គិតមកដល់ពេលនេះ នៅសល់ ២៥ថ្ងៃទៀត មានរយៈពេល ៨ឆ្នាំពេញហើយ សម្រាប់អាណត្តិអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង ព្រោះតាមច្បាប់គឺកំណត់តំណែងអភិបាលខេត្តឲ្យពីរអាណត្តិ ដោយមួយអាណត្តិ ៤ឆ្នាំ។ បើសិន ៤ឆ្នាំហើយ អភិបាលខេត្តដល់អាយុ ៦០ឆ្នាំ គឺត្រូវដាក់ឲ្យចូលនិវត្តន៍ តែបើមិនទាន់ដល់អាយុទេអាចឲ្យធ្វើបន្ត ៤ឆ្នាំទៀត។ នេះបើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក […]
Author: Phea ra
លទ្ធផលផ្លូវការ៖ គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនៈ ៥៥អាសនៈ ក្នុងការបោះឆ្នោតព្រឹទ្ធសភា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ បានប្រកាសផ្សាយលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ .ឆ្នាំ២០២៤ ដោយលទ្ធផលផ្លូវការបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលុប គឺបានចំនួន ១០,០៥២សំឡេង ស្មើនឹង ៥៥អាសនៈ។ គជប បានប្រកាសថា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែង ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបាន៣អាសនៈ។ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យអ្នកវិនិយោគអូស្ត្រាលីមកកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ
សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី […]
មន្ត្រីក្រសួងធនធានទឹក ណែនាំឲ្យពលរដ្ឋប្រើប្រាស់ទឹកសន្សំសំចៃខ្ពស់ រហូតដល់រដូវវស្សាខាងមុខ
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៤ ខែមីនា បានឲ្យដឹងពីដំណើរចុះបេសកកម្មតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ក្រុមការងារបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អមដំណើរដោយឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម និងមន្រ្តីបច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់សហគមន៍ខ្មែរនៅក្រៅប្រទេស ដែលគាំទ្រចំពោះសុខសន្តិភាពក្នុងប្រទេសកំណើតរបស់ខ្លួន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅប្រទេសអូស្តាលី និងនូវែលសេទ្បង់ ចំនួនសរុបប្រមាណ ២.០០០នាក់ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។ មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់អំពីសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាល អាណត្តិទី ៧ ខិតខំប្រឹងប្រែងក្នុងល្បឿនអតិបរិមា ស្របតាមទិសដៅត្រឹមត្រូវ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺការពារ សន្តិភាព […]
ឯកឧត្តម ប៉ែន បូណា៖ ការសម្តែងមតិរបស់ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី ឆ្លុះបញ្ចាំងពីភាពខុសគ្នាស្រឡះរវាងក្រុមអ្នកគាំទ្រ និងអ្នកប្រឆាំង
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ការសម្តែងមតិរបស់ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីឆ្លុះបញ្ចាំងពីភាពខុសគ្នាស្រឡះរវាងក្រុមអ្នកគាំទ្រនិងអ្នកប្រឆាំង។ ឯកឧត្តមបានបង្ហាញទឡ្ហីយករដូចតទៅថា ទី១៖ ពលរដ្ឋខ្មែរអ្នកសម្តែងមតិគាំទ្ររាជរដ្ឋាភិបាលនៅអូស្ត្រាលីកាលពីម្សិលមិញមានចំនួនច្រើនលើសលប់បើធៀបនឹងចំនួនអ្នកសម្តែងមតិប្រឆាំង។ ពួកគេសម្តែងមតិប្រកបដោយសេចក្តីថ្លៃថ្នូរដោយមិនបាននិយាយអ្វីប៉ះពាល់ដល់ក្រុមអ្នកប្រឆាំងទាល់តែសោះ ពោលគឺពួកគេបង្ហាញតែពីមនោសញ្ចេតនាប្រកបដោយការស្រឡាញ់ពេញចិត្តចំពោះរាជរដ្ឋាភិបាល និងសម្តេចធិបតីនាយករដ្ឋមន្ត្រីតែប៉ុណ្ណោះ។ ទី២៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំមិនឱ្យអ្នកគាំទ្រតបតជាមួយអ្នកប្រឆាំងឡើយទោះជាពួកគេប្រើពាក្យពេចន៍មិនសមរម្យមកលើសម្តេចនិងក្រុមអ្នកគាំទ្ររាជរដ្ឋាភិបាលយ៉ាងណាក៏ដោយពីព្រោះសម្តេចមិនចង់ឃើញជម្លោះបែកបាក់រវាងខ្មែរនិងខ្មែរនៅស្រុកគេឡើយ។ ទី៣៖ ក្រុមអ្នកសម្តែងមតិប្រឆាំងដែលមានគ្នាតិចតួច រួមទាំងបណ្តាញផ្សាយព័ត៌មានគាំទ្រពួកគេផង បានបំពានទៅលើសិទ្ធិអ្នកគាំទ្ររាជរដ្ឋាភិបាលតាមរយៈការចោទប្រកាន់ថា ទទួលលុយកាក់ ហើយចោទរាជរដ្ឋាភិបាលថា បានជួលមនុស្សឱ្យមកសម្តែងជាដើម។ លើសពីនេះ […]
