ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែឧសភានេះ បានឲ្យដឹងពីលទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងកម្ពុជា និងប៉ូឡូញ ដែលឯកឧត្តមបណ្ឌិត ចែម វីឌៀ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Wojciech Gerwel អនុរដ្ឋមន្ដ្រីការបរទេស នៃក្រសួងការ បរទេសនៃសាធារណរដ្ឋប៉ូឡូញ បានធ្វើជាសហប្រធាន។ ក្នុងសេចក្តីប្រកាសលទ្ធផលបានឲ្យដឹងថា ភាគីទាំងពីរបានកត់សម្គាល់ ដោយសេចក្តីរីករាយចំពោះចំណងមិត្តភាពដ៏ល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ក្នុងអំឡុងពេល នៃកិច្ចពិភាក្សា […]
Tag: ក្រសួងការបរទេស
កម្ពុជា ស្នើសុំការគាំទ្រពីរវ៉ាន់ដាសម្រាប់បេក្ខភាពជាសមាជិក ECOSOC និង OCPBC ក្នុងការបោះឆ្នោតនៅមហាសន្និបាត UN
រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ជុំ សុន្ទរី បានស្នើសុំការគាំទ្រពីរដ្ឋាភិបាលរវ៉ាន់ដាសម្រាប់បេក្ខភាពកម្ពុជាជាសមាជិក ECOSOC សម្រាប់ឆ្នាំ២០២៨-២០៣០ នៅក្នុងការបោះឆ្នោតដែលនឹងធ្វើឡើងនៅមហាសន្និបាតអ.ស.ប នៅទីក្រុងញូវយ៉ក ក្នុងខែមិថុនា ឆ្នាំ២០២៧ និងជាសមាជិកនៃគណៈកម្មាធិការកសាងសន្តិភាព (OCPBC) សម្រាប់អាណត្តិឆ្នាំ២០២៥-២០២៦ នៅក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅមហាសន្និបាតអ.ស.ប ទីក្រុងញូវយ៉ក ឆ្នាំ២០២៤។ សំណើនេះ ធ្វើឡើងក្នុងជំនួបជាមួយលោកជំទាវ អាំមរី សូអ៊ែត ដាលីឡា យ៉ាស៊ីន ឯកអគ្គរដ្ឋទូតរវ៉ាន់ដាប្រចាំកម្ពុជា […]
ហុងគ្រី និងឆែក កោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេស និងភាពជោគជ័យធ្វើម្ចាស់ផ្ទះស៊ីហ្គេម
តំណាងហុងគ្រី និងសាធារណរដ្ឋឆែក បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសឱ្យបានរីកចម្រើនគួរឲ្យកត់សម្ពាល់ និងកោតសរសើរកម្ពុជាចំពោះការខិតខំប្រឹងប្រែងធ្វើម្ចាស់ផ្ទះស៊ីហ្គេមដោយជោគជ័យផងដែរ។ ការកោតសរសើរពីសំណាក់ប្រទេសទាំងពីរធ្វើឡើងក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីនៅថ្ងៃទី១៦ ខែឧសភា។ ក្នុងជំនួបនោះ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសឱ្យបានរីកចម្រើនគួរឲ្យកត់សម្ពាល់ និងជោគជ័យរបស់កម្ពុជាក្នុងការរៀបចំព្រិត្តិការណ៍ប្រកូតកីឡាអាស៊ីអាគ្នេយ៍។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការពិនិត្យលទ្ធភាពរៀបចំឱ្យមានកិច្ចពិគ្រោះយោបល់ទ្វេភាគី លើកទី២ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និងកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី នាពេលឆាប់ៗខាងមុខ។ […]
អ្នកនាំពាក្យក្រសួងការបរទេស៖ «ស្ថាប័នរៀបចំការបោះឆ្នោតពុំមានការប្រព្រឹត្តដោយឡែកពិសេសចំពោះគណបក្សនយោបាយណាមួយឡើយ»
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ច្រានចោលចំពោះការធ្វើអត្ថាធិប្បាយដែលបង្កឱ្យមានការយល់ច្រលំ និងធ្វើឡើង ក្រោមហេតុផលនយោបាយ របស់ក្រុមអ្នករិះគន់មួយចំនួនតូច ជុំវិញដំណើរការនៃការចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោតនៅកម្ពុជា។ ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ អ្នកនាំពាក្យក្រសួងការបរទេសថ្លែងថា “ស្ថាប័នរៀបចំការបោះឆ្នោតពុំមានការ ប្រព្រឹត្តដោយឡែកពិសេសចំពោះគណបក្សនយោបាយណាមួយឡើយ»។ ដោយផ្អែកលើការពន្យល់និងសេចក្តីសម្រេចរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) អ្នកនាំពាក្យក្រសួងធ្វើការបំភ្លឺដូចមានក្នុងសេចក្តីថ្លែងការណ៍ខាងក្រោម៖
