គ្មានវត្តមាន «អង្គរសង្រ្កាន្ត» ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំថ្មីនេះឡើយ!

ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត​ឆ្នាំ២០២៤នេះ គឺ​មិនត្រូវបានប្រារព្ធធ្វើឡើងឡើយ។ នេះបើតាមការប្រកាសរបស់ទំព័រហ្វេសប៊ុកផ្លូវការ «ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត» នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ ទំព័រហ្វេសប៊ុកនេះ បានសរសេររៀបរាប់ថា ក្រុមការងាររៀបចំព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» មានមោទនភាពដែលបាននាំយកសម្បត្តិវប្បធម៌ដ៏សំបូរបែបរបស់ដូនតាខ្មែរមកដាក់បង្ហាញដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍អន្តរជាតិ នៅលើទឹកដីអង្គរចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២៣។ រយៈពេល១០ឆ្នាំមកនេះ «អង្គរសង្រ្កាន្ត» បានក្លាយជាស្មារតីនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ។ សូមបញ្ជាក់ជូនថា គោលបំណងធំមួយរបស់ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» គឺការជំរុញទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅឱ្យចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ដែលរយៈពេល១០ឆ្នាំចុងក្រោយនេះ ព្រឹត្តិការណ៍សង្រ្កាន្តនានា […]

ថ្ងៃចូលឆ្នាំខ្មែរ! ក្រសួងធម្មការ ហាមគ្រប់វត្តអារាមលេងជះទឹក ប៉ាតម្សៅ ដោយត្រូវបំផុសការលេងល្បែងប្រជាប្រិយនានា

ក្រសួងធម្មការ និងសាសនា ណែនាំគ្រប់វត្តអារាមមិនត្រូវឱ្យមានការលេងល្បែងដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដូចជា បាញ់ទឹក ជះទឹក ប៉ាតម្សៅ ប៉ាតធ្យូង ល្បែងស៊ីសង និងគ្រឿងផ្ទុះជាដើម។ ក្រសួងណែនាំគ្រប់វត្ដអារាមឱ្យសហការ និងបង្កលក្ខណៈងាយស្រួលជូនក្រសួង ស្ថាប័ន អង្គភាព មន្ទីរ ពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ រៀបចំលេងល្បែងប្រជាប្រិយនានាក្នុងវត្តអារាមដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង ដណ្តើមស្លឹកឈើ ចត្រង្គឬអុក ចាប់កូនខ្លែង និងរបាំប្រជាប្រិយខ្មែរដូចជា រាំវង់ […]

5
Promotion