ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ បានកោតសរសើរចំពោះសមិទ្ធផលទាំងឡាយរបស់កម្ពុជា និងសព្វព្រះរាជហឫទ័យចំពោះភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ខ្មែរ។ នេះបើតាមការឲ្យដឹងក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពីលទ្ធផលនៃព្រះរាជទស្សនកិច្ចជាន់ខ្ពស់របស់ព្រះអង្គម្ចាស់រជ្ជទាយាទ នៃប្រទេសលុចសំបួ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចនេះ ព្រះអង្គម្ចាស់រជ្ជទាយាទអមព្រះរាជ ដំណើរដោយ ឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី […]
Tag: ក្រសួងការបរទេស
កម្ពុជា-បារាំង មានមហិច្ឆតារួមគ្នាក្នុងការពង្រឹងកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
កម្ពុជា-បារាំង បានបង្ហាញមហិច្ឆតារួមគ្នាក្នុងការពង្រឹងកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ខណៈភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ ក្នុងទំនាក់ទំនងទ្វេភាគី ដោយឈរលើមិត្តភាពជាប្រវត្តិសាស្ត្រ និងតម្លៃរួម។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះនៅទីស្តីការក្រសួងការបរទេស។ ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស ព្រះរាជទស្សនកិច្ចនាពេលថ្មីៗនេះ របស់ […]
កម្ពុជា និងសហរដ្ឋអាមេរិក ប្តេជ្ញាពង្រឹងទំនាក់ទំនងបន្ថែមទៀត
កម្ពុជា និងសហរដ្ឋអាមេរិក ប្ដេជ្ញាពង្រឹងទំនាក់ទំនងបន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។ ក្រសួងការបរទេស បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរចំពោះការបោះឆ្នោតប្រកបដោយជោគជ័យនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ខណៈទទួលជួបលោកស្រី Bridgette L. Walker ភារៈធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សម្តែងការគួរសម នៅទីស្តីការក្រសួង នាថ្ងៃទី១០ […]
ទស្សនកិច្ច និងជំនួបញឹកញាប់រវាងថ្នាក់ដឹកនាំកម្ពុជា-ចិន បង្ហាញពីជំនឿទុកចិត្តផ្នែកនយោបាយខ្ពស់ និងមិត្តភាពរឹងមាំដូចដែកថែប
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់ឯកឧត្ដម នៅព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យនៅក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ […]
ប្រមុខការទូតចិន មកបំពេញទស្សនកិច្ចនៅកម្ពុជា ស្របពេលគម្រោងព្រែកជីកហ្វូណនតេជោ ឡើងកម្តៅ
ប្រមុខការទូតចិន ឯកឧត្តម វ៉ាង យី នឹងត្រូវចំណាយពេល ៣ថ្ងៃ ដើម្បីបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ពោលគឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងអំឡុងទស្សនកិច្ចនេះ ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្តី្រការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម […]
កម្ពុជា ថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះអំពើវាយប្រហារភេរវកម្មនៅសាលមហោស្រព ទីក្រុងមូស្គូ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីការវាយប្រហារភេរវកម្ម នៅសាលមហោស្រព នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី ដោយបានបញ្ជាក់ថា កម្ពុជា មានក្តីរន្ធត់ចំពោះការស្លាប់បាត់បង់ជីវិតរបស់មនុស្សរាប់សិបនាក់ និងការរងរបួសរាប់ រយនាក់ នៅក្នុងការវាយប្រហារភេរវកម្មនៅសាលមហោស្រពទីក្រុងមូស្គូនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ រាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះអំពើវាយប្រហារដ៏សាហាវឃោរឃៅនេះ។ ក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសសូមសម្ដែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត និងសមានចិត្តដ៏ជ្រាលជ្រៅជូនចំពោះគ្រួសារ ជនរងគ្រោះ និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ហើយសូមជូនពរឱ្យអ្នករងរបួសទាំងអស់បានជា សះស្បើយឆាប់រហ័ស។ កម្ពុជាធ្វើការបញ្ជាក់ជាថ្មីម្ដងទៀតថា […]
ជប៉ុន ផ្តល់ឥណទានសម្បទាន ១៥៤លានដុល្លារដល់កម្ពុជា សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់
ក្រសួងការបរទេស បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្តី្រការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម កុមឺរ៉ា ម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នឹងអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពី ការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២១.១០៤ លានយ៉េន (ប្រមាណ […]
កម្ពុជា និងលិចតិនស្តាញ ចុះកិច្ចព្រមព្រៀងត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល និង ផ្លែផ្កា ជាមួយ លោកជំទាវ Dominique Hasler រដ្ឋមន្ត្រីការបរទេស អប់រំ និងកីឡា នៃបុរីក្សត្រ លិចតិនស្តាញ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤។ រដ្ឋមន្ត្រីការបរទេសទាំងពីរ […]
កម្ពុជា សរសេរលិខិតឆ្លើយបំភ្លឺទៅ The Diplomat ដែលវិភាគថា អាមេរិកអាចនឹងដាក់ទណ្ឌកម្មមកលើកម្ពុជាដូចកូរ៉េខាងជើង
ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៨ ខែកុម្ភៈនេះ បំភ្លឺចំពោះការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមចំណងជើងថា “កម្ពុជាទាត់ចោល ការវិភាគថាអាមេរិកនឹងដាក់ទណ្ឌកម្មកម្ពុជាដូចកូរ៉េខាងជើង”។ អ្នកនាំពាក្យក្រសួងថា ពុំបានចេញសេចក្ដីថ្លែងការណ៍ឡើយ តែបានសរសេរលិខិតឆ្លើយបំភ្លឺ The Diplomat។ ចំពោះការធ្វើអត្ថាធិប្បាយរបស់អ្នកយកព័ត៌មាន ថាសហរដ្ឋអាមេរិកនៅមិនទាន់បានសម្រេច ផ្តល់ប្រព័ន្ធអនុគ្រោះ GSP ដល់កម្ពុជាឡើងវិញទេ ខណៈដែលប្រព័ន្ធនេះបានផុតកំណត់ក្នុង ឆ្នាំ២០២០។ អ្នកនាំពាក្យបញ្ជាក់ថា ករណីនេះបានកើតមានចំពោះក្រុមប្រទេសកំពុងអភិវឌ្ឍន៍ដែល […]
ប្រមុខការទូតកម្ពុជា និងនូវែលសេឡង់ សន្ទនាតាមទូរស័ព្ទ ក្នុងឱកាសខួបនៃការបង្កើតទំនាក់ទំនងការទូត ៦៥ឆ្នាំ
ក្រសួងការបរទេសបានឲ្យដឹងថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទប្រកបដោយភាពស្និទ្ធស្នាល និងផ្លែផ្កាជាមួយឯកឧត្តម Winston Peters ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស នៃប្រទេសនូវែលសេឡង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរអង្វែង និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរីកចម្រើនលើស្ទើរគ្រប់វិស័យ។ ឆ្នាំ២០២៤ នេះ គឺជាខួប ៦៥ឆ្នាំ […]
