ក្រសួងសាធារណការ បដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយថា មានសេវារត់ការក្រៅផ្លូវការ

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែតុលានេះ បដិសេធទាំងស្រុងចំពោះការចុះផ្សាយនៅលើទំព័រហ្វេសប៊ុក និងគណនីហ្វេសប៊ុកទាំងឡាយ ដែលខ្លឹមសារថា ជាអ្នកបម្រើសេវាសាធារណៈរបស់ក្រសួង ដូចជា៖ មានទទួលរៀបចំឯកសារប្រឡងយកបណ្ណបើកបរយានយន្ត សេវាធ្វើបណ្ណបើកបរស្របច្បាប់ សេវាធ្វើកាតគ្រីថ្មីចំពោះរថយន្តដែលបាត់កាតគ្រី ឡានបញ្ចាំឯកសារ ឡានរំលោះ និងចង់បានឆៀក ដោយមិនបាច់យកឡានមកឆៀក ដែលបង្កឱ្យមានការភ័ន្តច្រឡំដល់សាធារណជ។ន ក្រសួងបញ្ជាក់ថា ព័ត៌មានដែលបានចុះផ្សាយលើទំព័រហ្វេសប៊ុក និងគណនីហ្វេសប៊ុកទាំងឡាយខាងលើនេះជាព័ត៌មានមិនពិត មានចរិតបង្កការភ័ន្តច្រឡំដល់សាធារណជន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។ […]

ឯកឧត្ដម សាយ សំអាល់ ស្នើឲ្យគៀងគរអ្នកវិនិយោគមកដាក់ទុននៅតំបន់រុនតាឯក និងពាក់ស្នែង

ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅសាលាខេត្តសៀមរាប។ ឯកឧត្តម សាយ សំអាល់ បានផ្តល់អនុសាសន៍ណែនាំដល់ស្ថាប័នពាក់ព័ន្ឋ និងអាជ្ញាធរខេត្តក្រុងស្រុក ត្រូវបន្តលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលចាប់ឆ្នោតយកក្បាលដីឡូតិ៍ និងមិនទាន់ចាកចេញឱ្យពួកគាត់ចាកចេញទៅរស់នៅទីតាំងដែលរាជរដ្ឋាភិបាលបានរៀបចំជូនរួចហើយ។ ជាពិសេសអ្នកចំណូលថ្មី ចំពោះគ្រួសារដែលទទួលបានប័ណ្ណកម្មសិទ្ឋិសម្គាល់ម្ចាស់អចលនទ្រព្យ ថ្វីត្បិតជាកម្មសិទ្ឋិស្របច្បាប់ក្តីតែជាគោលការណ៍ ត្រូវកំណត់៥ឆ្នាំទើបគាត់អាចដោះដូរ […]

សំណង់ព្រះវិហារអាយុកាលជិត ១០០ឆ្នាំ មានស្ថាបត្យកម្មល្អឯក នៅវត្តល្អក់ ឬអារញ្ញរង្សី ត្រូវបានអភិរក្ស

វត្តល្អក់ ឬ អារញ្ញរង្សី ស្ថិតក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ទីអារាមមួយនេះមានព្រះវិហារចំណាស់មួយ ដែលមានអាយុកាលប្រមាណ៩០ឆ្នាំ ក្នុងកំឡុងគ្រប់គ្រងវត្តនេះដោយព្រះគ្រូចៅអធិការព្រះនាមដួង នេះបើយោងតាមអក្សរចារិកនៅលើបុស្បក ក្បែរបល្ល័ង្គព្រះ និងការផ្តល់ព័ត៌មានពីសំណាក់ព្រះគ្រូចៅអធិការ សព្វថ្ងៃ។ ព្រះវិហារបុរាណនេះជាទីសក្ការៈមួយ ដែលមានទម្រង់ស្ថាបត្យកម្ម និងសិល្បៈដ៏ល្អ និងរស់រវើកប្លែក ទៅតាមនិយមក្នុងតំបន់នោះ។ សំណង់នេះសង់ឡើងអំពីឈើ រួមមានសសរខាងក្នុង និងគ្រឿងបង្គំដំបូល លើកលែងតែជញ្ជាំង និងសសរជុំវិញតួព្រះវិហារ សង់អំពីឥដ្ឋ។ ដំបូលព្រះវិហារមានសណ្ឋានជាដំបូលកឹង […]

រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់អាទិភាពខ្ពស់លើការគ្រប់គ្រងគ្រោះមហន្តរាយ

កម្ពុជា ក៏មិនខុសពីប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោកនេះដែរ ស្ថានភាពអាកាសធាតុដូចជាការកើនឡើងកម្ដៅ រដូវវស្សាជួបនឹងរបាយទឹកភ្លៀងធ្លាក់មិនបានរាយប៉ាយល្អ ហើយមុខសញ្ញាគ្រោះថ្នាក់ដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ ជំងឺឆ្លងរាតត្បាត និងព្រឹត្តិការណ៍មិនធម្មតា ជំងឺកូវីដ១៩ អគ្គិភ័យ គ្រោះថ្នាក់ផ្លូវគោក ផ្លូវទឹក រលំបាក់អគារ មុខសញ្ញាគ្រោះថ្នាក់ផ្សេងៗទៀតបាន ផ្តាច់អាយុជីវិតមនុស្ស ខូចខាតទ្រព្យសម្បត្តិប្រជាជន សហគមន៍ជាច្រើន។ ទោះបីជាមានមុខសញ្ញាគ្រោះថ្នាក់ គ្រោះមហន្តរាយនៅតែបន្តកើតមានក៏ដោយ រាជរដ្ឋាភិបាលតែងតែប្រើប្រាស់គ្រប់វិធានការសរុប មធ្យោបាយសរុប ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយមកលើប្រជាជន។ […]

