ទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថាមានឱកាសការងារប្រមាណជាង២៥០០កន្លែងសម្រាប់ជូនកម្មកររោងចក្រY & W ដើម្បីបន្តនិរន្តរភាពជីវភាពគ្រួសារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចេញនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ។ ក្រសួងបានបញ្ជាក់ថា៖ “ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយពីឱកាសការងារ និងមានមន្ត្រីរង់ចាំចុះ ឈ្មោះស្វែងរកការងារធ្វើភ្លាមៗជូនបងប្អូនកម្មករនិយោជិត នៅមុខក្រុមហ៊ុន វ៉ាយ […]
Tag: កម្មករ
សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាលើកទី៩
នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១៥ ១៩៤នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។ រោងចក្រសហគ្រាសទាំង ៣០នេះ មានដូចជាក្រុមហ៊ុនអភិវឌ្ឍន៍ពិសេសចំនួន ១រោងចក្រផលិតគ្រឿងសង្ហារឹមចំនួន ១១ រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៤រោងចក្រផលិតសម្ភារសត្វចិញ្ចឹមចំនួន ២រោងចក្រកេសកាតុងចំនួន […]
សហជីពអំពាវនាវឲ្យកម្មករត្រៀមខ្លួនចូលរៀនជំនាញដើម្បីទទួលបានប្រាក់កម្រៃខ្ពស់
ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពកម្មករនិយោជិតតាមរយៈកម្មវិធីបណ្តុះបណ្តាលរបស់រដ្ឋាភិបាល ក្រុមសហជីពអំពាវនាវឲ្យកម្មកររៀនជំនាញបន្ថែមដើម្បីជាទុនក្នុងការចាប់យកឱកាសការងារទទួលបានប្រាក់កម្រៃខ្ពស់ក្នុងបរិបទទីផ្សារកាងារថ្មីៗនាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា
សហជីពមួយគាំទ្ររដ្ឋាភិបាលក្នុងការពន្លឿនប្រាក់ឈ្នួលដល់កម្មករនិយោជិតនិងការកែសម្រួលមធ្យោបាយធ្វើដំណើរ
ប្រធានសម្ព័ន្ឋសហជីពជាតិ លោក ហ្វា សាលី គាំទ្រអនុសាសន៍លោកនាយករដ្ឋមន្រ្តីលើការពន្លឿនប្រាក់ឈ្នួលនិងការកែសម្រួលមធ្យោបាយធ្វើដំណើររបស់កម្មករនិយោជិត
ឯកឧត្តម ហ៊ុន ម៉ាណែត បញ្ជាឱ្យលោក ឃួង ស្រេង ត្រៀមរថយន្តក្រុង ទុកដឹកបងប្អូនកម្មករទៅភ្ជុំបិណ្ឌ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើការណែនាំទៅកាន់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឱ្យត្រៀមរថយន្តក្រុង ដើម្បីដឹកបងប្អូនកម្មករ កម្មការិនីទៅលេងស្រុកកំណើត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ
ត្រីភាគី បន្តចរចាប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត សម្រាប់ឆ្នាំ២០២៤
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បានបើកកិច្ចពិភាក្សាពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤។ កិច្ចប្រជុំដំបូងបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែសីហាកន្លងទៅ ប៉ុន្តែភាគីទាំង៣ ដែលមានភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគីនិយោជក មិនទាន់បញ្ចេញតួលេខនៅឡើយទេ។ តាមគម្រោង បន្ទាប់ពីកិច្ចប្រជុំនៅព្រឹកថ្ងៃទី២៨ ខែសីហានេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ នឹងរៀបចំកិច្ចប្រជុំបន្ទាប់, ថ្ងៃទី៤, ថ្ងៃទី១១, ថ្ងៃទី១៨, ថ្ងៃទី២៥ […]
ត្រីភាគី ផ្តើមពិភាក្សាកំណត់ប្រាក់ខែគោលកម្មករនិយោជិតឆ្នាំ២០២៤ ខណៈសហជីពចង់បាន ២៥០ដុល្លារឡើង
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ បានបើកកិច្ចពិភាក្សាពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងការងារ ប៉ុន្តែភាគីទាំង៣ដែលមានភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគីនិយោជក នោះមិនទាន់បញ្ចេញតួលេខនៅឡើយទេ។ យ៉ាងណាមិញ កិច្ចប្រជុំបានសម្រេចប្រកាសជាផ្លូវការសមាសភាពសមាជិក និងអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រាប់អាណត្តិទី៣ គឺ៖ លោក […]
សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យអាជ្ញាធរបញ្ចេញរថយន្តដឹកជញ្ជូនកម្មករកម្មការិនីទៅបោះឆ្នោត ដោយគ្មានការរើសអើងបក្សនយោបាយ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំឲ្យអាជ្ញាធររាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងក្នុងរង្វង់ ៣០០ ទៅ ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនកម្មករកម្មការិនីទៅបោះឆ្នោតនៅតាមបណ្តាខេត្តនានា។ ក្នុងសារសំឡេងសម្តេចតេជោ តាមតេឡេក្រាមនៅរសៀលថ្ងៃទី១១ ខែកក្កដានេះ បញ្ជាក់ថា ការរៀបចំរថយន្តដឹកកម្មករទៅស្រុកំណើតនេះ ដោយមិនគិតថ្លៃ គ្មានការរើសអើងបក្សនយោបាយ ពណ៌សម្បុរអ្វីនោះទេ ហើយការដឹកជញ្ជូននេះ មិនមានការសួរនាំថា បោះឆ្នោតឲ្យគណបក្សណានោះទេ។ យ៉ាងណាមិញ សម្តេចតេជោបានណែនាំដល់អាជ្ញាធរត្រូវធានាថា កម្មករកម្មការិនីដែលចេញដំណើរទៅបោះឆ្នោតនៅថ្ងៃទី២២ ខែកក្កដា […]
គ.ជ.ប អំពាវនាវឲ្យមានការជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាតឲ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជប) សេចអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត។ ក្នុងសេចក្តីអំពាវនាវរបស់គ.ជ.ប បញ្ជាក់ថា ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ បទបញ្ជា […]
ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបកម្មករកម្មការិនី ជិត ២ម៉ឺននាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ
នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជំនួបសំណេះសំណាលធ្វើឡើង នៅទីតាំងដីមួយកន្លែងស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្នុងឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួន៣៨៥ មានកម្មករ និយោជិតជាង ១៥ម៉ឺន […]