របាយការណ៍ថ្មី! ត្រីចម្រុះក្នុងទន្លេមេគង្គ ប្រឈមនឹងការថមថយបាត់ទៅវិញយ៉ាងឆាប់រហ័ស
របាយការណ៍ថ្មីបង្ហាញពីសារៈសំខាន់នៃត្រីចម្រុះ ក្នុងទន្លេមេគង្គសម្រាប់មនុស្សរាប់សិបលាននាក់។ របាយការណ៍នេះក៏បង្ហាញផងពីក្តីបារម្ភថាប្រភេទសត្វដ៏អស្ចារ្យទាំងនេះកំពុងរងគ្រោះថ្នាក់ ថមថយបាត់ទៅវិញយ៉ាងឆាប់រហ័ស ដោយមួយភាគប្រាំកំពុងប្រឈមនឹងការផុតពូជ។ Mekong’s Forgotten Fishes ដែលជារបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយអង្គការ WWF និង 25 អង្គការដែលមានមូលដ្ឋាននៅទន្លេមេគង្គក្នុងតំបន់ និងពិភពលោក ផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ បានរៀបរាប់លម្អិតអំពីប្រភេទត្រីដ៏អស្ចារ្យនៅក្នុងទន្លេមេគង្គ។ ត្រីចម្រុះដ៏អស្ចារ្យទាំងនេះមានសារៈសំខាន់សម្រាប់សុខភាព សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាជនរាប់សិបលាននាក់នៅទូទាំងតំបន់ ក៏ដូចជាសុខភាពទូទៅនៃប្រព័ន្ធទន្លេ ប៉ុន្តែពួកវាស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ដោយមួយក្នុងចំនោម៥ ដែលត្រូវបានគំរាមកំហែងដល់ការផុតពូជ។ […]
មិនគួរវាយតម្លៃ ហ៊ុន ម៉ានី ជាកូនអ្នកណា ឬជាប្អូនអ្នកណាទេ គួរតែវាយតម្លៃថា ហ៊ុន ម៉ានី បានធ្វើអ្វីខ្លះហើយ
“មិនគួរវាយតម្លៃហ៊ុន ម៉ានី ជាកូនអ្នកណា ឬជាប្អូនអ្នកណាទេ។ គួរតែវាយតម្លៃថា ហ៊ុន ម៉ានី បានធ្វើអ្វីខ្លះហើយជួយទៅដល់សង្គមជាតិនាពេលកន្លងមក”។ នេះជាការថ្លែងរបស់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅចំពោះមុខអ្នកសារព័ត៌មានក្នុងដំណើរការប្រឡងជ្រើសរើសមន្រ្តីឲ្យចូលបម្រើការក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤។ កាលគូសបញ្ជាក់បែបនេះ ក្រោយឯកឧត្តម ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី ហើយក៏មាននការរិះគន់ជាបន្តបន្ទាប់ថា ដោយសារជាប្អូននាយករដ្ឋមន្រ្តី ទើបទទួលបានតំណែងខ្ពស់បែបនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរសាទរ ទិវានយោបាយទឹក កសិកម្ម ខួបលើកទី២៥
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ បានផ្ញើសារអបអរសាទរ ទិវានយោបាយទឹក កសិកម្ម ខួបលើកទី២៥ ទិវានយោបាយទឹក កសិកម្ម ខួបលើកទី២៥ ត្រូវបានរាជរដ្ឋាភិបាចេញអនុក្រឹត្យបង្កើតឡើងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០០០ ដោយកំណត់ថ្ងៃទី៤ ខែមីនា ជារៀងរាល់ឆ្នាំ។ ការបង្កើតទិវានេះ ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមធ្វើហត្ថពលកម្មដោយស្ម័គ្រចិត្តលើការងារធារាសាស្ត្រ។ ទិសដៅនៃទិវានេះ ជាសកម្មភាពប្រជាពលរដ្ឋពេញវ័ញគ្រប់រូប ដែលអាចចូលរួមដោយស្ម័គ្រចិត្ត […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលថ្មី ដឹកនាំដោយយុវជនបន្តវេនដើរតាមគន្លងត្រូវ ទើបពលរដ្ឋពេញចិត្ត និងគាំទ្រខ្ពស់
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មានការស្ទង់មតិរបស់អង្គការអន្តរជាតិជំនាញមួយលើការដឹកនាំរបស់រាជរដ្ឋាភិបាលមុនពេលបោះឆ្នោត និងក្រោយបោះឆ្នោត។ មុនបោះឆ្នោតរកឃើញថា ពលរដ្ឋជាង ៧០ភាគរយ យល់ថារាជរដ្ឋាភិបាលដឹកនាំត្រឹមត្រូវ។ លុះក្រោយបោះឆ្នោតការយល់ថា ការដឹកនាំរបស់រាជរដ្ឋាភិបាលត្រឹមត្រូវឡើងរហូតដល់ ៨២ភាគរយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាចរដ្ឋបាលថ្មី ដឹកនាំគ្រប់គ្រងប្រទេស និងដាក់បទបញ្ជានានាអត់មានការអនុវត្តន៍។ ប៉ុន្តែមិនដូច្នោះទេ រយៈពេលជាង ៦ខែនេះ ពលរដ្ឋមានការពេញចិត្ត […]

