ក្រសួងអប់រំ កំពុងពង្រឹងសមត្ថភាពគ្រូបង្រៀនស្ដីពីការរៀន និងបង្រៀនស្ទែម នៅកម្រិតមធ្យមសិក្សាទុតិយភូមិ

ក្រសួងអប់ រំយុវជន និងកីឡា ក្រោមការសម្របសម្រួលដោយវិទ្យាស្ថានជាតិអប់រំ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការរៀន និងបង្រៀនស្ទែម​នៅមធ្យមសិក្សាទុតិយភូមិ” ដែលពិធីបើកត្រូវបានប្រារព្ធក្រោមអធិបតីភាព ឯកឧត្ដម ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជានាយករងគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II) ជូនដល់លោកគ្រូអ្នកគ្រូនៅសាលាបណ្ដាញទាំង៦ រាជធានី-ខេត្ត រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពត កែប ព្រះសីហនុ និងខេត្ត​កោះកុង […]

ក្រសួងអប់រំ ដាក់ឲ្យដំណើការគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ ដាក់ឱ្យដំណើការគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ។ ពិធីនេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្រោមវត្តមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាដោយមានការអញ្ជើញចូលរួមមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងដៃគូអភិវឌ្ឍនានា ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំមន្ត្រីអនុវត្តគម្រោងប្រតិភូមន្ទីរអប់រំ […]

រដ្ឋមន្ត្រីអប់រំ៖ ការសិក្សាពេញមួយជីវិត គឺជាទ្រឹស្តីដ៏ជោគជ័យ ដែលពិភពលោកទាំងមូលប្រើប្រាស់នៅក្នុងប្រព័ន្ធអប់រំ និងជីវិតរស់នៅ

“ការសិក្សាពេញមួយជីវិត គឺជាទ្រឹស្តីដ៏ជោគជ័យ ដែលពិភពលោកទាំងមូលប្រើប្រាស់នៅក្នុងប្រព័ន្ធអប់រំ និងជីវិតរស់នៅ ហើយធ្វើឱ្យបុគ្គលម្នាក់ៗរីកចម្រើនខ្លាំង ព្រមទាំងជះឥទ្ធិពលយ៉ាងល្អដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសឱ្យជឿនលឿនរីកចម្រើន និងផ្តល់នូវសុខុមាលភាពសង្គម”។ នេះជាការលើកឡើងរបស់ឯកឧត្តម ហង់ជួន ណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់កម្រិតសិក្សាចំណេះទូទៅរយៈពេល១២ឆ្នាំ ជំនាន់ទី២២ ចំនួន៥៤រូប របស់សាលាអន្តរជាតិផារ៉ាហ្គន ដោយមាអញ្ជើញចូលរួមពីមាតាបិតា អាណាព្យាបាលសិស្សលោកនាយក គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកនៃសាលារៀនអន្តរជាតិផារ៉ាហ្គន នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ […]

តើរដ្ឋមន្ត្រីក្រសួងអប់រំ ហង់ជួន ណារ៉ុន ចេះភាសាប៉ុន្មានក្រៅពីភាសាជាតិ?

លោក ហង់ជួន ណារ៉ុន បានក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ២០១៣ នាអាណត្តិទី៥ ជំនួសលោក អ៊ឹម សិទ្ធី

ក្រសួងអប់រំ ប្រកាសគាំទ្រ និងស្នើសុំឯកឧត្ដម សៅ សុខា នៅបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្តទៀត

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសគាំទ្រ និងស្នើសុំឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា នៅបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្តទៀត បន្ទាប់ពីឯកឧត្តម បានប្រកាសលាឈប់ពីប្រធានកីឡាបាល់ទាត់ ប្រសិនបើការប្រកួតក្នុងកីឡាបាល់ទាត់បុរសអាយុ ២២ឆ្នាំ មិនឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់ទេនោះ។ ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងអប់រំ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ បានលើកឡើងថា ក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់ […]

5
Promotion