ថ្មីៗនេះតារាចម្រៀង គូម៉ា បានចោលជាសំណួរទៅកាន់អ្នកគាំទ្ររបស់ខ្លួនទាំងអារម្មណ៍មិនសប្បាយចិត្តថា ខ្ញុំមានប្រពន្ធកូនហើយ តើនៅបន្តគាំទ្រនិងស្រឡាញ់ខ្ញុំទៀតទេ ? តារាចម្រៀងមនោរសញ្ចេតនា ស្រគត់ស្រគុំមិនសូវនិយាយច្រើនលោក គូម៉ា ចោលជាសំណួរបែបនេះបន្ទាប់ពីមានអ្នកគាំទ្រក៏ដូចជាមិត្តភក្តិជាច្រើននិយាយចំអែចំអន់ទៅកាន់លោក បន្ទាប់ពីភរិយាលោកសម្រាលបានកូនប្រុសម្នាក់កាលពីពេលថ្មីៗ ។ លោក គូម៉ា បាននិយាយថា « សំនួរមួយនេះសុំសួរជាពិសេសទៅកាន់ហ្វេនៗនឹងអ្នកគាំទ្ររូបខ្ញុំរហូតមក តើអ្នកនៅតែបន្តស្រលាញ់គាំទ្រខ្ញុំបន្តទៀតទេក្នុងអាជីពសិល្បៈរបស់ខ្ញុំ នៅពេលដែលខ្ញុំមានប្រពន្ធមានកូន ? ព្រោះគេតែងតែនិយាយថានៅពេលដែលដែលអ្នកសិល្បៈមានគ្រួសារមានកូននោះនិងធ្លាក់ប្រជាប្រិយភាព តើពិតមែនរឺទេហ្វេនៗ ? » ។ ជាមួយនិងការចោលជាសំណួរនេះ តារាចម្រៀងលោក គូម៉ា បានឆ្លើយតបដោយក្លាហានថា « សម្រាប់ខ្ញុំគឺចង់បង្ហាញប្រាប់អ្នកគាំទ្រខ្ញុំថា នេះគឺជាគ្រួសាររបស់ខ្ញុំ ហើយអរគុណខ្លាំងបំផុតសម្រាប់អ្នកគាំទ្រខ្ញុំដែលគាំទ្រខ្ញុំរហូតមកដល់ខ្ញុំមានថ្ងៃនេះ » […]
Archives
ដំណឹងល្អ ក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស៊ នៅស្រុកស្នួល ខេត្តក្រចេះ ២ថ្ងៃជាប់គ្នា ប្រជុំដោយកំពូលតារាល្បីៗ
មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra បានធ្វើដំណើរមកដល់ស្រុកស្នួល ខេត្តក្រចេះ ហើយ។ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងល្បីៗជាច្រើនរូបមកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា កំពូលតារាចម្រៀងប្រចាំប្រទេស […]
អ្នកជំនួញខ្មែរម្នាក់ ដាក់មហិច្ឆតាប្រែក្លាយទឹកដីកោះស្តេច ទៅជាកូនទីក្រុងដ៏ទាក់ទាញ
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ ដែលជាអ្នកជំនួញខ្មែរវ័យក្មេងមួយរូប បានដាក់មហិច្ឆតាប្រែក្លាយទឹកដីកោះស្តេច នៅក្នុងខេត្តកោះកុង ដែលធ្លាប់តែស្ងាត់ជ្រងំ ទៅជាកូនទីក្រុងដ៏ទាក់ទាញបំផុតនៅកម្ពុជា។ នៅលើបណ្តាញសង្គម អ្នកឧកញ៉ា សួរ វីរៈ បានបញ្ជាក់ថា ការបើកជាផ្លូវការរីស៊តម៉េតម័ងឃី (Mad Monkey Koh Sdach) នឹងក្លាយជាផលិតផលទេសចរណ៌ថ្មីស្រឡាងលើទឹកដីកោះស្តេច ហើយផលិតផលថ្មីមួយនេះនឹងក្លាយជាទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀតដែលអាចទាក់ទាញទេសចរណ៌អន្តរជាតិ បានស្គាល់ទឹកដីកោះស្តេច ។ ទន្ទឹមនឹងនេះ […]
ឯកឧត្តម ស សុខា ចាត់ទុកការប្រមាថកាតទានលើសម្ដេចតេជោ ហ៊ុន សែន ជាសន្តានស្មោកគ្រោករបស់បុគ្គលជ្រុលនិយមមួយក្ដាប់តូច
