សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបសំណេះសំណាលជាមួយប្រតិភូកីឡា កីឡាករ កីឡាការិនីកម្ពុជា ទៅចូលរួមការប្រកួតកីឡាអាស៊ីលើកទី១៩ នៅទីក្រុងហាន់ចូវ សាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២០ កញ្ញា ២០២៣ នៅវិមានសន្តិភាព។ សម្តេចធិបតី មានប្រសាសន៍ថា កីឡា គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបំផុសនូវស្មារតីស្នេហាជាតិ ជាពិសេស ការបង្កើតនូវស្មារតីនៃការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ដែលជាកម្លាំងគាំទ្រដ៏សកម្មបំផុតក្នុងការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីគ្រប់ៗរូប។ ជាងនេះទៅទៀត អ្វីដែលរឹតតែពិសេសសម្រាប់កម្ពុជា និងជាមោទនកភាពជាតិនោះគឺភាពរួសរាយរាក់ទាក់ […]
Author: Phea ra
រដ្ឋ បានចំណូលជាង ៣៥លានដុល្លារក្នុងមួយឆ្នាំៗ ពីឧស្សាហកម្មរ៉ែមាស
ក្រុមហ៊ុនរ៉ែមាសមកពីប្រទេសអូស្ត្រាលី បាននិងកំពុងបង់សួយសារ ពន្ធនិងអាករលើស ៣៥លានដុល្លារជូនរដ្ឋក្នុងមួយឆ្នាំៗ និងផ្តល់ការងារប្រមាណ ៦០០កន្លែងជូនប្រជាជនកម្ពុជា។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្ដីនៃក្រសួងរ៉ែនិងថាមពល ជាមួយក្រុមហ៊ុនរ៉ែមាសរបស់ប្រទេសអូស្ត្រាលី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមហ៊ុនអូស្ត្រាលីរ៉ឺនេសង់ មីនីរ៉លលីមីតធីត ដែលកំពុងប្រតិបត្តិការស្សាហកម្មចម្រាញ់រ៉ែមាសលំដាប់អន្តរជាតិនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានបង្ហាញពីភាពរីករាយបន្ថែមជាមួយការកាត់បន្ថយបែបបទឲ្យសាមញ្ញដោយក្រសួងរ៉ែ និងថាមពល ក្នុងការបញ្ជាក់លើផលិតផលនាំចេញ និងជាពិសេសគម្រោងបញ្ចុះថ្លៃអគ្គិសនីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះការប្រើអគ្គិសនីលើសមធ្យមភាគកន្លងទៅ។ […]
ក្រសួងរ៉ែ បញ្ជាក់ពីលក្ខខណ្ឌទទួលបានការបញ្ចុះថ្លៃអគ្គិសនី ចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម
ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ចេញសេចក្តីប្រកាសព័ត៌មានពីការបញ្ចុះថ្លៃអគ្គិសនី ចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ក្នុងគោលដៅជម្រុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងផ្នែកកសិកម្ម ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ ការសម្រេចបញ្ចុះថ្លៃអគ្គិសនី ចំសម្រាប់វិស័យទាំងពីរនេះ បានឡើងតាមការណែនំារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានសម្រេចឱ្យក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការបញ្ចុះថ្លៃអគ្គិសនីចំពោះបរិមាណអគ្គិសនី […]
ក្រសួងយុត្តិធម៌ ឈានដល់ការរៀបចំឯកសារចុងក្រោយ សម្រាប់ដំណើរការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
