្រាសាទទាំងអស់តាមបណ្តោយព្រំដែនថៃ-កម្ពុជា។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ បានបញ្ជាក់ថា ប្រាសាទតាក្របី និងប្រាសាទតាមាន់ គឺជាតំបន់បេតិកភណ្ឌថៃ។  ជុំវិញការថ្លែងរបស់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃបែបនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្តីថ្លែងការណ៍ថ្មីៗនេះ ដោយលោកស្រី Sabida […]

ប្រមុខការពារជាតិកម្ពុជា ប្រកាសថា កម្ពុជានៅតែបន្តបញ្ជូនកងកម្លាំងមួកខៀវទៅបំពេញបេសកកម្មនៅក្រៅប្រទេស ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌ក្នុងលោក

នាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ បានប្រកាសអះអាងជាថ្មីថា កម្ពុជានៅតែបន្តបញ្ជូនកងកម្លាំងមួកខៀវ របស់ខ្លួនទៅបំពេញបេសកកម្មនៅក្រៅប្រទេសក្រោមឆត្រអង្គការសហប្រជាជាតិ ដើម្បីតែបុព្វហេតុសន្តិភាព និងមនុស្សធម៌ក្នុងលោក បើទោះបីជាដឹងថាកន្លែងដែលត្រូវទៅនោះមានភាពប្រឈមដល់សន្តិសុខ និងសុខភាពនៃការរស់នៅយ៉ាងណាក៏ដោយនោះ។ ការប្រការបែបនេះរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានធ្វើឡើងក្នុងពិធីជូនដំណើរកងរាជអាវុធហត្ថលេខ៨៧៤ កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៦៨៣ និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨-ទី៤ ចេញបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ និងអាហ្រ្វិកកណ្តាល នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងការពារជាតិ។ ពិធីនេះ […]

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០៣០

នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសាមគ្គីភាព ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីឡាវអញ្ជើញចូលរួមកិច្ចប្រជុំរវាងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា, ថ្នាក់ដឹកនាំកំពូលគណបក្សកុម្មុយនីស្តវៀតណាម និងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនបដិវត្តន៍ឡាវ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី, […]

អាមេរិកផ្តល់ជំនួយឥតសំណងដល់កម្ពុជា ៥លានដុល្លារ ដើម្បីជួយគាំទ្រកងឯកភាពកំចាត់មីននៅទិសខេត្តត្បូងឃ្មុំ និងទិសខេត្តឧត្តរមានជ័យ

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Hans Peter Risser ប្រធានអង្គការNPA នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានចូលរួមជាសាក្សីពីសំណាក់លោកស្រី Kelly Saltzman សហការីផ្នែកនយោបាយ នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងអង្គការNPA ក្រោមគម្រោង “ ការពារអាយុជីវិត និងឆ្ពោះទៅលុបបំបាត់ផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា ” […]

ឯកឧត្តម ស សុខា៖ ច្បាប់ចរាចរណ៍ត្រូវតែរឹតបន្តឹង អ្នកខុសច្បាប់ត្រូវតែផាកពិន័យ ចំណែកមន្ត្រីល្មើសច្បាប់ ត្រូវតែទទួលទណ្ឌកម្ម

ប្រសាសន៍ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃដែលស្រង់ដោយអ្នកនាំពាក្យ លោក រ៉េន រតនៈ បានឱ្យដឹងថា ក្នុងសន្និបាតក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំយ៉ាងច្បាស់ថា ច្បាប់ចរាចរណ៍ត្រូវតែរឹតបន្តឹង អ្នកខុសច្បាប់ត្រូវតែទទួលទណ្ឌកម្ម រួមទាំងផាកពិន័យ ចំណែកមន្រ្តីល្មើសច្បាប់ និងគ្មានក្រមសីលធម៌ ក៏ត្រូវតែអនុវត្តតាមវិន័យនគរបាលជាតិ និងទទួលខុសត្រូវតាមផ្លូវច្បាប់ដូចគ្នា។ ចំពោះខេត្តជាប់ព្រំដែនប្រទេសថៃ ការអនុវត្ត […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រួមគ្នាសម្អាតផ្ទះយើង ដោយបណ្ដេញរាល់អំពើអាក្រក់ចេញពីប្រទេសឱ្យអស់ ដើម្បីនាំមកវិញនូវអ្វីដែលល្អៗសម្រាប់ជាតិ និងប្រជាជន