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកការប្រមាថកាតទានលើសម្ដេចតេជោ ហ៊ុន សែន ជាសន្តានស្មោកគ្រោករបស់បុគ្គលជ្រុលនិយមមួយក្ដាប់តូច។ តាមរយៈសំណេរលើទំព័រហ្វេសប៊ុកនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានសរសេររៀបរាប់ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ទោះជាបុគ្គលខ្លះចិញ្ចឹមចិត្តប្រមាថកាតទាន សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដោយសារស្រេចឃ្លានអំណាច និងព្រោះតែគំនុំបុគ្គលយ៉ាងណាក្ដី ក៏នោះជាសន្តានស្មោកគ្រោករបស់បុគ្គលជ្រុលនិយមមួយក្ដាប់តូច ក្នុងខណៈប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស […]
ឯកឧត្តម ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ
ក្នុងឱកាសអញ្ជីញដឹកនាំកិច្ចប្រជុំលើកទី២៤ របស់ គ.ជ.អ.ប. ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានណែនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា គ.ជ.អ.ប. ទាំងអស់ ឱ្យចូលរួមពិនិត្យ និងកែលម្អរចនាសម្ព័ន្ធប្រព័ន្ធអភិបាលកិច្ច និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យស្របទៅនឹងគោលការណ៍នៃរដ្ឋបាលឯកភាព ដើម្បីធានាការគ្រប់គ្រង ចាត់ចែងមុខងារ និងធនធានតាមស្ថានភាពជាក់ស្តែង និងចរិតលក្ខណៈរបស់រដ្ឋបាលជាលក្ខណៈទីក្រុង ជនបទ ស្របទៅតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ […]
ប្រេងអណ្តែតលើឆ្នេរព្រែកត្រែង អាជ្ញាធរសម្អាតជិតអស់ហើយ ប៉ុន្តែមិនទាន់អនុញ្ញាតឲ្យចុះមុជទឹកបាននៅឡើយ
ប្រេងដែលហូរអណ្តែតមកលើឆ្នេរព្រែកត្រែង ក្នុងខេត្តព្រះសីហនុ មកដល់ពេលនេះ អាជ្ញាធរសម្អាតបានប្រមាណជាង៩៥ភាគរយហើយ ប៉ុន្តែមិនទាន់អាចឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរលេងនៅមាត់សមុទ្រនៅចំណុចនេះ ឬចុះមុជទឹកលេងកម្សាន្តបាននៅឡើយទេ ដោយរង់ចាំមួយរយៈពេលខ្លីសិន ។ នៅព្រឹកថ្ងៃ៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បន្ទាប់ពីប្រេងហូរអណ្តែតមកលើឆ្នេរព្រែកត្រែង កាលពីថ្ងៃទី១ខែកុម្ភៈ ក្រុមការងារជំនាញបានសម្អាតប្រមាណជា៩៥ភាគរយហើយ នៅសល់តែកំណកកម្អែលបន្តិច បន្តួចប៉ុណ្ណោះ ខណៈក្រុមការងាររបស់ក្រសួងពាក់ព័ន្ធកំពុងមមាញឹកសម្រុកសម្អាត ដើម្បីឲ្យពលរដ្ឋចុះលេងទឹកបានឆាប់ៗនេះ […]
ផ្លូវលេខ១៥៣៤ តភ្ជាប់ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានប្រែក្លាយពីផ្លូវក្រាលគ្រួសក្រហម ឱ្យទៅជាផ្លូវក្រាលកៅស៊ូ
រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយកំណត់អាទិភាពគន្លឹៈចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងនោះផ្លូវនៅតែជាអាទិភាពគន្លឹះ របស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបទៅនិងកំណើនប្រជាជន និងនគរូបនីយកម្ម ស្របតាមសុភាសិតបុរាណខ្មែរ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ធ្លាប់បានលើកឡើងជារឿយៗ […]
