ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ គឺប្រេងសាំងធម្មតា ថ្លៃ ៤៤០០រៀល ក្នុង ១លីត្រ និងប្រេងម៉ាស៊ូត ថ្លៃ ៥១៥០រៀល ក្នុង ១លីត្រ។ នេះបើតាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម។ តម្លៃនេះ នឹងប្រែប្រួលថ្មីបន្ទាប់ពីថ្ងៃទី១០ ខែមីនានេះទៅ។ ហេតុអ្វីបានជាប្រេងម៉ាស៊ូតថ្លៃជាងសាំងក្នុងពេលមានវិបត្តិ? ហេតុអ្វីបានជាថ្លៃម៉ាស៊ូតនាំចូលមកខ្ពស់ជាងថ្លៃសាំង? អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត ច័ន្ទ […]
Tag: សាំង
បណ្ឌិត គិន ភា៖ សូមកុំផ្អើលឈូឆរទិញទំនិញ និងប្រេងឥន្ធនៈស្តុកទុកដោយភាពតក់ស្លុត
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាពកម្ពុជា បានលើកឡើងថា ក្នុងស្ថានភាពដែលកម្ពុជាកំពុងប្រឈមមុខនឹងសង្រ្គាមឈ្លានពានពីប្រទេសថៃផង និងរងសម្ពាធពីវិបត្តិសង្រ្គាមនៅមជ្ឈិមបូព៌ាផងនោះ ស្មារតីស្ងប់ស្ងាត់របស់ប្រជាពលរដ្ឋម្នាក់ៗ គឺជាខែលការពារសេដ្ឋកិច្ចជាតិដ៏មានឥទ្ធិពលបំផុត។ លោកបណ្ឌិតបានចាត់ទុកថា ការផ្អើលឈូឆរទិញទំនិញនិងប្រេងឥន្ធនៈស្តុកទុកដោយភាពតក់ស្លុត មិនមែនជាដំណោះស្រាយការពារគ្រួសារនោះទេ ផ្ទុយទៅវិញ វាគឺជាការបង្កើតឱកាសឱ្យឈ្មួញទុច្ចរិតឆ្លៀតឱកាសដំឡើងថ្លៃទំនិញតាមអំពើចិត្ត ដែលបង្កឱ្យមានអតិផរណា និងធ្វើឱ្យទំនិញនៅលើទីផ្សារឡើងថ្លៃហួសកម្រិត។ សកម្មភាពនេះនឹងបង្កើតជាបន្ទុកដ៏ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល ជាពិសេសប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនពលរដ្ឋដែលមានចំណូលទាប និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចដែលកំពុងផុយស្រួយស្រាប់ កាន់តែធ្លាក់ក្នុងវិបត្តិ។ ជាពិសេសពាក់ព័ន្ធនឹងសន្តិសុខថាមពល ការផ្អើលទិញប្រេងឥន្ធនៈស្តុកទុកក្នុងនៅតាមផ្ទះសម្បែង ឬទីតាំងមិនសមស្របគឺជាហានិភ័យដ៏ធំធេងបំផុត។ ការរក្សាទុកប្រេងឥន្ធនៈដោយមិនសមស្របតាមលក្ខណៈស្តង់ដាបច្ចេកទេសនិងគ្មានសុវត្ថិភាព មិនត្រឹមតែនាំឱ្យខាតបង់ថវិកា និងបង្កឱ្យមានការខ្វះខាតប្រេងនៅតាមស្ថានីយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កជាគ្រោះអគ្គិភ័យដ៏សាហាវ ដែលបំផ្លាញទាំងទ្រព្យសម្បត្តិនិងអាយុជីវិតក្រុមគ្រួសារនិងអ្នកជិតខាងទៀតផង។ ក្នុងគ្រាមានអាសន្ន […]
ស្ងាត់ៗ! សាំងធម្មតា ឡើងថ្លៃ ១០០ រៀល ខណៈប្រេងម៉ាស៊ូតនៅរក្សាតម្លៃថេរ
តម្លៃប្រេងចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣១ ខែសីហានេះ ប្រេងម៉ាស៊ូត នឹងត្រូវលក់ក្នុងតម្លៃថេរដដែល និងប្រេងសាំងវិញ នឹងឡើងថ្លៃចំនួន ១០០ រៀល បន្ថែមពីលើតម្លៃបច្ចុប្បន្ន។
