សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា ទស្សនៈ វប្បធម៌ និងមូលដ្ឋាននៃភាពជោគជ័យ ការប្រឡងបាក់ឌុបនាពេលកន្លងមកនេះ គឺជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ការយកមកអនុវត្តនៅក្នុងសង្គម ពីព្រោះការប្រឡងបានដំណើរការទៅដោយតម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ និងគុណាធិបតេយ្យ ដែលស្ថាប័នផ្សេងៗគួរយកធ្វើជាគំរូ។ សម្តេចធិបតីមានប្រសាសន៍ថា ពិតណាស់កំណែទម្រង់នៃការប្រឡងបាក់ឌុបនេះ មិនងាយស្រួលទេ ការផ្លាស់ប្តូរផ្នត់គំនិតសង្គម ឪពុកម្តាយ សិស្ស តាំងពីឆ្នាំ២០១៤បានគឺពិបាកណាស់ មិនស្រួលដូចឥលូវទេ។ សូម្បីនៅឆ្នាំ២០១៥ ២០១៦ […]
Tag: ក្រសួងអប់រំ
រដ្ឋមន្ត្រីអប់រំ ប្តេជ្ញាប្រែក្លាយគ្រឹះស្ថានសិក្សាយ៉ាងហោចណាស់ ៥០០ ទៅ ១០០០ ឱ្យក្លាយជាសាលារៀនគំរូ ក្នុងរយៈពេលពីរឆ្នាំខាងមុខ
នៅក្នុងអំឡុងពេលនៃដំណើរការឆ្នាំសិក្សា ២០២៣-២០២៤ ក្រសួងនឹងជ្រើសរើស សាលារៀនសំណាក ដែលជាសាលារៀនមានសក្តានុពលប្រមាណ ៥០០សាលា ដើម្បីទទួលការជួយគាំទ្រនិងធ្វើការវាយតម្លៃ ដោយរំពឹងថាសម្រេចបានតាមស្តង់ដាសាលារៀនគំរូ ក្នុងរយៈពេល២ឆ្នាំខាងមុខ។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤។ ជាមួយគ្នានេះ ក្រសួងនឹងរៀបចំយន្តការជំរុញអនុវត្តសាលារៀនគំរូ និងយន្តការចុះជួយសាលារៀន រួមមាន៖ ក្រុមនាយកសាលាល្អ, ក្រុមអ្នកឯកទេស ដូចជាកម្មវិធីសិក្សា, […]
រាជរដ្ឋាភិបាល ប្រកាសដាក់ចេញ «យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម» នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤តទៅ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ សារលិខិតសម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បានថ្លែងថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំនៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មី សម្រាប់ថ្នាក់ថ្មី ចំពោះក្មួយៗដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក។ […]
នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសារលិខិតអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ សារលិខិតសម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បានថ្លែងថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំនៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មី សម្រាប់ថ្នាក់ថ្មី ចំពោះក្មួយៗដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក។ […]
ក្រសួងអប់រំ បន្ថែមកម្មវិធីក្រៅម៉ោងសិក្សាផ្សារភ្ជាប់ជាមួយពុទ្ធសាសនា ដើម្បីអប់រំចរិយាធម៌ និងសុជីវធម៌សិស្ស
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រលើវិស័យអប់រំកម្ពុជារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាលនីតិកាលទី៧ ដែលកំណត់យកការអភិវឌ្ឍធនធានមនុស្សជាគោលដៅអាទិភាព។ ក្នុងនោះក៏កំពុងផ្ដោតយកចិត្តទុកដាក់លើការពង្រឹងគុណភាពអប់រំតាំងពីវ័យក្មេង និងកម្មវិធីផ្ដល់ប្រឹក្សាអាជីពក្លឹបសិក្សាបន្ថែមនូវកម្មវិធីក្រៅម៉ោងសិក្សាផ្សារភ្ជាប់ជាមួយពុទ្ធសាសនា ដើម្បីអប់រំចរិយាធម៌ និងសុជីវធម៌តបតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ក្រសួងអប់រំយុវជន និងកីឡា បានកំណត់នូវកំណែទម្រង់សាលាតាមរយៈការជំរុញការអនុវត្តសុខភាពសិក្សា ពង្រឹងការគ្រប់គ្រងតាមសាលារៀនឆ្ពោះទៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ព្រមទាំងបានធ្វើចំណាត់ថ្នាក់សាលារៀនគំរូតាមស្តង់ដា៥ […]
កម្ពុជា កំពុងធ្វើយុទ្ធនាការប្រមូលកុមារចូលរៀនឆ្នាំសិក្សាថ្មី ២០២៣-២០២៤
