ទឹកភ្នែកហូរគ្មានបញ្ហា ! កញ្ញា អ៊ិន ម៉ូលីកា ទោះមិនបានមកុដ តែឈរនៅទីនេះដោយកម្លាំងខ្លួនឯង 

កញ្ញា អ៊ិន ម៉ូលីកា មានការខកចិត្តរហូតដល់ស្រក់ទឹកភ្នែកបង្ហាញពីភាពឈឺចាប់ ដែលមិនទទួលបានមកុដ Amazing Star ដូចក្តីស្រមៃ តែទោះជាយ៉ាងនេះក្តីនាងអាចឈរនៅទីនេះបានដោយកម្លាំងខ្លួនឯង ។ 

បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញក្នុងកម្មវិធី Amazing Star កញ្ញា អ៊ិន ម៉ូលីកា មានក្តីរំពឹងថា ខ្លួនអាចនឹងក្លាយទៅជាម្ចាស់មកុដនេះយ៉ាងពិតប្រាកដ ពីព្រោះនាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត មានសមត្ថភាពលើផ្នែកសិល្បៈ និងចំណេះដឹងប៉ុណ្ណោះទេ នាងថែមទាំងមានបទពិសោធច្រើននៅក្នុងវិស័យនេះ ប៉ុន្តែអ្វីដែលគួរឱ្យស្តាយនោះ គឺលទ្ធផលនាងទទួលបានត្រឹមលំដាប់រងទី១ ក្នុងការប្រកួត Amazing Star ប៉ុណ្ណោះ ។

កញ្ញា អ៊ិន ម៉ូលីកា ពិតជាមានការខកចិត្តខ្លាំងណាស់ដែលខ្លួនមិនអាចទទួលបានមកុដក្នុងក្តីស្រមៃ រហូតបានហូរទឹកភ្នែកនៅចំពោះមិត្តភក្តិ និងអ្នកគាំទ្រជាច្រើន ។ 

ថ្វីដ្បិតតែឈឺចាប់និងហូរទឹកភ្នែកឱ្យអ្នកគាំទ្របានឃើញ តែ អ៊ិន ម៉ូលីកា បានបង្ហាញនូវភាពក្លាហាន និងនិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា « មិនបានជាប់មកុដ តែខ្ញុំទទួលយកដោយមោទភាព ព្រោះខ្ញុំបានឈរនៅទីនេះដោយកម្លាំងខ្លួនឯង » ។ សូមថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ការគាំទ្រពីពុកម៉ែបងប្អូនទាំងអស់គ្នា ក្នុងការលើកទឹកចិត្តមកកាន់រូបនាងខ្ញុំ » ។ 

សិល្បករនិងអ្នកគាំទ្រជាច្រើនបានផ្ញើសារលើកទឹកចិត្ត កញ្ញា អ៊ិន ម៉ូលីកា បើទោះបីជានាងមិនទទួលបានមកុដ Amazing Star តាមក្តីស្រមៃក្តី នាងនៅតែស្ថិតក្នុងបេះដូងអ្នកគាំទ្រដដែល ៕ 

5
Promotion