រយៈពេល ២ថ្ងៃ នៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារការពាក់ព័ន្ធ ធ្វើវិបស្សនាលើកទី៦ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ វិបស្សនាលើកទី៦នេះ ត្រូវបានរៀបចំឡើង បន្ទាប់ពីទទួលបានធាតុចូលសំខាន់ៗពីសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យ និងកែសម្រួលចុងក្រោយលើសេចក្តីព្រាងព្រះរាជក្រឹត្យនេះ ដើម្បីធានាបានភាពគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនេះ អង្គវិបស្សនាក៏បានបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងឯកសារនានាពាក់ព័ន្ធនឹងការដាក់ឱ្យដំណើរការនូវអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ […]
កម្ពុជា ត្រៀមនាំចេញផ្លែដូងស្រស់ទៅចិន ខណៈក្រសួងប្រាប់ម្ចាស់ចំការចម្ការរួសរាន់ចុះបញ្ជី
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា បានឲ្យដឹងនៅថ្ងៃទី២០ ខែកញ្ញានេះថា ពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយយចិន កាលពីថ្ងៃទី១៥ កញ្ញា កន្លងទៅ។ នៅពេលសម្រេចបានពិធីសារនេះហើយ កម្ពុជាត្រូវធ្វើការជាមួយប្រជាកសិករធ្វើយ៉ាងណាឱ្យពួកគាត់ដាំដុះផ្លែដូង ស្របទៅតាមស្តង់ដាអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន។ មន្ត្រីអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម […]
ពន្ធនាគារ បារម្ភពីកំណើនជនជាប់ឃុំបច្ចុប្បន្នកើនដល់ជាង ៤ម៉ឺននាក់
អគ្គនាយកដ្ឋានពន្ធនាគារ បានបង្ហាញការព្រួយបារម្ភពីកំណើនជនជាប់ឃុំនាពេលបច្ចុប្បន្ន ដែលគិតមកដល់ពេលនេះមានចំនួន ៤១,៣១៨នាក់។ ឯកឧត្តម ឈន សាណាត ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានណែនាំទៅដល់អគ្គនាយករង ទទួលបន្ទុកពន្ធនាគាររាជធានី-ខេត្ត និងប្រធានមណ្ឌលពន្ធនាគារទាំងអស់ ត្រូវណែនាំមន្ដ្រីក្រោមឱវាទ ត្រូវមានការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការគ្រប់គ្រងជនជាប់ឃុំ។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំស្ដីពីការងារគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពី ឯកឧត្តម-លោកជំទាវ អគ្គនាយរង […]
ប្រមុខរាជរដ្ឋាភិបាល ស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់លោកជំទាវ ភឿង សកុណា និងគណៈប្រតិភូ ក្នុងបេសកកម្មដ៏ជោគជ័យ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរសារលើបណ្តាញសង្គម ស្វាគមន៍ដ៏កក់ក្ដៅនូវដំណើរមាតុភូមិនិវត្តន៍ និងថ្លែងអំណរគុណដល់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគណៈប្រតិភូ ដែលបានបំពេញបេសកកម្មដ៏ជោគជ័យ ក្នុងការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានដឹកនាំគណ:ប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្ប: វិលត្រឡប់មកមាតុប្រទេសវិញ ក្រោមវត្តមានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្តីមោទន:ពីសំណាក់ ឯកឧត្ដម ហ៊ុន […]
ក្រុមការងារស្រាវជ្រាវសត្វព្រៃ នឹងបង្ហាញតួលេខសត្វដំរីអាស៊ីនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា
