អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងថា៖ «ភាពជឿទុកចិត្តចំពោះអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ត្រូវបានបាត់បង់យូរណាស់មកហើយ»។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា នៅចំពោះមុខនៃការអត្ថាធិប្បាយមិនត្រឹមត្រូវ លម្អៀង និងបង្កឱ្យមានការភាន់ច្រលំ ដែលបានផ្សព្វផ្សាយថ្មីៗនេះដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW អ្នកនាំពាក្យក្រសួងការបរទេស មានភាពចាំបាច់ក្នុងការ បង្ហាញអំពីព័ត៌មានពិតមួយចំនួន ដូចតទៅ៖ ១. ការអះអាងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ […]
Author: Phea ra
សម្តេចធិបតីនាយករដ្ឋមន្រ្តី ស្វាគមន៍ក្រុមហ៊ុន Huawei ចំពោះការវិនិយោគលើបច្ចេកវិទ្យាថ្មីៗ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក លាំង ហ័រ (Liang Hua) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd ចូលជួបសម្ដែងការ គួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។ លោក លាំង ហ័រ បានគោរពរាយការណ៍ជូនសម្ដេចធិបតី […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តួចផ្តើមគំនិតឲ្យក្រុមហ៊ុនថាមពលអគ្គិសនីចិន នាំចូលបច្ចេកវិទ្យាថ្មី ដើម្បីអភិវឌ្ឍវិស័យថាមពលស្អាតនៅកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម វិន ស៊ូកាំង (Wen Shugang) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Huaneng Group និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ សម្ដេចធិបតី បានអរគុណចំពោះការអបអរសាទរ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC ពន្លឿនគម្រោងថ្មីៗដែលកំពុងសិក្សានៅកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោក វ៉ាង តុងជូ (Wang Tongzhou) ប្រធាន ក្រុមហ៊ុន China Road and Bridge Corporation (CRBC) និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣, នៅរដ្ឋធានីប៉េកាំង […]
សម្តេចតេជោ ហ៊ុន សែន៖ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់ខ្ញុំទៅទៀត, កូននាគរាជច្បាស់ជាមិនក្លាយទៅកូនកង្កែបនោះឡើយ
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កោតសសើរសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលទើបកាន់តំណែងនាយករដ្ឋមន្រ្តីកម្ពុជាអាណត្តិថ្មី អាចគ្រប់គ្រងលើការងារទាំងស្រុងបានយ៉ាងល្អ ផ្ទុយពីការគិតទុករបស់សម្តេចតេជោ។ សម្តេចតេជោលើកឡើងបែបនេះលើបណ្តាញសង្គមផ្លូវការរបស់សម្តេច នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ អតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោបានបញ្ជាក់ថា សម្តេចកំពុងតាមសង្កេតមើលសកម្មភាពរបស់នាយករដ្ឋមន្ត្រីថ្មី ទាំងការងារក្នុងប្រទេស និងការងារក្រៅប្រទេស។ សម្តេចបន្តថា ដោយធ្លាប់អនុវត្តផ្ទាល់លើមុខដំណែងជានាយករដ្ឋមន្ត្រី អស់រយៈពេលជាង៣៨ឆ្នាំ សម្តេចអាចនិយាយបានថា នាយករដ្ឋមន្ត្រី ហ៊ុន […]
សម្តេចធិបតីនាយករដ្ឋមន្រ្តីសង្ឃឹមថា ក្រុមហ៊ុនថាមពលចិនដែលវិនិយោគជិត ៣ពាន់លានដុល្លារនៅកម្ពុជា នឹងបន្តដាក់ទុនបន្ថែមទៀត
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក ហាន ស៊ាជុន (Han Xiaojun) ប្រធានក្រុមហ៊ុន SINOMACH Heavy Equipment Group និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ លោក ហាន ស៊ាជុន (Han Xiaojun) […]
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ នាព្រះរាជដំណាក់រដ្ឋធានីប៉េកាំង
ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន, សម្តេចធិបតី ហ៊ុន ម៉ាណែត រួមជាមួយលោកជំទាវ នាល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ចូលក្រាបថ្វាយបង្គំគាល់ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ ខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដេីម្បីក្រាបបង្គំទូលសួរពីព្រះរាជសុខភាព និងគោរពថ្វាយព្រះពរដល់ព្រះអង្គទាំងទ្វេ កំពុងគង់ប្រថាប់នៅព្រះរាជដំណាក់ រដ្ឋធានីប៉េកាំង […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបប្រធានក្រុមហ៊ុនធំៗរបស់ចិនជាបន្តបន្ទាប់ ក្រោយពេលទៅដល់រដ្ឋធានីប៉េកាំងទើបតែប៉ុន្មានម៉ោង
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបក្រុមហ៊ុនធំៗ របស់ចិនជាបន្តបន្ទាប់ ក្រោយពេលទៅដល់រដ្ឋធានីប៉េកាំងទើបតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ នេះសបញ្ជាក់ថា សម្តេចធិបតីនាយករដ្ឋមន្ត្រី មិនទុកពេលវេលាចោល ហើយក្តាប់យកឱកាសមាសនេះ ទាញយកផលប្រយោជន៍ពីមិត្តចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២ ក្នុងពិភពលោក និងជាដៃគូអភិវឌ្ឍន៍ធំជាងគេរបស់កម្ពុជា។ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានទៅដល់អាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅសៀលថ្ងៃទី១៤ ខែកញ្ញា ប្រកបដោយសុវត្ថិភាព និងទទួលស្វាគមន៍ដោយ […]
AMRO វាយតម្លៃថា សេដ្ឋកិច្ចកម្ពុជា បន្តងើបឡើងវិញយ៉ាងរឹងមាំជាមួយកំណើនល្អប្រសើរ
ក្រុមបេសកកម្មរបស់អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បង្ហាញពីលទ្ធផលបឋមនៃការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជាថា សេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងវិញយ៉ាងរឹងមាំជាមួយកំណើនល្អប្រសើរ ដែលគាំទ្រដោយកំណើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក គួបផ្សំនឹងកំណើនក្នុងវិស័យសេវាកម្ម។ ក្រុមបេសកកម្មក៏បានផ្តល់អនុសាសន៍គោលនយោបាយមួយចំនួន ដើម្បីដោះស្រាយហានិភ័យ ភាពងាយរងគ្រោះ និងបញ្ហាប្រឈមដែលកម្ពុជាបាននិងកំពុងជួបប្រទះ ផងដែរ។ ការបង្ហាញពីលទ្ធផលបឋមនៃការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងជំនួបរវាងឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាជាមួយលោកបណ្ឌិត Kouqing Li ប្រធានអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) និងក្រុមបេសកកម្មពិគ្រោះយោបល់ប្រចាំឆ្នាំ២០២៣ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅធនាគារជាតិនៃកម្ពុជា។ […]
គួរឲ្យស្តាយ! កម្ពុជា បាត់បង់សត្វផ្សោតចំណាស់មួយក្បាល ដោយសារមូលហេតុចាស់ស្លាប់
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង៣០នាទីរសៀល មានសត្វផ្សោតមួយក្បាលបានស្លាប់ក្នុងភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បន្ទាប់ពីបានទទួលព័ត៌មាន ក្រុមការងារនៃរដ្ឋបាលជលផល និងអង្គការ WWF បានចុះពិនិត្យសាកសព និងរកឃើញថាសត្វផ្សោតដែលស្លាប់នេះជាផ្សោតញី មានលេខសម្គាល់ ០៨៧ ទម្ងន់១០៥គក្រ និងប្រវែង ២,១០ម៉ែត្រ អាយុប្រមាណ […]