ពលរដ្ឋខ្មែរ ទទូចឲ្យអាជ្ញាធរកម្ពុជានិងកូរ៉េ ចាត់វិធានការលើបុគ្គលឈ្មោះ ប៊ុត វីឆៃ រហស្សនាម«អាចារ្យហ្វី»ដែលប្រមាថថ្នាក់ដឹកនាំនិងជនពិការ
ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស និងក្រៅប្រទេស បានចេញមកប្រតិកម្មខ្លាំងៗ និងទទូចសូមក្រសួងការបរទេស និងរដ្ឋាភិបាលភិបាលកូរ៉េ ចាត់វិធានការច្បាប់លើបុគ្គលឈ្មោះ ប៊ុត វីឆៃ រហស្សនាម«អាចារ្យហ្វី» ដែលបានសម្តីប្រមាថលើថ្នាក់ដឹកនាំកម្ពុជា និងប្រមាថមើលងាយមកលើជនពិការ។ លោក សូរ មុនីឬទ្ធ ដែលគណនីfacebooK (សូរ មុនីឬទ្ធ/So Mony Rith) បានលើកឡើងថា សម្រាប់ការប្រើប្រាស់ពាក្យប្រមាថមើលងាយដ៏អាក្រក់របស់បុគ្គលឈ្មោះ ប៊ុត វីឆៃ រហស្សនាម «អាចារ្យហ្វី» […]
ឯកឧត្តម ហ៊ុន ម៉ានី មិនអាចទទួលយកបាននូវទង្វើរបស់ជនអគតិមួយក្រុម ដែលបានប្រមាថកាតទានមកលើក្រុមគ្រួសារ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានបង្ហាញការឈឺចាប់ចំពោះការប្រមាថរបស់ជនអគតិមួយចំនួនមកលើក្រុមគ្រួសារ ដែលលះបង់ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ។ តាមរយៈបណ្តាញសង្គមនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា៖ «ខ្ញុំពិតជាមិនអាចទទួលយកបាន នូវទង្វើរបស់ជនអគតិមួយក្រុម ដែលបានប្រើប្រាស់ពាក្យពេចន៍អសុរស ប្រមាថកាតទានមកដល់សមាជិកក្រុមគ្រួសារខ្ញុំឡើយ។ បើទោះពួកគេមិនទទួលស្គាល់នូវការលះបង់របស់ក្រុមគ្រួសារខ្ញុំ ក្នុងបុព្វហេតុជាតិ និងមាតុភូមិនាពេលកន្លងមក ក៏គួរពួកគេត្រូវទទួលស្គាល់នូវភាពចាស់ទុំរបស់ពួកគាត់ក្នុងសង្គមខ្មែរ ដែលមានអារ្យធម៌ថ្កុំថ្កើង និងថ្លៃថ្នូរដែរ»។ […]
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ ជួបជុំអាហារសាមគ្គីជាមួយសមាជិកឈរលើឆន្ទៈតែមួយ តម្កល់ផលប្រយោជន៍ជាតិជាធំ
«យុវជនបូជាការពារយុត្តិធម៌» បានរៀបចំកម្មវិធីជួបជុំដ៏ធំប្រចាំឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ អនុប្រធាន សមាជិក សមាជិកា កាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។ កម្មវិធីជួបជុំសមាជិកដ៏ធំនេះ គឺដើម្បីជាការដាស់ស្មារតីប្រជាពលរដ្ឋ ពិសេសយុវជនជំនាន់ក្រោយឱ្យចេះស្រឡាញ់សន្តិភាព ការពារសន្តិភាព និងស្អប់ខ្ពើមភ្លើងសង្គ្រាមហើយបញ្ចៀសកុំឱ្យប្រវត្តិសាស្ត្រច្រំដែល។ នៅចំពោះមុខសមាជិក សមាជិកា នាឱកាសនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ […]