ដំរីអាស៊ីដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារប្រព័ន្ធអេកូឡូស៊ី ជាពិសេសនៅតំបន់ដែលជាដែនជម្រកព្រៃធម្មជាតិរបស់សត្វដែលមានមាឌធំមហិមានេះ។ យោងទៅលើការសិក្សាតាមរយៈDNA ដែលធ្វើឡើងក្នុងឆ្នាំ២០០៩ តំបន់ដែនជម្រកសត្វព្រៃកែវសីមាមានវត្តមានសត្វដំរីអាស៊ីប្រហែល ១០០ – ១៣០ក្បាល។ យ៉ាងណាមិញតួរលេខនេះមិនអាចបញ្ជាក់អំពីចំនួនសត្វដំរីអាស៊ី នៅក្នុងឆ្នាំ២០២៣បាននៅឡើយទេ។ តើស្រាវជ្រាវរកចំនួនសត្វដំរីអាស៊ីដែលរស់នៅក្នុងព្រៃដោយរបៀបណា? ក្រុមការងារស្រាវជ្រាវសត្វព្រៃរបស់អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំដែនជម្រកសត្វព្រៃកែវសីមា បានធ្វើការសិក្សាស្រាវជ្រាវរកចំនួនរបស់សត្វដំរីតាមវិធីសាស្ត្រធ្វើ DNAដោយជាបឋមគឺដើរស្វែងរកលាមកសត្វដំរីអាស៊ីនេះនៅក្នុងព្រៃ បន្ទាប់មក ប្រមូលយកសំណាកលាមកទាំងនេះមកធ្វើការវិភាគនៅមន្ទីពិសោធន៍។ សម្រាប់កិច្ចសិក្សាស្រាវជ្រាវនេះគឺមានរយៈពេល៦ខែ ដោយរាប់ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ រហូតដល់ខែឧសភា ឆ្នាំ២០២៣។ ចំណែកឯលទ្ធផលពីការសិក្សាវិភាគ DNA របស់សត្វដំរីអាស៊ីនៅក្នុងដែនជម្រកសត្វព្រៃកែវសីមានេះនឹងត្រូវបង្ហាញនៅឆ្នាំ២០២៤តាមរយៈមន្ទីរពិសោធន៏នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អភិបាលខេត្តនីមួយៗ ត្រូវប្រកួតប្រជែងគ្នា «ទាក់ម៉ូយ»
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចបានប្រឹងប្រែងទៅទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសមកហើយ ដូច្នេះថ្នាក់ដឹកនាំខេត្តនីមួយៗត្រូវប្រឹងប្រែងទាក់ទាញបន្តទៅតាមខេត្តរបស់ខ្លួន។ ពីវេទិកាជួបសំណេះសំណាលជាមួយកម្មករ និយោជិកជិត ២ម៉ឺននាក់ នៅស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ខេត្តនីមួយៗគួរប្រកួតប្រជែងគ្នាទាក់ម៉ូយ។ «ទាក់ម៉ូយ» ដែលសម្តេចធិបតីសំដៅដល់ការទាក់ទាញអ្នកវិនិយោគ ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍក្នុងមូលដ្ឋានរបស់ខ្លួន។ ការទាក់ម៉ូយនេះ ដោយសម្តេចលើកយោបល់ដល់បណ្តាអភិបាលខេត្តថា ខេត្តរបស់ខ្លួនមានសក្តានុពលរៀងៗខ្លួន […]
សម្តេចធិបតី ហ៊ុន ម៉ាណែត សុំឲ្យពលរដ្ឋខ្មែរគ្រប់និន្នាការ រួមគ្នាក្នុងស្មារតីជាតិនិយម ដើម្បីលើកតម្កើងកិត្តិយសជាតិ
“មិនថាបក្សណា រឿងបោះឆ្នោត រឿងនយោបាយយើងខុសគ្នា ប៉ុន្តែនៅពេលយើងលើកតម្កើងកិត្តិយសជាតិ លើកតម្កើងកេរ្តិ៍តំណែងដូនតាយើង យើងត្រូវរួមគ្នាចិត្តមួយថ្លើមមួយក្នុងនាមជាកូនខ្មែរទាំាំងអស់គ្នា នេះហើយជាស្មារតីជាតិនិយម” នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ពីវេទិកាជួបសំណេះសំណាលជាមួយកម្មករ និយោជិកជិត ២ម៉ឺននាក់ នៅស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវប្រជាពលរដ្ឋរួមគ្នាធ្វើសកម្មភាពអបអរសាទរចំពោះព្រឹត្តិការណ៍ ដាក់បញ្ចូលប្រាសាទកោះកេរ […]