បើកឆាកស្នាដៃដំបូង ភឹម ស្រីណូ ប្រែប្រួលសឹងមិនជឿ​ ! 

ជាមួយនិងការបង្ហាញស្នាដៃដំបូងរបស់ខ្លួន ភឹម ស្រីណូ បានផ្លាស់ប្តូរសម្រស់និងរូបរាងថ្មី មើលទៅពិតជាខុសប្លែកពីមុនឆ្ងាយណាស់ សូម្បីតែអ្នកជិតស្និទ្ធជាមួយនាងក៏មើលនាងសឹងតែមិនស្គាល់ ។

រយៈពេលជាងមួយឆ្នាំនេះតារាស្រី ភឹម ស្រីណូ បានប្រឹងប្រែងផ្លាស់ប្តូរខ្លួនឯងពីមនុស្សស្រីសាមញ្ញ ទៅជាមនុស្សស្រីដែលខ្លាំង និងមានរូបសម្រស់ស្រស់ស្អាតមិនធម្មតា រហូតធ្វើឱ្យអ្នកដែលធ្លាប់មើលងាយនាងថាជាក្មេងស្រីសំរ៉ែ សប្បុរខ្មៅ រូបរាងមិនស្អាត ភ្ញាក់ផ្អើលជាមួយរូបរាងនិងសម្រស់ថ្មី របស់ខ្លួន ។

កន្លងមកតារាស្រី ភឹម ស្រីណួ បានទទួលស្គាល់ផងដែរថា នាងមានចំណុចខ្វះខាតជាច្រើនទាំងសម្រស់និងរូបរាង ប៉ុន្តែនាងនឹងប្រឹងប្រែងផ្លាស់ប្តូរខ្លួនឯងទៅជាមនុស្សថ្មីម្នាក់ទៀត ។ ទីបំផុតអ្វីដែល ភឹម ស្រីណូ ធ្លាប់បាននិយាយគឺបានក្លាយទៅជាការពិតហើយ ភឹម ស្រីណូ ពីមុនបានបាត់ទៅហើយ ដោយជំនួសដោយ ភឹម ស្រីណូ បច្ចុប្បន្ន មិនត្រឹមតែស្រស់ស្អាត និងមានភាពជឿជាក់ខ្លាំងលើខ្លួនឯង ប៉ុណ្ណោះទេ ថែមទាំងមានមហិច្ឆិតាខ្ពស់ផងដែរ ។

ក្នុងថ្ងៃសម្ពោធស្នាដៃដំបូងរបស់ខ្លួនក្នុងរឿង « អគារលស់ព្រលឹង »  កាលពីពេលថ្មីៗនេះ ភឹម ស្រីណូ បានធ្វើឱ្យគ្រប់គ្នាចោលកន្ទុយភ្នែកមើលនាងគ្រប់ៗគ្នា​ ដោយសារនាងមានសម្រស់ស្រស់ស្អាត និងមានរាងស្រលូនគួរឱ្យស្រឡាញ់ ។ ភាពប្រែប្រួលរបស់ ភឹម ស្រីណូ ត្រូវបាននាងបង្ហើបប្រាប់ថា មកពីនាងខំប្រឹងហាត់ប្រាណ និងចូលហាងកែសម្ផស្សដើម្បីកែកុនចំណុចខ្វះខាតមួយចំនួន ទើបនាងទទួលបានដូចអ្វីដែលខ្លួនចង់បាន ៕ 

5
Promotion