ក្រសួងអប់រំយុវជននិងកីឡាបានប្រកាសចាប់ផ្ដើមចុះឈ្មោះកុមារគ្រប់អាយុចូលរៀនតាមរយៈការធ្វើយុទ្ធនាការប្រមូលកុមារចូលរៀនឆ្នាំសិក្សាថ្មី ២០២៣-២០២៤។ ការចុះឈ្មោះសិស្សចូលរៀននៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈទូទាំងប្រទេស មានរយៈពេល ១៥ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែវិច្ឆិកាខណៈឆ្នាំសិក្សាថ្មី២០២៣-២០២៤ ចាប់ដំណើរការនៅថ្ងៃទី១ ខែធ្នូ។ ការធ្វើយុទ្ធនាការប្រមូលកុមារតាមភូមិគោលដៅឲ្យមកចុះឈ្មោះចូលរៀនថ្នាក់ទី១ ក្រោមរូបភាពសកម្មភាពហែរក្បួន ផ្សព្វផ្សាយឃោសនាស័ព្ទ ការផ្សព្វផ្សាយតាមបណ្ដាញសង្គម ចងបដានិងពាក្យស្លោកនៅតាមទីប្រជុំជន ជាមួយនឹងសារអំពាវនាវដល់មាតាបិតាអាណាព្យាបាលទាំងអស់ដែលមានកូនគ្រប់អាយុ៦ឆ្នាំ និង៧០ខែ មកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះតទៅ។ សិស្សដែលត្រូវមកចុះឈ្មោះមានតែសិស្សដែលត្រូវរៀនថ្នាក់ទី១ឆ្នាំថ្មីប៉ុណ្ណោះ ឯសិស្សចាប់ពីថ្នាក់ទី២ ដល់ទី៦ថ្មី ត្រូវពិនិត្យឈ្មោះតាមបន្ទប់ថ្នាក់រៀងៗខ្លួន។ […]
សាលាមត្តេយ្យជប៉ុនមួយកន្លែងនៅភ្នំពេញ បើកទទួលបង្រៀនកុមារតូចដោយមិនគិតថ្លៃ
លោក Masakuni Negishi សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Osaka Christian College (OCC) នៃប្រទេសជប៉ុន បានឲ្យដឹងថា ក្នុងឱកាសអបអរខួប ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងកម្ពុជា OCC បានសហការជាមួយ Hiroshima House ជាអង្គការក្រៅរដ្ឋាភិបាល បានអនុវត្តគម្រោងសាលាមត្តេយ្យជប៉ុនមួយកន្លែងនៅទីក្រុងភ្នំពេញ ដោយបើកទទួលបង្រៀនកុមារតូចដោយមិនគិតថ្លៃ ក្នុងទិសដៅចូលរួមចំណែកបណ្ដុះធនធានមនុស្សនៅកម្ពុជាចាប់ផ្តើមពីកម្រិតមត្តេយ្យសិក្សា។ លោកបានឲ្យដឹងបែបនេះ ក្នុងពេលជួបជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន […]
ក្រសួងអប់រំវាយតម្លៃថា ការប្រឡងបាក់ឌុបឆ្នាំនេះ មានដំណើរការល្អ ស្របតាមគោលការណ៍ «អ្នកចេះគឺជាប់»
ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចនេះ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣។ ក្រសួងអប់រំ បានលើកឡើងថា ដំណើរការសំណេរនៃការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី៦ និងទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន […]
ក្រសួងអប់រំប្រកាសថា ការប្រឡងបាក់ឌុបថ្ងៃទី១ បានបញ្ចប់ដោយជោគជ័យ!
ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី៦ ខែវិច្ឆិកានេះ ប្រកាសថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី១ បានបញ្ចប់ដោយជោគជ័យ។ ក្នុងដំណើរការសំណេរនាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ពេលព្រឹកមានពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា ជីវវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយឡែករសៀល មាន២មុខវិជ្ជាគឺ គីមីវិទ្យា ភាសាបរទេស […]
ឆ្នាំមុនធ្លាក់! ឆ្នាំនេះបេក្ខជន ហែម ស៊ីណាត វ័យ ៥៧ឆ្នាំ វិលមកប្រឡងបាក់ឌុបជាថ្មី ដូចការតាំងចិត្តរបស់ខ្លួន
ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈបណ្តាសង្គមផ្លូវការរបស់ខ្លួននៅថ្ងៃទី២ ខែវិច្ឆិកានេះ បង្ហោះសារជូនពរ និងផ្តល់កម្លាំងចិត្ត ជូនបេក្ខជន ហែម ស៊ីណាត ឱ្យទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំថ្មីនេះ។ ទន្ទឹមនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និងខំមិនសារជូនពរនូវបេក្ខជនប្រឡងចាស់ជាងគេរូបនេះដែលមានអាយុ ៥៧ឆ្នាំ ហើយគេនៅចាំបានថា បេក្ខជនរូបនេះបានបរាជ័យម្តងហើយកាលពីសម័យប្រឡងឆ្នាំ២០២២។ អ្នកស្រី ហែម ស៊ីណាត គ្រូអក្ខរកម្ម នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ […]
