ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២០ ខែមិថុនានេះថា វិស័យកសិ-ចំណីអាហារ គឺជាវិស័យដ៏សំខាន់មួយសម្រាប់ការរីកចម្រើននៅកម្ពុជា ហើយអូស្ត្រាលីក៏កំពុងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាលើវិស័យនេះ។ថ្មីៗនេះ SPC ដែលជាក្រុមហ៊ុនអាជីវកម្មកសិឧស្សាហកម្មដ៏ល្បីល្បាញរបស់អូស្ត្រាលី បានមកធ្វើទស្សនកិច្ចនៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ដើម្បីស្វែងរកការវិនិយោគ និងសក្តានុពលពាណិជ្ជកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអូស្ត្រាលី ក្នុងការពង្រឹងទំនាក់ទំនងផ្នែកកសិកម្មជាមួយកម្ពុជា។ ទស្សនកិច្ចនេះ ត្រូវបានផ្តួចផ្តើមឡើងបន្ទាប់ពីកិច្ចប្រជុំប្រកបដោយជោគជ័យរវាងក្រុមហ៊ុន SPC Global និងប្រតិភូកម្ពុជា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ទៅកាន់សួនកសិ-ឧស្សាហកម្ម […]
Tag: វិនិយោគ
ប្រតិភូក្រុមហ៊ុនបរទេសចំនួនពីរ ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលតែងតែស្វាគមន៍ និងលើកទឹកចិត្តដល់អ្នកវិនិយោគបរទេស
គណៈប្រតិភូនៃក្រុមហ៊ុនបរទេសចំនួនពីរ បានកោតសរសើរដល់កម្ពុជា ដែលបានប្រឹងប្រែងកសាង និងអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ និងជាពិសេសបានធានានូវបរិយាកាសអំណោយផលសម្រាប់ការធ្វើពាណិជ្ជកម្ម និងបានផ្តាំថ្លែងអំណគុណដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែស្វាគមន៍ និងលើកទឹកចិត្តដល់អ្នកវិនិយោគបរទេស។ ការលើកឡើងរបស់ប្រតិភូក្រុមហ៊ុនបរទេសទាំងពីរ ក្នុងជំនួបជាមួយឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ស្តីពីការសិក្សាពីឱកាសវិនិយោគនៅកម្ពុជា នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ ប្រតិភូក្រុមហ៊ុនបរទេសចំនួនពីររួមមាន៖ ១) ក្រុមហ៊ុន […]