ប្រតិភូក្រុងស៊ិនជិន ភ្ញាក់ផ្អើលក្នុងពេលស្នាក់នៅកម្ពុជា ដែលខុសទាំងស្រុងពីប្រព័ន្ធផ្សព្វផ្សាយមួយចំនួន

គណៈប្រតិភូមកពីក្រុងស៊ិនជិន ប្រទេសចិន ដឹកនាំដោយ លោក WANG Shi ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រុងស៊ិនជិន បានចូលជួបឯកឧត្តម សុខ សូកេន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ លោក WANG Shi បានសម្តែងនូវការភ្ញាក់ផ្អើលចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជាក្នុងដំណើរទស្សនកិច្ចលើកនេះ ពិសេសបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ចាប់តាំងពីព្រលានយន្តហោះ និងក្នុងរយៈពេលនៃការស្នាក់នៅកម្ពុជា និងសន្តិសុខសណ្តាប់ធ្នាប់ល្អ ខុសទាំងស្រុងពីអ្វីដែលបានលើកឡើងក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។ លោក […]

កម្ពុជា-ថៃ ប្តេជ្ញាចិត្តជាថ្មីជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ១៥ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ២០២៥

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែតុលានេះ​បានឲ្យដឹងពីជំនួបរវាងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម Cherdkiat Atthakor ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា នៅទីស្តីការក្រសួង។ ក្រសួងបានបញ្ជាក់ថា ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះដំណើរទស្សនកិច្ចផ្លូវការប្រកប​ដោយផ្លែផ្ការបស់ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃនៅកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្ដមឯកអគ្គរាជទូតថៃ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត ក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី […]

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍បណ្តាគណបក្សនយោបាយ មកចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ និងពេញចិត្ត ចំពោះបំណងចង​សម្ព័ន្ធភាពជាមួយបក្សនយោបាយនានា ដែលបានចេញសេចក្តីថ្លែងការណ៍ និងដាក់សំណើសុំចងសម្ព័ន្ធភាពជាមួយ​គណបក្សប្រជាជនកម្ពុជា។ តាមរយៈសារសំឡេងលើបណ្តាញសង្គមនៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាពេញចិត្តនឹងការចងសម្ព័ន្ធភាព ដោយលើមូលដ្ឋាននៃការគោរពឯករាជ្យភាពនៃគណបក្សរៀងៗខ្លួន។ សម្តេចតេជោបានថ្លែងថា៖ «យើងមិនបានគិតថា គណបក្សប្រជាជនកម្ពុជា ជាគណ​បក្សធំ រីឯគណបក្សដទៃមិនបានចូលរួមបោះឆ្នោត ឬបានចូលរួមបោះឆ្នោត តែគ្មានកៅ​អីក្នុង​សភា […]

នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញឱ្យបន្តអនុវត្តលំហាត់រួមត្រីភាគីស្តីពីការសង្គ្រោះគ្រោះមហន្តរាយ កម្ពុជា-ឡាវ-វៀតណាម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតឡាវប្រចំាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវជំនឿជឿជាក់ថា កម្ពុជានឹងកាន់តែរីកចម្រើនលូតលាស់ខ្លាំងក្លាទៅមុខ នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ។ មួយវិញទៀត ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកទ្បើងផងដែរថា […]

ប្រធានមូលនិធិ Nippon ថា កម្ពុជា គឺជាគំរូដ៏ល្អមួយសម្រាប់បណ្តាប្រទេសលើសាកលលោក

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោក យ៉ូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធានមូលនិធិ The Nippon Foundation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។ លោកប្រធានមូលនិធិ ក៏បានថ្លែងកោតសរសើរប្រទេសកម្ពុជា ដែលពីមុនធ្លាប់ជាប្រទេសរងគ្រោះខ្ទេចខ្ទាំដោយ​សារភ្នក់ភ្លើងសង្គ្រាមបែកបាក់ ប៉ុន្តែសព្វថ្ងៃបានចាកចេញផុតពីវិនាសកម្មសោកសង្រេងទាំងនោះ […]

រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ស្នើទូតអាមេរិកជួយជំរុញភ្ញៀវទេសចរអាមេរិកមកទស្សនាកម្ពុជា

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ភ្ញៀវទេសចរសហរដ្ឋអាមេរិក ជាទីផ្សារគោល​ដៅធំរបស់កម្ពុជា ដោយស្ថិតក្នុងចំណោមទីផ្សារធំទាំង១០ ទាំងមុន និងក្រោយវិបត្តិកូវីដ-១៩។ ឯកឧត្តម រដ្ឋមន្ត្រី បានស្នើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត ជួយគាំទ្រដល់ការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅ កាន់ទីផ្សារសហរដ្ឋអាមេរិក និងជួយជំរុញភ្ញៀវទេសចរសហរដ្ឋអាមេរិកឱ្យមកទស្សនាប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត ជាពិសេស​វិនិយោគិនដែលមានចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោក W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១០ […]

5
Promotion