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៥ និង លើកទិសដៅការងារ ឆ្នាំ ២០២៦ របស់ក្រសួងមហាផ្ទៃ រសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦​ សម្តេចមហាបវរធិបតី ប៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ព្រមទាំង […]

ផ្ទុះការវែកញែក! បែបណាទើបជាទង្វើបៀតបៀនផ្លូវភេទកុមារ ជាបទល្មើសជាក់ស្តែងត្រូវផ្តន្ទាទោស ឬគ្រាន់តែជាការលេងសើចធម្មតា?

មហាជនកំពុងផ្ទុះការវែកញែក ដោយអ្នកកខ្លះសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ខណៈមហាជនខ្លះទៀតថា កុំប្រកាន់ច្រើនពេកអី បន្ទាប់ពីបានឃើញវីដេអូសកម្មភាពក្រុមគ្រួសារដែលមានប្រជាប្រិយភាពលើបណ្តាញសង្គម និងជាអ្នកសារព័ត៌មានអនឡាញផង បានធ្វើសកម្មភាពស្ទាបអង្អែល ស្រើបស្រាលលើរាងកាយកុមារ និងថតវីដេអូសើចសប្បាយហាក់បីដូចជាការលេងសើចទៅវិញ។ ទោះបីជាកុមាររូបនោះជាកូន ឬជាក្មួយក៏ដោយ ឬជាការលេងសើចក៏ដោយ ប៉ុន្តែមហាជនយ៉ាងច្រើនបានសម្តែងការមិនពេញចិត្តជាខ្លាំងចំពោះទង្វើមិនសមរម្យនេះ និងចាត់ទុកថា នេះជាទង្វើបៀតបៀនផ្លូវភេទលើកុមារ ជាបទល្មើសជាក់ស្តែង ទាំងស្រី ទាំងប្រុស ទាំងអ្នកថត ត្រូវផ្តន្ទាទោស។ ផ្ទុយទៅវិញ អ្នកលេងបណ្តាញសង្គមខ្លះទៀតបញ្ចេញមតិថា គ្រាន់តែលេងជាមួយក្មួយក៏ជាបទល្មើសដែរ ស្របពេលសាមីខ្លួនចេញបញ្ជាក់ថា «គាត់ក្មួយប្រុសខ្ញុំ […]

ស្នាដៃឆ្នើម! ការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ណាខ្លះ ជាប់ជ័យលាភីប្រចាំឆ្នាំ២០២៥?

ក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំពិធីប្រកាសជ័យលាភីការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តឆ្នើមប្រចាំឆ្នាំ២០២៥ នៅក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ការប្រឡងប្រណាំងការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តឆ្នើមនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកទឹកចិត្តដល់ការអនុវត្តការងាររបស់ការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តដែលមានស្នាដៃឆ្នើមក្នុងការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្តឹង និងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។ […]

ឯកអគ្គរដ្ឋទូតដំបូងរបស់ប្រេស៊ីលប្រចាំកម្ពុជា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ

ក្នុងជំនួបជាមួយ លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ បានស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរ ចំពោះការតែងតាំង លោកជំទាវ ជាឯកអគ្គរដ្ឋទូតដំបូងរបស់ប្រទេសប្រេស៊ីលប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងភ្នំពេញ។  ឯកឧត្តម ប្រាក់ សុខុន បានធ្វើការកត់សម្គាល់ប្រកបដោយការពេញចិត្ត ចំពោះសន្ទុះរីកចម្រើនយ៉ាងស្វាហាប់នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ តាមរយៈការបើកស្ថានទូតថ្មីដែលមាននិវេសនដ្ឋាននៅក្នុងរាជ/រដ្ឋធានីនៃប្រទេសទាំងពីរ […]

5
Promotion